តារាចម្រៀង អលជ្ជី សមាជិកក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីចេញបទចម្រៀងថ្មីរម្លឹកពីអ្នកក្នុងវិស័យសិល្បៈដែលបានជួយជ្រោមជ្រែងខ្លួន។ ទោះយ៉ាងណា អលជ្ជី បានធ្វើឱ្យសាធារណជនវែកញែកក្រោយពីនិយាយពីឈ្មោះ វណ្ណដា និងអះអាងថាពាក្យថា «ផឹកទឹកកុំភ្លេចប្រភព» មិនសមនឹងលោកទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNqiy4zhqfnMZJ8OOLDrrqI53CwqK7nnX8lWaDRRutGl1CveJEvlDGQFce41XKIfHYzTJ5mAKbM4F0FfMC687UlNoZZwJqc0TW_EORR4D5J6p_NqNdxseVV0nWkqCH3Q6KePBw67MiaBYyLs4CWNLTQVlYhPpwwR4BkpQS0hI_Ss4m_57AmuphDFD3DNv4/s1800/image_2025-08-18_15-03-24.png
កាលពីល្ងាចថ្ងៃទី១១ ខែតុលា តារាចម្រៀង អលជ្ជី ម្ចាស់បទ «សូរិយា» (អេតាស៊ីវិល) បានទម្លាក់បទ « Flashback» ដែលពោរពេញដោយអត្ថន័យពីដំណើរអាជីពសិល្បៈរបស់លោកដែលមានការជួយជ្រោមជ្រែងនិងការដឹងគុណទៅកាន់មនុស្សជាច្រើន។ មែនទែនទៅបទចម្រៀងមួយបទនេះ អលជ្ជី ធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីផតខាស់របស់លោករៀនថត ម្តងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៤។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKKoE_nVMhlT1wE0jGnFfNyuMMzsyKpCOdU2Apg5ByyO1env1UumTu38-51CNm3u_pGkMFVs65mZBOMho4kDdDbyPkPc455mZE6ek1SyCqj1RotbpFit2eVzoCyNM5EIjI57TPQk5BRDZ6RO-7EhRhIV-MiOG42z888Js_EwT_wGFTgZz7GilPyf4YZxhU/s1899/image_2025-10-10_15-11-46%20(2).png

    ចម្រៀង « Flashback» របស់ អលជ្ជី ដែលបានចេញផ្សាយគឺបានកាត់ឈ្មោះតារារ៉េប វណ្ណដា ចេញខុសពីលោកបង្ហើបដំបូងនៅក្នុងកម្មវិធីជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានជីកសួរអំពីបញ្ហានេះ ខណៈអ្នកមួយចំនួនបានសោកស្តាយចំពោះមិត្តភាពរបស់ពួកគេដែលត្រូវប្រេះឆា។ ប៉ារ៉ូលដំបូងនៃបទចម្រៀងនេះគឺ «ថ្ងៃមួយជួបជុំបណ្ដាលឱ្យខ្ញុំជួបងវណ្ណា ជជែកនិយាយគ្នាលេងមិនខ្វល់ថាក្មេងនេះមកពីណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gBWR2Y18-aOjVYyYqF9kM-ADbIK7X50tlwg530A-9Mc26WoAzYQXtZYcDv27oA42eElarRfdJf61KSZHQMolX6Uk0vghqA-HCooMA_yU4QRkZ9gHR74h1jbwrMJ6hirKh1YXSEwWssePlPij0swl4v_qHF5DI-3jkccV2kDXSKPuHu8hXcTCi-kCM93C/s1703/image_2025-08-18_15-03-19.png

    ដោយសារតែមានការបញ្ចេញមតិជាហូរហែលើកឈ្មោះរបស់ វណ្ណដា មកនិយាយជាច្រើនបានធ្វើឱ្យតារាចម្រៀង អលជ្ជី លើកឈ្មោះចំៗដោយបាននិយាយថា «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា?»។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះបានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងសម្តីមួយទៀតថា «ពាក្យថា ផឹកទឹកកុំភ្លេចប្រភព មិនសមនឹងខ្ញុំទេ សូមជ្រាប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsgqII31NVXWCSaGh0wGBsjADwj9ykj27uMna22ycv63p5xP-QHWNOiWwUkccAmdUq6gg5AgErVHVlZznFT_BxzJ50-qGFjm-2iqBEHvusQ6btZTd2vi0jTTCKjSv8y1nNy2uacfvnUKh0o_lmJwtUgJTTIzn1qIVisItIzV2_cgc9dayEyHAn-PZtrWd/s2048/image_2025-10-10_15-11-48.png

    ប្រយោគដ៏ខ្លីខាងលើនេះ «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា?» បានធ្វើឱ្យ អលជ្ជី រងនូវការវែកញែកយ៉ាងច្រើនពីទស្សនិកជនជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះផ្ទាល់។ មនុស្សជាច្រើនបានសង្កត់ធ្ងន់ថាពួកគេបានស្គាល់ក្រុមចម្រៀង Lacima Cartel គឺដោយសារតែ វណ្ណដា។ អ្នកគាំទ្រមួយចំនួនក៏បានបង្ហាញវីដេអូកាលពីឆ្នាំ២០២០ ដោយ វណ្ណដា បានណែនាំក្រុមចម្រៀង Lacima ទៅកាន់ទស្សនិកជនដែលជាក្រុមទើបបង្កើតថ្មីពោរពេញដោយទេពកោលស្យ និងវីដេអូដែល វណ្ណដា ធ្វើខនសឺនហើយបានច្រៀងចម្រៀងជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjg4kqbIkNJJXOEX6l8kaOxHdAeEEDDxGMlY8Vox5vFrw1W467PcOrGBxiR3PHBl4lWPLDr9PSW8ZiUANCxBT1rakrn7us0s_DxFbCpodJ4moRrvMCgt1l629QyzYiV-vY4IkaQT-uRj5e9uj6Gi7Dij4DqUvCvJtCjOTeB2g_M8XOHIBHUra4mB5Wx3lh/s754/image_2025-10-13_08-57-20%20(2).png

    នៅក្នុងភាពចម្រូងចម្រាសនេះអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ការបញ្ចេញមតិដែលនិយាយថា Lacima ល្បីដោយសារ វណ្ណដា គឺមិនសមហេតុផលនោះទេព្រោះក្រុមចម្រៀងនេះក៏មានសមត្ថភាពមានបទចម្រៀងល្បីៗជាច្រើន ប៉ុន្តែអាចប្រើពាក្យថាអ្នកមួយចំនួនស្គាល់ក្រុមនេះតាមរយៈ វណ្ណដា ។ ទស្សនៈមួយផ្នែកទៀតបាននិយាយថាការធ្វើការងារជាក្រុមគឺជួយគ្នាទៅវិញទៅមកគ្មានអ្នកណាមានគុណលើអ្នកណានោះទេ ហើយហ្វេនក៏មិនបានដឹងរឿងច្បាស់របស់ពួកគេដែរដូច្នេះមិនអាចវែកញែកថាអ្នកខុសអ្នកណាត្រូវនោះទេ ក្នុងនាមជាហ្វេនគួរតែគាំទ្រស្នាដៃបទចម្រៀងរបស់ពួកគេវិញជាជាងដាក់បណ្តុកលើនរណាម្នាក់៕