នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ Guan Xiaotong បានប្រារព្ធខួបកំណើតគម្រប់ ២៨ ឆ្នាំរបស់នាង។ Lu Han តែងតែផ្ញើពាក្យជូនពរថ្ងៃកំណើតជូនគូស្នេហ៍ជារៀងរាល់ឆ្នាំ។ កាយវិការផ្អែមល្ហែមនេះមានរយៈពេល៨ឆ្នាំមកហើយប៉ុន្តែក្នុងឆ្នាំនេះ Lu Han មិនបានបង្ហោះនៅលើបណ្ដាញសង្គមដូចមុនឡើយ។ ការអាប់ដេតចុងក្រោយរបស់ Lu Han នៅតែជាប់គាំងនៅលើការផ្សាយពាណិជ្ជកម្មម៉ាកយីហោចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដោយមិនមានពាក្យជូនពរថ្ងៃកំណើតសម្រាប់ Guan Xiaotong ទេ។ .png)
សកម្មភាពនេះភ្លាមៗបានធ្វើឱ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក ហើយពាក្យចចាមអារ៉ាមអំពីការបែកបាក់ក៏បានកើតឡើង។ នេះមិនមែនជាលើកទីមួយទេដែលអវត្តមានរបស់គូស្នេហ៍ក្នុងពិធីខួបកំណើតធ្វើឱ្យមានការសង្ស័យពីទស្សនិកជន។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ ៣៥ ឆ្នាំរបស់ Lu Han តារាស្រី Guan Xiaotong បានខកខានមិនបានបង្ហោះសារខួបកំណើតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបំបែកទម្លាប់នៃការប្រារព្ធខួបប្រាំពីរឆ្នាំតាមពេលវេលាជាក់លាក់។ 
កន្លងមក Guan Xiaotong បានរៀបចំយ៉ាងល្អិតល្អន់ក្នុងឱកាសនោះ ដោយផ្ញើសារ ឬចែករំលែករូបថតផ្អែមល្ហែម ប៉ុន្តែឆ្នាំនេះមិនមានសកម្មភាពអ្វីឡើយ។ ការឃ្លាតឆ្ងាយពីគ្នានេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនមានចម្ងល់នឹងប៉ាន់ស្មានថាអ្នកទាំងពីរទំនងជាបែកគ្នាមែនទែនហើយ។ ទោះយ៉ាងណាទាំង Lu Han និង Guan Xiaotong មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះទេ។ គណនី Weibo របស់ពួកគេនៅតែមានទំនាក់ទំនងផ្អែមល្ហែមពីអតីតកាល ហើយការបង្ហោះ Weibo ផ្លូវការដែលប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅតែមាន។ 
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៧ Lu Han ស្រាប់តែប្រកាសពីទំនាក់ទំនងរបស់ជាមួយ Guan Xiaotong នៅលើ Weibo ។ នៅពេលនោះ Lu Han ដែលជាតារាសម្តែងលំដាប់កំពូល ទទួលបានការសរសើរយ៉ាងទូលំទូលាយចំពោះទង្វើដ៏ក្លាហាននេះ ដោយមានមនុស្សជាច្រើនបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់តារាប្រុសរូបនេះ។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ពួកគេបានផ្ញើពាក្យជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃខួបកំណើតហើយក្លាយជា គូស្នេហ៍គំរូ ក្នុងក្រសែភ្នែកអ្នកគាំទ្រ។.png)
ទោះជាយ៉ាងណាក៏ដោយ ចាប់ផ្តើមនៅចុងឆ្នាំ ២០២៤ ទំនាក់ទំនងរបស់ពួកគេបានផ្លាស់ប្តូរ។ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ពួកគេបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធភាគហ៊ុនឡើងវិញ ដោយបានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេទាំងស្រុង។ ជាងនេះទៅទៀត អ្នកទាំងពីរកម្របង្ហាញមុខជាមួយគ្នាជាសាធារណៈណាស់ដោយស្ទើរតែគ្មានទំនាក់ទំនង។ នៅក្នុងខែកក្កដាឆ្នាំ២០២៥ Lu Han បានធ្វើការប្រគំតន្ត្រីមួយ ប៉ុន្តែ Guan Xiaotong មិនបានបង្ហាញខ្លួនដើម្បីគាំទ្រលោក ទេ។ លើសពីនេះ ការបង្ហាញខ្លួនមួយចំនួនរបស់ Guan Xiaotong នៅក្នុងកម្មវិធីផ្សេងៗ ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតបកស្រាយថាជា សញ្ញានៃការបែកបាក់គ្នា៕










