កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃឃុបឃិតជាមួយបុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើរំលោ.ភសិទ្ធិមនុស្សផ្ទុយនឹងច្បាប់អន្តរជាតិ ដោយយកឧបករណ៍បំពងសំឡេងលាន់ឭខ្លាំងមកចាក់សំឡេងរំខានដំណេកពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ និងឆ្កែលូ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រាក និងផ្លូវចិត្តពលរដ្ឋខ្មែរ រួមមានចាស់ជរា អ្នកជំងឺ ជនពិការ ក្មេ.ងតូចៗ និងស្ត្រីមានផ្ទៃពោះ ។ នៅយប់ថ្ងៃទី១២ ខែតុលា កងទ័ពថៃបានបញ្ចាំងកុនឯកសារនៅភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) ឱ្យពលរដ្ឋខ្មែរទស្សនាដើម្បីនឹកឃើញអតីតកាល ដោយចោទពលរដ្ឋខ្មែរបំភ្លេចគុណថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQTEFmH9yVJ4xUogFJx68hj51qH2_gvp-rFO5igVBPkhNByU-ONuWxypGFluZoUl1LupkPU1O75LmyjySAQYSfH5g2DaLWy6Cmswnt6BJMBurL1ErJ2CdwqLeIv0xlCd84xNmc_oyggM75QIo2BoPfCVHNLQKT7DyhPI1Ojl7ab7XQnuXttYQpWT7v5XWc/s700/photo_2025-10-13_11-00-29%20(2).jpg

កងទ័ពបូព៌ាថៃអះអាងថា ការបញ្ចាំងកុនឯកសារនៅយប់ថ្ងៃទី១២ ខែតុលា ក្នុងភូមិជោគជ័យ គឺដើម្បីបង្ហាញពីរឿងរ៉ាវពលរដ្ឋខ្មែរគេចពីសង្គ្រាមសម័យកម្ពុជាប្រជាធិបតេយ្យ មករស់នៅជំរំជនភៀសខ្លួនណងចាន់ (ឬជំរំភៀសខ្លួន ៥១១) ។ កងទ័ពថៃនិយាយបំភ្លៃថា វាជាជំរំបណ្តោះអាសន្ននៅព្រំដែនកម្ពុជា-ថៃ ដែលថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរស្នាក់នៅគេចពីសង្គ្រាមកាលពីប្រមាណ៤០ឆ្នាំមុន ដោយសារគោលការណ៍មនុស្សធម៌ ។

ការបញ្ចាំងកុនឯកសារនៅភូមិជោគជ័យឱ្យពលរដ្ឋខ្មែរទស្សនា គឺដើម្បីកុំឱ្យពលរដ្ឋខ្មែរបំភ្លេចគុណថៃ ដោយកងទ័ពថៃចោទប្រកាន់ពលរដ្ឋខ្មែរស្នាក់នៅជំរំណងចាន់ គឺជាទឹកដីថៃ ។ ការបញ្ចាំងកុនឯកសារនេះ គឺក្រោយពីកងទ័ពថៃបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ និងឆ្កែលូ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រាក និងផ្លូវចិត្តពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_yy6wttZFOLxdN5T_nvceakG8r0UBpBy37X23g3qsp_TzIVesokpzhukDYo0hQgm6bei90hGd2r2onhW2xbCHedjtQCVA0hN2cvjEPY3dtsBPxTAQYKM4XJXgM4hjCxTXT9TSz2KQ2jSa_LnNlROlmCcWcn8FBFsJfTaKGlebNhWvnXaTAaXU5QDwQufv/s1280/photo_2025-10-13_11-00-29.jpg

កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ក្រុមការងាររបស់បុគ្គល កាន់ ចមផ្លាំង បានប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវដើម្បីដាក់សម្ពាធផ្លូវចិត្តពលរដ្ឋខ្មែរ ដោយការបើកសំឡេងរំខាន ដូចជា សំឡេងខ្មោចលង សំឡេងយន្តហោះចម្បាំង F-16 និង Gripen និងបញ្ចាំងកុនឯកសារ ។ បន្ទាប់មក បុគ្គល កាន់ ចមផ្លាំង បានបញ្ជូនរថយន្តចាក់ធុងបាស់ជាបន្តបន្ទាប់មកកាន់តំបន់ព្រំដែនភូមិណងយ៉ាកែវ និងភូមិណងចាន់ (ទល់មុខភូមិព្រៃចាន់ និងភូមិជោគជ័យ) ដើម្បីបញ្ចាំងកុនឯកសារនៅយប់ថ្ងៃទី១២ ខែតុលា ដែលមានទាំងភាសាថៃ និងភាសាខ្មែរ ។

កងទ័ពថៃបញ្ជាក់ថា ការចាក់សំឡេងរំខាន និងបញ្ចាំងកុនឯកសារ គឺគ្រាន់តែជាវិធានការចាប់ផ្តើមដើម្បីបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីកម្ពុជា ហើយពួកគេនឹងអនុវត្តវិធានការជាច្រើនទៀត ចាប់ពីកម្រិតស្រាល ទៅកម្រិតធ្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi23Wh5pKZAvlyGOxpkIkUrprluIf6zSP7Nc0LIuWYzE9bVTBx3AUujcQnVGYiCxR1GMuzEeBsM9A9Xdv9yNQABmY77x_jbI5yqdmmRQ054_LyV3VB3GhaMhB-z9J9_6aY3PhsppFTxF6fsQMa4FFgIql0ZDNduuBmXh637NJO-gxiEJLcljtgsUCDQxP51/s2048/558963220_864445919243444_8749958177653808330_n.jpg

ក្រោយពីបុគ្គល កាន់ ចមផ្លាំង ចេញមុខឈ្លានពានទឹកដីកម្ពុជាឥតខ្មាស និងប្រព្រឹត្តទង្វើថោកទាបជាច្រើនធ្វើឱ្យបុគ្គលនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីពលរដ្ឋថៃជ្រុលនិយម បន្ទាប់ពីបុគ្គល ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ។ ប៉ុន្តែការប្រព្រឹត្តទង្វើថោកទាបនេះពុំទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាថៃទេ ។ សមាជិកព្រឹទ្ធសភាថៃបានបង្ហាញក្តីបារម្ភថា វាជាការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងស្នើឱ្យរដ្ឋាភិបាលថៃពិនិត្យមើលបុគ្គល កាន់ ចមផ្លាង ឡើងវិញ ។

ប៉ុន្តែរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក អនុថីន ឆាន់វីរៈគូន ពុំបានហាមឃាត់ទេ ថែមទាំងបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង សហការជាមួយកងទ័ពបើកសំឡេងរំខានពលរដ្ឋខ្មែរ ដោយនាយករដ្ឋមន្ត្រីថៃថា កងទ័ពមានផែនការសម្ងាត់បណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិព្រៃចាន់ និងតំបន់ភូមិជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkaU8UyuZfyHhyui1Rs7Y-6tPpXGy7YHWUxZrOyqG9jiX-Xnm5oKYugmi_nvj_07dEygjUSMSPawg7u0kL74XbdvYz3v_YXeeW55G1pipR3vs4DI_5F5EHxvWszwqJ2_K5-UFR9v2rzDlUEkDJUNaOAMzXPhAhpSlZdNvLp9o2DNpxN8p6lnGI7LBQvjsd/s960/photo_2025-10-13_11-00-28.jpg

គួរបញ្ជាក់ថា យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យផ្ញើទៅកាន់អភិបាលខេត្តស្រះកែវនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋខ្មែរបានរស់នៅ និងកាន់កាប់លើភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាំងពីមុន MOU ឆ្នាំ២០០០ ចូលជាធរមាន ។ សកម្មភាពពលរដ្ឋខ្មែរប្រមូលផ្តុំនៅតំបន់នេះ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់ប៉ុណ្ណោះ ៕