“សហព័ន្ធអាហ្វ្រិកខាងកើត” គឺជាគម្រោងបង្កើតប្រទេសថ្មី១ ដែលមានប្រទេស៨ចូលគ្នាតែមួយនៅទ្វីបអាហ្រិក។
គម្រោងនេះ មានការចូលរួមានពីប្រទេសចំនួន៨រួមមាន៖
កុងហ្គោ
កេនយ៉ា
ស៊ូដង់ខាងត្បូង
សូម៉ាលី
ប៊ូរុនឌី
រវ៉ាន់ដា
តង់ហ្សានី
អ៊ូហ្គង់ដា
គម្រោង “សហព័ន្ធអាហ្វ្រិកខាងកើត” ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ប៉ុន្តែមិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ ដោយសារហេតុផលលំបាកការធ្វើនយោបាយ និងវប្បធម៌ប្រទេសទាំង៨មានភាពខុសគ្នា។
មកទល់ពេលនេះ តំណាងមកពីគ្រប់ប្រទេសដែលពាក់ព័ន្ធ បាននឹងកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមនេះ ដើម្បីបង្កើតបានជាប្រទេស “សហព័ន្ធអាហ្វ្រិកខាងកើត” ដ៏ពេញលេញ។
គួរបញ្ជាក់ថា ក្នុងករណីនេះ ៨ប្រទេសនេះត្រូវបានបង្កើតឡើង វានឹងក្លាយជាប្រទេសធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក និងធំជាងគេទី៧នៅលើពិភពលោក ដោយមានផ្ទៃដីប្រមាណ៥ ៤៤៩ ៧១៧ គីឡូម៉ែត្រការ៉េ។