ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយមកកាន់សារព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា ថៃបើកទ្វារចរចាបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុន្តែកម្ពុជាពុំទាន់មានភាពស្មោះត្រង់ក្នុងការចរចា ។ លោកបានបញ្ជាក់ពីគោលជំហរការពារអធិបតេយ្យរបស់ខ្លួន និងសហការជាមួយគ្រប់ផ្នែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរត្រឡប់មកធម្មតាវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0t7w5savfwBhmUjnYX7K9292gHaW65s8lDmQdR9_Fj4PkzKfr5a5dWSjNnFK7Klummtg9fXo76z1msbTTUw7NAgiEi2C-lXhhrjrBw8_9yy5-qrFDjGL8RLU9eWO4kf_pKlULk6aQycz_TzcnZRKiv2xrpWwlJpTkOtyXVaOv-qmZvUVkaRhGbkDd1Ek/s1255/photo_2025-10-01_09-54-04.jpg
លោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងពីគោលនយោបាយការបរទេស និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលនយោបាយការបរទេសថៃផ្តោតលើគ្រប់ផ្នែកត្រូវចូលរួមសហការ ពីព្រោះវាជាកិត្តិយស និងផលប្រយោជន៍ជាតិ លោកក៏ត្រូវពិភាក្សាជាមួយគណបក្សប្រឆាំងផងដែរ ។ បញ្ហាព្រំដែនពាក់ព័ន្ធនឹងកត្តាជាច្រើន រួមមាន ៖ សន្តិសុខ សេដ្ឋកិច្ច ឧក្រិដ្ឋកម្មឆ្លងដែន នយោបាយក្នុងប្រទេស និងពលរដ្ឋប្រទេសទាំងពីរត្រូវរួមគ្នាដោះស្រាយជម្លោះដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃត្រឡប់មកប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGD98pReQCsH9HFDZDkCQcgjisKPs3KvvJijYOufXDIGKP06nXySJKDh8yylsxHMv0nG1xa6vuFXhnpHytSfViD1ULx9uonhHgrlzWNy_pKejJvdXxZoW5EmGCzmkygzjLMzgiY5qFhBYHvGbVkTEHOLIgmVmgmwmuehfOIceI3ddBcwc8QGZmyQq5DjE/s800/photo_2025-10-01_09-33-43%20(2).jpg

យើងត្រូវតែព្យាយាមបញ្ចប់ជម្លោះព្រំដែនឱ្យបាន ប៉ុន្តែវាពុំងាយស្រួលទេ ត្រូវមានការចរចា ។ ថៃប្រកាន់គោលជំហរចរចាដោយសន្តិវិធី ប៉ុន្តែពុំព្រមបាត់បង់ទឹកដី ហើយការបើកទ្វារចរចាត្រូវតែពិនិត្យមើលការត្រៀមខ្លួនរបស់កម្ពុជា ។ ចំណុចសំខាន់ កុំដោះស្រាយបញ្ហាតែមួយថ្ងៃៗ ត្រូវកំណត់យុទ្ធសាស្ត្រផ្សេងៗ រួមមាន ៖ យុទ្ធសាស្ត្រព័ត៌មាន ដោយលោកចោទប្រកាន់កម្ពុជាទទួលបានប្រយោជន៍តែម្ខាងក្នុងការផ្សាយព័ត៌មាន និងលើកឡើងពីរឿងព្រំដែនប្រាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnD-J3KJ_KFib73_-w85YJe8aPPvO9FQ3P94Fm2AOVmZ4zklF8uDEja_L46AkhHnwoTWTUPyOZTUmUHnmld3srKp1_y2MWVfNpLseTDzh1x0-IZpq7v8xhgYMCBnachFqt6Pjb6v07IYrN-JNbaEgTAjUIcUXzdVtJIzfR2fs6a9gVA4a8ltwGB2Q4B1X/s1280/photo_2025-10-01_09-33-43.jpg

សមាជិកសភាថៃមួយចំនួននិយាយថា លោកមានជម្លោះជាមួយកម្ពុជានៅមុខអន្តរជាតិក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក គឺលោកពុំបានឈ្លោះជាមួយអ្នកណាទេ លោកលើកឡើងក្នុងឋានៈមន្ត្រីតំណាងថៃដើម្បីការពារប្រទេសថៃ និងកិត្តិយសជាតិ ។ ថៃពុំបានបិទទ្វារចរចាទេ បើកម្ពុជាយល់ព្រមចរចា ប៉ុន្តែពេលនេះ កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា ។ ការចរចាបញ្ចប់ជម្លោះព្រំដែនត្រូវមានភាពច្បាស់លាស់លើការឈប់បាញ់ជារៀងរហូត ដោះមីន បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងដកអាវុធធុនធ្ងន់ចេញពីព្រំដែន ដើម្បីឱ្យតំបន់ព្រំដែនស្ងប់ស្ងាត់ និងសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vxcO6JYJoEcCH-U5AlR1u6oaK6o_s1P5PjiQmc6oshfdLZBayPl2quKePWP07f4Efv5Cm51vKDpGRPyeC5g_EDY9am46w04gij8mv1j4jR5gujyD_bxmp9BauvTK5TxKXX9J-Gey0G0yz2aEF06NN0-_Saeqw2Psi5ohDyOgt1yOykMrcOPcg_TOWRg6/s600/photo_2025-10-01_09-33-44.jpg

ស្ថានការណ៍បច្ចុប្បន្ន ក្រសួងការបរទេសត្រូវចាប់ផ្តើមធ្វើការងារក្នុងប្រទេសដោយមានការសហការពីគ្រប់ផ្នែក ហើយក្រសួងការបររទេសនឹងផ្តោតលើការធ្វើការជាមួយកងទ័ព ដើម្បីកុំឱ្យប្រទេសជិតខាងមើលមកកាន់ក្រសួងការបរទេសថៃទន់ជ្រាយ ។ ការទូតត្រូវតែគាំទ្រកងទ័ព ហើយកងទ័ពក៏ត្រូវគាំទ្រការទូត ហេតុនេះ ការចូលរួមសហការមានសារៈសំខាន់ណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJYbwC8i1W3F3JLJOBXjc0euj5NUHm2pqMFk9lH7-qikwVoE7PJWDGf2eDLCGW9_qYvxU40qQ9ZBDd-lkDrmHsvHitqqbcSUjpukycDgFidXmL3oFGM6evH3wOELO8EfxXPGTeGICVCeEaYbnjUTpEweL0ICvAH6s97QB4tW67OBpptbwsaiSdz6pwiAYq/s1280/photo_2025-10-01_09-33-44%20(4).jpg

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ បានទៅចូលរួមកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក ខណៈកម្ពុជាមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេក សន្តិភាពនៅក្នុងប្រទេសរបស់ខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក បច្ចុប្បន្ន កំពុងរងការរគំរាមកំហែងពីជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ» ៕