នៅថ្ងៃទី២៤ ខែកញ្ញា សារព័ត៌មាន News1 បានរាយការណ៍ថា តារាចម្រៀងប្រុស V នៃក្រុម BTS បានទិញផ្ទះល្វែងដ៏ប្រណីតមួយនៅ Cheongdam-dong, Gangnam-gu, ទីក្រុងសេអ៊ូល ក្នុងតម្លៃ ១៤.២ ពាន់លានវ៉ុន ប្រហែល១០.២លានដុល្លារអាម៉េរិកតាមរយៈទម្រង់នៃការបង់ជាសាច់ប្រាក់និងដោយគ្មានកម្ចីអ្វីឡើយ។។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgps2R2MZuxZRFHQOVXYN9-OTAQvaJuuwgW3O1SGler7hUGpGLxJoQ59D_9qC9fTYaF-aiKPDnx_yKWeNO6512Hjf8L8fRnmd1SINIOuuupsc_uLMD6NjWjIWt7EhgGM8YdMSmaAjVjPP_GNSNvFLuqXXY5ua9pJnqNtR5jWhMLs3Hj-g8ZqT3M1ydNZxKF/s825/image_2025-09-26_16-06-08.png
អាផាតមិនរបស់ V មានទីតាំងនៅក្នុងអគារផ្ទះល្វែងដ៏ប្រណីត The Penthouse Cheongdam (PH 129) ដែលល្បីល្បាញដោយសារមានអាផាតមិនថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ យោងតាមការចុះបញ្ជីអចលនទ្រព្យ V បានទិញអាផាតមិនដែលមានផ្ទៃដី ២៧៣.៩៦㎡ រួមទាំងបន្ទប់គេង ៥ និងបន្ទប់ទឹក ៣។ អគារអាផាតមិននេះក៏ជាផ្ទះរបស់បុគ្គលល្បីៗជាច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6T25NDyF009cs47MbYxFpJ9oCPtHGtX7awEzhD3BpPWzXhJpjlgkwdVlaxPvuR9sIgzo0TexiVteqSzeM-EZFQWmyDmgLfGKBUpIfTtZCHpDKcasPJKxE91B0Q4YPfZxyV1rgZvmYeOCfo0S2dPDznuduaZBmPYW05iuzwuSJfIZNQ9HwsI1yIWNg9ANp/s1280/image_2025-09-26_16-06-09%20(4).png
ការទិញផ្ទះល្វែងតម្លៃថ្លៃបន្ទាប់ពី ចេញពីជួរទាហានបង្ហាញពីទ្រព្យសម្បត្តិរបស់ V។ បើយោងតាមប្រភពពី Celebrity Net Worth,និងទិន្នន័យសាធារណៈមួយចំនួន V មានទ្រព្យសម្បត្តិប្រហែល ៤០ លានដុល្លារអាម៉េរិក ដែលធ្វើឱ្យលោកក្លាយជាសមាជិកដែលមានជាងគេបំផុតរបស់ BTS ក្នុងឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnjTWH0L4FIH3ZA2ElNWf2TOvwV04rykYTpNXW3DpePHf8CPOLESgkWe01ZciyChg8J6RwRAUHR5js0rD7kJM-lfPovzueW8u4EcdGW4OI83Yebi_PRcjmzms9YW_ekDBfcxJAuJy0cqoQMX5y3qR4AqJhfTmqQJC9XSIPu8pMEB0dnJn5b8t4P0cwZU_/s2048/image_2025-09-26_16-06-10.png

ប្រភពចំណូលសំខាន់ៗរបស់ V រួមមានប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធ ជាសមាជិកក្រុម BTS និងជាសិល្បករទោល; ប្រាក់ចំណូលពីការម៉ាកប្រណីតដូចជា Celine, Cartier និងប្រ៊េនផ្សេងទៀត។ មិនយូរប៉ុន្មានបន្ទាប់ពីចេញពីទាហាននៅក្នុងខែមិថុនា V ត្រូវបានប្រកាសជាទូតសុឆ្ឆន្ទៈសម្រាប់ Coca-Cola ។ លើសពីនេះ ប្រាក់ចំណូលរបស់តារាចម្រៀង BTS ពីបណ្តាញសង្គមក៏គួរឱ្យកត់សម្គាល់ផងដែរ។ យោងតាម Koreaboo ដោយមានគណនី Instagram ដែលមានអ្នកតាមដាន ៦៩.៣ លាននាក់ V រកបានប្រហែល ៦៨,០០០ – ៨១០,០០០ ដុល្លារសម្រាប់ការបង្ហោះនីមួយៗនៅលើវេទិកានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLApSyLlaYTIXijFxXJGyiew3Hr3jbUkjPgXyzmu3eChpXq_xrkkoGgykjA79AmeIERy-w2mrg2OU2Q3Njf99lSTDw9oANunZcvtW-iQXGMxquNsbeZAhwz-nU26OKXr5o53ALOo5WsK-_LhnZe1D8sBt3lHSTJ4mjwQCQnJ9n5YprUM2mWJSHCPbfZXd/s616/image_2025-09-26_16-06-09%20(2).png

បច្ចុប្បន្ន V គឺជាតារា Kpop ប្រុសដែលមានអ្នក Follow ច្រើនជាងគេនៅលើ Instagram ។ មុនពេលទិញអាផាតមិនតម្លៃ ១០.២លានដុល្លារ ក្នុងឆ្នាំ២០១៩ V បានទិញផ្ទះល្វែងតម្លៃ ៤.៥៥លានដុល្លារនៅឯអគារខ្ពស់តំបន់ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕