ប្រាក់ខែ៥០០ដុល្លារពុំគួរទាន់មានគ្រួសាររបស់ សុខ លីន បានធ្វើឱ្យមានមតិវែកញែកក្តៅគគុកស្ទើរតែក្លាយជាប្រធានបទក្តៅជាងរឿងសំខាន់មួយចំនួនទៅទៀត។ ពាក្យសម្តីរបស់ សុខ លីន បានទាញឱ្យមានមតិរិះគន់និងយល់ឃើញខុសៗគ្នា។.png)
ទើបតែមានរឿងចម្រូងចម្រាសជាមួយនឹងអតីតដៃគូចាស់ពេលនេះ សុខ លីន អ្នកលេងទិកតុកល្បីឈ្មោះស្រាប់តែធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីវីដេអូសម្ភាសន៍របស់នាងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ជុំវិញប្រតិកម្មរបស់អ្នកលេងបណ្តាញសង្គមបន្ទាប់ពី សុខ លីន និយាយថាប្រាក់ខែ៥០០ដុល្លារពុំគួរទាន់កសាងគ្រួសារនោះទេ ខណៈចំនួននេះមិនជាបញ្ហាចោទសម្រាប់ការរស់នៅម្នាក់ឯងប៉ុន្តែបើមានដៃគូគឺជាចំនួនតិចណាស់។

មតិមួយចំនួនបានរិះគន់ទៅកាន់ពាក្យសម្តីរបស់ សុខ លីន ថាទាញទារជ្រុលហួសហេតុប្រសិនជាមានការរៀបចំទុកដាក់ត្រឹមត្រូវប្រាក់ខែ៥០០ដុល្លារមិនតិចនោះទេ ប៉ុន្តែប្រសិនជាមិនចេះរៀបចំទោះបីជាប្រាក់ខែច្រើនពាន់ដុល្លារក៏មិនគ្រប់ដែរ។ មតិខ្លះទៀតក៏គិតថាការរស់នៅបច្ចុប្បន្នគឺទាមទារឱ្យមានការចំណាយខ្ពស់ដូច្នេះតម្រូវការរស់នៅគឺត្រូវការលើសពីទឹកប្រាក់នេះទៅទៀតដូច្នេះការរស់នៅនិងតម្រូវការរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នា។ លើសពីនេះទៅទៀតមានមតិលើកឡើងថា ការងារមួយចំនួនមានប្រាក់ខែមិនដល់៥០០ដុល្លារឡើយទាំងការងារក្របខណ្ឌឬឯកជន។.png)
ជុំវិញប្រធានបទក្តៅគគុកនេះបានរីកសាយភាពយ៉ាងខ្លាំងចាប់តាំងពីយប់ថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី២៤ កក្កដា កាន់តែក្តៅគគុកដោយមានការនិយាយវែកញែកជាច្រើន។ប្រធានបទអំពីប្រាក់ខែ៥០០ដុល្លារនេះវាស្ទើរតែលុបបាត់អស់ព្រឹត្តិការណ៍សំខាន់មួយចំនួនទៅទៀត៕










