នៅក្នុងសង្រ្គាមលោកលើកទី១ អំឡុងឆ្នាំ១៩១៤ ដល់១៩១៩ ប្រជាជនឥណ្ឌូចិន ប្រមាណ ជិត១សែននាក់ មកពី វៀតណាម កម្ពុជា និងឡាវបានបញ្ជូនទៅឱ្យច្បាំងនៅសមរភូមិមុខ។
នៅក្នុងសង្គ្រាមលោកនេះ ប្រទេសបារាំង អង់គ្លេស និងប្រទេសរុស្ស៊ី បានបង្កើតសម្ព័ន្ធមួយក្រុមដើម្បីធ្វើសង្គ្រាមជាមួយសម្ព័ន្ធមិត្តមួយទៀត គឺក្រុមអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និងប្រទេសអ៊ីតាលី។
ប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមនឹមអាណានិគមបារាំងពីឆ្នាំ ១៨៦៣-១៩៥៣ ក៏ត្រូវបានកេណ្ឌទ័ពឱ្យទៅជួយច្បាំងប្រឆាំងនឹងអាឡឺម៉ង់។
បារាំងបានបញ្ជូនពលរដ្ឋខ្មែរប្រហែល២ម៉ឺននាក់ទៅច្បាំងក្នុងសង្គ្រាមលោកលើកទី១ នៅជួរមុខក្នុងទ្វីបអឺរ៉ុប ដោយក្នុងនោះ១៥១នាក់បានបាត់បង់ជីវិត។
ការលះបង់នេះ បាននាំឱ្យបារាំង សាងសង់នូវស្តូបអនុស្សាវរីយ៍មួយ គឺវិមាន “រូពី” នៅក្នុងទីក្រុងភ្នំពេញ ដើម្បីគោរពដល់ទាហានកម្ពុជាដែលបានស្លាប់ទាំងនេះ៕