នៅថ្ងៃទី១៧ ខែកញ្ញា គេហទំព័រកូរ៉េ Naver បានរាយការណ៍ថា តុលាការកំពូលទីក្រុងសេអ៊ូលបានបើកសវនាការលើបណ្តឹងសាទុក្ខលើកដំបូងសម្រាប់ Taeil អតីតសមាជិក NCT និងបក្ខពួកពីរនាក់។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោសឧក្រិដ្ឋកម្ម ផ្លូវភេទពាក់ព័ន្ធនឹងការរំលោភបូកដែលបានកើតឡើងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅ Itaewon ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWKQNYZSu-XIGXLUVvIRthvhPVPEUjTwS5sTwr5ENpSLOssgCOtxGsG76cggwgHc4S-NJlUAb6iWsNQBoQFbiycyf1bYuQhKl6ijz7NboaT_3pmWfkR_ELkixicmThzfSCCnZ-KowdcMAwz6baHp9uN4v51ENRLrsJYX7CBQCx5V_FOesGyd8uZ03EseM/s928/image_2025-09-18_10-48-26%20(2).png
នៅទីនេះ Taeil បានសារភាពថាបានរំលោភបូក។ នៅក្នុងពាក្យចុងក្រោយរបស់ខ្លួន Taeil បានឱនក្បាល ហើយបានសារភាពកំហុសថា «ខ្ញុំបានបំផ្លាញជីវិតជនរងគ្រោះ និងបំបែកគ្រួសាររបស់ខ្ញុំ។ ខ្ញុំទទួលយកការផ្តន្ទាទោសទាំងអស់ ហើយនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំ ដើម្បីកែប្រែ និងរស់នៅក្នុងជីវិតដ៏សុចរិត។ ព្រះរាជអាជ្ញាបានណែនាំឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំសម្រាប់ Taeil ។ ទោះជាយ៉ាងណា ភាគីរបស់ Taeil បានដាក់ញត្តិសុំបន្ថយទោស។ តុលាការកំពុងពិចារណាលើសាលក្រមស្ថាពរនៅក្នុងបណ្តឹងឧទ្ធរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJyiRp0ayJiL6mBzKOxi9g1OrF9o1Q2Uzziepyp2gq2PoysWg84AT-T8m4d8PgqP2sKk22dTyYK_oFGrJ6WMdHvPME-X-AJKsDVl03pvVV-sraEfZ32JEDB13VrvRCH7vZpm4j40LGDqksFbIQ2DxcvKyNRs0QAnByscF9U8Av-xcHwWMWu8pimapiUt77/s2048/image_2025-09-18_10-48-27.png

តាមការចោទប្រកាន់ បន្ទាប់ពីបានជួបជុំគ្នាផឹកស៊ីជាមួយ ជនរងគ្រោះនៅក្លឹបមួយ ក្រុមរបស់ Taeil បានតាមនារីរងគ្រោះទៅផ្ទះនៅ Bangbae-dong ហើយបានរំលោភសេពសន្ថវៈ ខណៈដែលជនរងគ្រោះស្រវឹងស្រា មិនអាចការពារខ្លួនបាន។ នៅក្នុងសវនាការដំបូងកាលពីខែកក្កដា អ្នកទាំងបីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ហើយត្រូវបានចាប់ខ្លួននៅក្នុងតុលាការ។ ទោះជាយ៉ាងណា ទាំងព្រះរាជអាជ្ញា និងភាគីរបស់ Taeil បានប្ដឹងឧទ្ធរណ៍។ ព្រះរាជអាជ្ញាបានស្នើសុំផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំដោយសង្កត់ធ្ងន់ថានេះជាករណីធ្ងន់ធ្ងរដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ជនរងគ្រោះហើយការកាត់ទោសដំបូងគឺស្រាលពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIc6cF7rJSO-x70InspDrL5CxKYbs3HbEADoA5kFCY0ghrxkKCndSjtuTRTSd4Ifu31lDuIAEMt98Ed-9ZkKRmRwN6s2GRU57YISfYdeoOvEfHfPM07ATmvwwWZOcpnaRw-DAY7wnIIKdVVSmDAyLvgP2_5fujXbY4e8lfIUc4mKMPzVqZEm7-Kw1-k9j/s1200/image_2025-09-18_10-48-28.png

ជាមួយគ្នានេះ មេធាវីរបស់ Taeil បានប្រកែកថា បទឧក្រិដ្ឋនេះ មិនត្រូវបានគិតទុកជាមុនទេ ដោយអះអាងថា ឧបទ្ទវហេតុនេះ ផ្តើមចេញពីការផឹកស៊ីជាមួយជនរងគ្រោះតែប៉ុណ្ណោះ។ ចុងចោទក៏បានចង្អុលបង្ហាញពីស្ថានភាពលំបាកបន្ទាប់ពីឧបទ្ទវហេតុនេះផងដែរ៖ Taeil ត្រូវបានបង្ខំឱ្យចាកចេញពី NCT បញ្ចប់កិច្ចសន្យាជាមួយ SM Entertainment ហើយត្រូវធ្វើការក្រៅម៉ោងនៅភោជនីយដ្ឋានមួយមុនពេលត្រូវបានឃុំខ្លួន។ គ្រួសាររបស់ Taeil ជាពិសេសម្តាយរបស់អតីតតារាប្រុសរូបនេះក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgLlB-3zLFvHyJAV43u28fjQIi7hvw_1lR3gx_-QATFLnSKHueSqhgLozc_Do_MxmOxwYM3HjVQl-Dyg1S2sA0hgdSBXhZvzhmw-cBrhZ4YmXLtv5HwZE9qxmmkJI1M1TPkCpatD4UuB6XZnseWwKnLRH6DYa9p38HzYNzN-19tIHa6kRHC2f-vxCq-I4V/s1680/image_2025-09-18_10-48-29%20(2).png
ឧបទ្ទវហេតុនេះបន្តធ្វើឱ្យមតិសាធារណៈជនកូរ៉េមានការភ្ញាក់ផ្អើល ដោយលើកឡើងនូវភាពចម្រូងចម្រាសជាច្រើនអំពីទំនួលខុសត្រូវផ្លូវច្បាប់ និងសីលធម៌របស់តារាក្នុងឧស្សាហកម្មកម្សាន្ត៕