ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាបានហាមឃា.ត់ការលក់ស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីកុមារយ៉ាងហោចណាស់ 14 នាក់បានស្លា.ប់នៅក្នុងរដ្ឋខុសៗគ្នា ក្រោយពីពួកគេបានប្រើប្រាស់សុីរ៉ូក្អកដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បណ្ដាលឲ្យពុល បង្កឱ្យមានការព្រួយបារម្ភទូទាំងប្រទេសអំពីសុវត្ថិភាពនៃឱសថ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកឥណ្ឌា។
បើតាមអត្ថបទព័ត៌មានរបស់ Reuters នាថ្ងៃចន្ទ ទី6 ខែតុលានេះបានឲ្យដឹងថា ប៉ូលីសឥណ្ឌាបានបើកការស៊ើបអង្កេតលើការស្លា.ប់របស់កុមារយ៉ាងតិច 14 នាក់ដែលជាប់ទាក់ទងនឹងថ្នាំទឹកសុីរ៉ូក្អកដែលមានជាតិពុល។
របាយការណ៍នោះបានបង្ហាញថា កុមាររងគ្រោះភាគច្រើនមានអាយុក្រោមប្រាំឆ្នាំ ហើយបានស្លា.ប់ដោយសារជំងឺខ្សោយតម្រងនោមកាលពីខែមុន បន្ទាប់ពីពួកគេបានប្រើប្រាស់ថ្នាំក្អកម៉ាក Coldrif Syrup ដែលជាថ្នាំព្យាបាលក្អកដែលផលិតដោយក្រុមហ៊ុន Sresan Pharmaceuticals ក្នុងរដ្ឋ Tamil Nadu។ ទឹកស៊ីរ៉ូនេះមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត 500 ដងលើសការកំណត់សុវត្ថិភាពដែលអាចអនុញ្ញាតបាន នេះបើយោងតាមពាក្យបណ្តឹងរបស់ប៉ូលីសបានឃើញដោយ Reuters ។
.jpg)
កាលពីថ្ងៃអាទិត្យនេះ ប៉ូលីសនៅរដ្ឋ Madhya Pradesh បាននិយាយថា “កុមារតូចៗទាំងនោះមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយ ឬគ្រុនក្តៅធម្មតាប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេត្រូវបានផ្តល់ទឹកស៊ីរ៉ូ Coldrif និងក្រោយមកកុមារទាំងនោះក៏ចាប់ផ្ដើមមានជំងឺតម្រងនោម និងបញ្ហាគ្រលៀនធ្ងន់ធ្ងរ”។
បើតាមទិន្នន័យរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាសារធាតុ Diethylene glycol ដែលបានរកឃើញនៅក្នុងសុីរ៉ូក្អកកុមារនោះជាទូទៅតែងត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងការកក របស់ផលិតផលគ្រឿងសំអាង និងប្រេងរំអិល ដែលប្រសិនបើមនុស្សទទួលទានវាចូលទៅ នោះវានឹងបណ្តាលឱ្យមានរោគសញ្ញាចាប់ពីក្អួត និងឈឺពោះ រហូតដល់ខូចតម្រងនោមរហូតអាចដល់បាត់បង់ជីវិតតែម្ដង។
បច្ចុប្បន្នប៉ូលីសបានដាក់ក្រុមហ៊ុនផលិតសុីរ៉ូម៉ាក Coldrif ដែលមានឈ្មោះ Sresan Pharma ជាជនជាប់ចោទសំខាន់នៅក្នុងបញ្ហានេះ ខណៈវេជ្ជបណ្ឌិតម្នាក់ដែលចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះដល់កុមារត្រូវបានចាប់ខ្លួន។
ក្រុមហ៊ុន Sresan Pharma មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ តែទោះជាយ៉ាងណា អាជ្ញាធរសហព័ន្ធរបស់ឥណ្ឌាបាននិយាយថា ពួកគេត្រៀមនឹងដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននេះចោល ហើយរដ្ឋមួយចំនួនបានចាប់ផ្ដើមហាមឃា.ត់ការចរាចរលក់ទឹកឱសថដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ នេះបើយោងតាមការសង្ខេបរបស់រដ្ឋាភិបាលនៃការលក់ថ្នាំដែលរកឃើញដោយ Reuters កាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕