នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេយក្ស Starbucks លោក Brian Niccol បានចេញសេចក្ដីប្រកាសមួយជូនបុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនកាហ្វេ Starbucks នឹងបញ្ឈប់បុគ្គលិក និងបិទហាងមួយចំនួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFHhEgINbdtv3TkIzAggDq0qc5rJWN2VMPKdHLsrVZtHQqe0LU8Qi1Vh_7vsz1SrsUQZsYFJBYxNAmsK84s20xpItTV5-sRdqjTPrpOMi9tK66lTxWO4EF1JCBp6twqEpjpSRhu-KDIhmtWqPqSCYGDFXF6wrZq_ZItUfNi3gUoT-MoIsb2abjYppaUgi/s1280/photo_2025-09-26_14-14-04.jpg
លោក Niccol បានបញ្ជាក់ថា ការកាត់បន្ថយនឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៩០០ នាក់ នៅតាមហាងក្នុងតំបន់អាមេរិកខាងជើង។ ខណៈពេលជាមួយគ្នា ការបិទនេះនឹងបណ្ដាលឲ្យចំនួនហាងកាហ្វេ Starbucks សរុបនៅតំបន់នេះធ្លាក់ចុះប្រមាណ ១% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីបានគណនាការបើកហាងថ្មីជាច្រើន។ លោក Niccol បាននិយាយថា “ទោះបីជាក្រុមហ៊ុនកំពុងមានកំណើនល្អក្តី ក៏យើងនៅតែត្រូវធ្វើអ្វីៗជាច្រើន ដើម្បីកសាង Starbucks ឲ្យកាន់តែរឹងមាំ និងប្រសើរឡើង”។ទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសនេះរួច ភាគហ៊ុនរបស់ Starbucks បានកើនឡើងបន្តិចផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgoqysMDL0_ipSPb98is-70RRea6oDUK_c7Rbzgqy7k5YT8b3lsVEhj1-ds5bmUu6QjFj9cfbBQmSeKnn6fxnN_cnsqLsIUojHjfjPjWlQmjQQ-3HejqQgF_0sqxjUPzFFBe0786QvMGflznN8IcjQ7AENKHwYsCpt3Of3FaZhsxHFabZPIDH2ZpB9hTk/s1200/photo_2025-09-26_14-14-05%20(2).jpg
អ្នកវិភាគបានប្រាប់សារព័ត៌មាន ABC News ថា Starbucks កំពុងប្រឈមមុខនឹងបញ្ហា ការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ដោយសារអតិថិជនរងផលប៉ះពាល់ពីអតិផរណាកើនឡើង។ ក្រុមហ៊ុនបានចុះខ្សោយការលក់ ៦ ត្រីមាសជាប់ៗគ្នា នៅក្នុងហាងដដែលៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ErFqGBTM5Yp0Tvx04Bptv35Xuv-eWnKzWxclmOQ-VPCOSf1nJdhd3LCcvw3i-ahUYCoYbwcyfh2fq7Ndzi1I0t2AXxkB_k2qqc8MuPndd0IXZZowlyznlB3P-Fo8Ecll5xpca320bx7Usmlg7ePLJh9b1-UchcekIdejEsLtRjPDQkH76tpUqgjj4Yej/s992/photo_2025-09-26_14-14-05.jpg

យ៉ាងណាមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអតិថិជន ក្រុមហ៊ុនបានធ្វើការកែលម្អបរិវេណ និងសេវាកម្មនៅហាងជាច្រើន។ ទោះយ៉ាងណា លោក Niccol បានប្រាប់ថា ក្នុងការពិនិត្យឡើងវិញ ក្រុមហ៊ុនបានរកឃើញហាងមួយចំនួនដែល មិនអាចបង្កើតបទពិសោធន៍ដ៏ល្អឲ្យអតិថិជន ឬ មិនមានសក្តានុពលផ្នែកហិរញ្ញវត្ថុ ដូចដែលរំពឹងទុក ដូច្នេះហាងទាំងនេះនឹងត្រូវបិទ។
លោកបន្តថា “ជារៀងរាល់ឆ្នាំ យើងមានការបើក និងបិទហាង ដោយហេតុផលផ្សេងៗចាប់ពីការបញ្ចប់កិច្ចជួល ដល់បញ្ហាហិរញ្ញវត្ថុ។ តែសកម្មភាពនេះមានទំហំធំជាង យើងដឹងថាវានឹងប៉ះពាល់ដល់ទាំងបុគ្គលិក និងអតិថិជន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZOnlgz3QnAS1lrdUVbodEhj5snVKbCFt6njpd5gZjv_ZASssckCCHdEpjtc8st0q2VjQQQ5_rPniKLSIJl2Q6rqkbl2IRf8oExCcVFHx9lRl2IkAqOnKRGCacsOEb3tRKEACUtSSnB_2-z60Nhdg_OvwTgQBvvER1-C7iC4DSZs9UJOq7iZgmKnQfkwjq/s1280/photo_2025-09-26_14-14-06.jpg

Starbucks រំពឹងថានឹងបញ្ចប់ឆ្នាំសារពើពន្ធ ២០២៥ ជាមួយនឹងហាងសរុបប្រមាណ ១៨,៣០០ កន្លែង នៅសហរដ្ឋអាមេរិក និងកាណាដា ហើយក្រុមហ៊ុននឹងជូនដំណឹងដល់បុគ្គលិកនៅតាមហាងដែលត្រូវបិទ នៅក្នុងសប្តាហ៍ដដែល។ គួរបញ្ជាក់ថា លោក Niccol មានបំណង ផ្លាស់ប្តូរបុគ្គលិកទៅហាងផ្សេង នៅក្បែរៗគ្នា។ ប៉ុន្តែបើមិនអាចធ្វើបានទេ Starbucks នឹងផ្តល់នូវ សំណង និងការគាំទ្រពិសេស ដល់បុគ្គលិកដែលរងផលប៉ះពាល់៕