ទង្វើឈ្លានពានរបស់កងកម្លាំងថៃធ្វើដាក់ពលរដ្ឋកម្ពុជាមិនលើកឡើងសូម្បីតែព្រះសង្ឃ ពិតធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែអ្នកមួយចំនួនតូចហាក់មិនចេះឈឺចាប់នោះទេហើយនៅតែបន្តគាំទ្រទំនិញចោរឈ្លានពាន។ ប៉ីប៉ី ឌី សុភ័ក្រ កុសុម៉ា ហេង វាសនា វ៉ាន់ នីឡា ជំរុញឱ្យអ្នកមួយចំនួនចេះឈឺចាប់ឈប់គាំទ្រផលិតផលប្រទេសនេះតទៅទៀត។

បុគ្គលល្បីឈ្មោះក្នុងសង្គម ប៉ីប៉ី ឌី ដែលពហិការមិនចាក់បញ្ចាំងកុនខ្លួននៅរោងកុនមានប្រភពមកពីថៃ និងមិនប្រើផលិតផលថៃក្នុងហាងរបស់ខ្លួន បានបង្ហោះនៅលើបណ្តាញសង្គមថា «សៀមនៅតែបន្តឈ្លានពាន ដោយមិនខ្លាចច្បាប់ និងអន្តរជាតិណាឡើយនេះគឺជាសណ្តានថោកទាប និងជារឿងដ៏ឈឺចាប់ដែលខ្មែរត្រូវចងចាំ។ សៀមវាមិនចោលមាយាទទេ ហេតុអីខ្មែរមួយចំនួនឆាប់ភ្លេចម៉្លេះ ឈប់ប្រើ ឈប់ទិញ ឈប់ស៊ីរបស់វាទៀតទៅកុំឱ្យចំណូលបានដល់វា មិនថាក្រុមហ៊ុន ផលិតផល ហាងអីក៏ដោយដែលមានប្រភពមកពីសៀម កុំថោកអត់វាមិនបានពេក ចង់ឱ្យយវាមានបានហើយបន្តយកស្អីមកធ្វើបាបខ្មែរទៀតមែន?»។

លោក ហេង វាសនា ជា Influencer វិញបានបង្ហោះដែរថា «ម៉េចហើយអ្នកប្រើ អ្នកលក់អីវ៉ាន់ថៃ ចាក់សាំងថៃ គាំទ្រថៃ? ដល់ពេលវាបាញ់គ្រាប់ជ័រ ត្រូវបងប្អូនខ្មែរ ហើយវារុករានរាល់ថ្ងៃអ៊ីចឹង សួរថាអត់ចេះឈឺចាប់សោះម៉្មង? ឬក៏អាងថារាល់ថ្ងៃអត់ទាន់ប៉ះខ្លួនផង ខ្លួននៅសុខ អ៊ីចឹងក៏អត់ឈឺក្បាលវិលមុខ? អត់យល់ គេដៀលពូជសាសន៍ គេជាន់ឈ្លី គេឈ្លានពាន តែអត់ចេះឈឺចាប់! ងប់ម៉េះ?»។

ពិធីការិនី សុភ័ក្រ កុសុម៉ា វិញបានលើកឡើងទាំងក្តីឈឺចាប់ថា «ឃើញវីដេអូសៀមឈ្លា.នពានហើយ ឈឺចាប់ណាស់មិនដឹងជួយអីបាន ក្រៅពីបញ្ឈប់ដាច់ខាតប្រើប្រាស់របស់ពួកចោ.រ តើយើងត្រូវឱ្យគេមើលងាយដល់ពេលណាទៀត ?»។
តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងខ្លឹមសារថា «បន្តពហិការ .. ស្អីតែមួយចំណិតក៏មិនប្រើរបស់វាដែរ អ្នកលក់មួយចំនួនក៏ដូចគ្នា កុំព្រោះតែលុយធ្វើឱ្យពួកវាជិះជាន់និងមានប្រៀបលើយើងគ្រប់យ៉ាងពេក វាមិនព្រមដកថយទេរឹតតែលួចរបស់យើងស្រស់ៗ ហើយរបស់ញុំារបស់ប្រើដូចគ្នា បទពិសោធន៍កន្លងមកពួកយើងធ្លាប់ដឹងហើយមានទាំងដូរលេខកូដប្រទេសក៏មាន ដល់ពេលចឹងធ្វើឱ្យអ្នកប្រើរាងចាល»៕










