Influencer ម៉ីជេលលី បានបង្ហាញសាធារណជនថារូបភាពរបស់នាងត្រូវបានជនមិនស្គាល់ប្រើបច្ចេកវិទ្យា AI យកទៅធ្វើជារូបភាពអា.ក្រា.តកា.យបង្ហោះនៅក្នុងវេបសាយមិនសមរម្យ។ ឃើញមនុស្សស្រីត្រូវជនរងគ្រោះបែបនេះ ហ្វាហ្វា បានបង្ហាញការព្រួយបារម្ភចំពោះសម័យ AI ខណៈ អាង សុជាតា ថាសង្គមបច្ចុប្បន្នគឺគួរឱ្យខ្លាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_4F-q85BBUvfU6j_aF9PAQlodFfAezhWqjowkNEDkbqJsbFms5GtwSUe-swHCaRPuNOBvy5_7gg6GQijy2uqbqdDUX4rfJI-GSmAnEmcSAYNOBHXzXsS54T123o75c3bkS8flR8yewMOU9n044FjpOUH8EdqOG53ornHhiLGSVO6UfjuXb1OfdkCMwvH3/s2048/image_2025-10-13_09-38-50.png

កាលពីយប់ថ្ងៃទី១២ តុលា ម៉ីជេលលី បានបង្ហោះរូបភាពអមមួយជាមួយនឹងខ្លឹមសារថា « Hello បងៗ ខ្ញុំមានជនមិនស្គាល់មុខ យករូបខ្ញុំទៅធ្វើរូបអាក្រាតកាយជាមួយ(Ai Edit) ខ្ញុំក៏មិនយល់ថាវាធ្វើក្នុងបំណងអី ខ្ញុំនឹងព្យាយាមរកមុខវា ហើយធ្វើតាមផ្លូវច្បាប់ Ai ប្រើត្រូវជាផលប្រយោជន៍ ប្រើភ្លើរប្រយ័ត្នជាប់គុក អាគុក នៅមានរូបបងៗ influencer ផ្សេងៗទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYUymBGoJWSId2ZOSJW0rjm9rgiqQfObGHQuo1OtaK8ZjBec-5v2W_V-E6hL5W9rzlRPYe5G2adVeznBFwH-Ax942-nAFUK_Xy7HA_l_66ow1Xx7NuHGshjkigb0dHIj6KZsE6uyN9Jg4PovRkcHSAlbJy5_f5SSs7OXhK0_MKXrlNnAonHqwrn3TVV74w/s2048/image_2025-10-13_09-38-44.png

ឃើញ Influencer ម៉ីជេលលី រងគ្រោះបែបនេះតារាស្រីស៊ិចស៊ី ហ្វាហ្វា បាននិយាយថា សម័យ AI ហានិភ័យណាស់។ ជាមួយគ្នាតារាសម្តែង អាង សុជាតា មិត្តភក្តិ ឡូរីន បាននិយាយនៅលើបណ្តាញសង្គមថាកើតមកជាមនុស្សស្រីត្រូវប្រយ័ត្នគ្រប់ជំហាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnKGHRI2ns762ZNXnrjCsjitFwOPVIM9Y5TSrJwWHW7rPk7-xhuP6iaY3ynCSZSIFjlTGS7t59rPbO5gaQwqxbL8dOCPxdQ7ISlU4iYgOaxy7AXFDQ12LH0UkB5fHvsSG-9GPZ6dmp43nf7Susqy-2N4snNkMd3iaeGmq60DWUIxuhDt4ERviv3BQ1k6b6/s2048/image_2025-10-13_09-38-52.png

អាង សុជាតា បានរៀបរាប់ថា «Take care guyssss កើតមកជាមនុស្សស្រីត្រូវតែប្រយ័ត្នគ្រប់ជំហាន រឿងខ្លះយើងមិនបានធ្វើ តែមានពពួកមនុស្សខិលខូចគ្មានសីលធម៌មួយចំនួនបំផ្លាញឈ្មោះយើង !! សង្គមបច្ចុប្បន្ននេះគួរឱ្យខ្លាចណាស់ មើលមិនដឹងអ្នកណាបំណងល្អពិតប្រាកដជាមួយយើងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK9R-w4pBrSxbv4B53Ne5SVzQ6O-CXegW3pIWwneqSCARvGpVSIibedXhc8SlabUv-B590f-vGgsOCvDS-_M38Bvgj0nSZ_U2QEwspkucy05cI5ITrvpBwzBfqpPz56YEg7neBQUdM8KKK9cSAh7mJpBDPfOizb07TlfSg9hAmClooAfYjzxEUaM9AlrH3/s1920/image_2025-10-13_09-38-54.png

បន្ទាប់ពី Influencer ម៉ីជេលលី បង្ហាញដំណឹងដល់ទស្សនិកជនត្រូវជនអនាមិកយករូបនាងទៅធ្វើរឿងមិនសមរម្យនេះនាងក៏បានបង្ហាញថាពេលនេះរូបភាពរបស់នាងត្រូវបានលុបចេញពីវេបសាយនោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNBEDJ6QX46ru-iKnhd7-0EYeADJ6qFJrzMiXoy1FBJD8BxuvA7uDB-XRdQhCsWye99JnDorY4kp14tVbl0mAI7QhO0qE95jvCYAmgG6McbFgl_59IXgkZm05hbV1wvnXInHwOGmYBKBcahIQAcrAdN3l8GHXrW4QAGbWK-ju7k75MYA_uj-OA0T0-LWia/s2048/image_2025-10-13_09-38-51.png
គួរឱ្យដឹងថា មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេដែលរងគ្រោះក្នុងសម័យទំនើបនេះងាកទៅកាន់តារា Kpop ល្បីៗជាច្រើនកន្លងមកក៏ត្រូវបានជនទុច្ចរិតយករូបភាពទៅធ្វើរឿងមិនសមរម្យស្រដៀងគ្នានេះដូចគ្នា៕