នេប៉ាល់៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានបង្ខំឱ្យចុះចេញពីដំណែងជាបន្ទាន់ បន្ទាប់ពីរលកនៃការតវ៉ារបស់ក្រុមមនុស្សវ័យក្មេងធ្វើការប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល បានបណ្តាលឲ្យមនុស្សចំនួន ១៩ នាក់ស្លាប់. និងជាង ១០០ នាក់រងរបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51pLtailVGOT-53FFSuut_uL7I2OPK9GkJwA4H-6x8yBmKQCfFEp5cSXnbDkud1ZlZbPz6YxU534UEQ3sM16EI2RbG7paZsMkn_fO8C9fBLDei2qFBXvjpYQrT5h4XJLENPJA3Qf2LpdyreGEPitsDOj5iYznVdLP-X7WsSoZq9Db6pFlWIWv-8ai-TKZ/s1280/photo_2025-09-09_10-16-59.jpg

នៅថ្ងៃអង្គា ទី៩ ខែកញ្ញា ម្សិលមិញ លោក Oli បានសរសេរនៅក្នុងលិខិតផ្លូវការមួយច្បាប់ទៅកាន់ប្រធានាធិបតី Ramchandra Paudel ថា “ដោយមើលឃើញពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេស ខ្ញុំសម្រេចចិត្តលាលែងពីដំណែងចាប់ពីថ្ងៃនេះទៅ ដើម្បីជួយសម្រួលដល់បញ្ហា និងដើម្បីជួយដោះស្រាយវាដោយនយោបាយស្របតាមរដ្ឋធម្មនុញ្ញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS9vpb2gVVTtrp35TT7qgWXyS-9B9d87Di7AOUxFQssrGCgsCxh94nf_25pkIdfHROZm3Ac2N5s6GUK0x0j2RxBcdWhciL_112I-IED6SN4EQ0XAvJQemHhIQ0iNZRxOUmFu4hkDDuVASs1kINXFRQbjv1Ujq4zJNDwsN_X-pOhzLCL9b5Fy_OXQk1YH/s640/photo_2025-09-10_09-02-00%20(4).jpg

ការសម្រេចចិត្តចុះចេញពីតំណែងភ្លាមៗបែបនេះត្រួវបានធ្វើឡើង បន្ទាប់ពីចលនាតវ៉ាដ៏ធំសម្បើមរបស់ក្រុមមនុស្សវ័យក្មេង ឬហៅថា GenZ រាប់ម៉ឺននាក់ នាំគ្នាចេញតវ៉ាប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់លោក ក្នុងការបិទបណ្ដាញទំនាក់ទំនងសង្គមនានា មិនឲ្យពលរដ្ឋប្រើប្រាស់រួមមាន Facebook, Youtube, បណ្តាញសង្គម X និងការមិនសប្បាយចិត្តចំពោះអំពើពុករលួយនយោបាយ និងបក្ខពួកនិយមរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxHX56VAWSil2iIKcBr8m8iaJJhdPr1LzDnpo1o_-GbPeHoAtPEmAm4v58HkRiphD4SjYeoCEDPTI1TBB2yDvzDmqiSAvhhlFSxivphfuZ8stTtMYwrta37-FVRUPAk7WNNw7JdLOQBePid4DszTc4S9cZDV0gyg7lCjk-vn0EAX9-aMxZigoksYV57Zd/s1280/photo_2025-09-10_09-02-00%20(3).jpg
អ្វីដែលកាន់តែធ្វើឲ្យការតវ៉ានេះឡើងកម្ដៅកាន់តែខ្លាំង គឺនៅពេលដែលប៉ូលីសនេប៉ាល់បានជ្រុលដៃសម្លាប់បាតុករដល់ទៅ ១៩ នាក់ដែលជំរុញឲ្យកំហឹងពលរដ្ឋកាន់តែពុះកញ្ជ្រោល រហូតដល់ក្រុមបាតុករនាំគ្នាដុតកម្ទេចសភានេប៉ាល់ចោលទាំងស្រុង ព្រមទាំងគប់រថយន្ត និងវា.យបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវនៃទីក្រុង Kathmandu។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8Tc8ChAMtbfE-ikHq4QX195Tr14vEnyx-brByb3Qf4q4y1jIAEveokG2qoxcfkNLkKC-z8B8LnH5j62VKh2yI9QzEOT8yAzRBYLhagCdQg7vYmCOo6V62eQtyDjVTJxsbeNSI3qgtUInS2w7gtWDpc6Dhql_PF4gjIFWQTqQaggCvwaMvqZMcy43gQP-/s1280/photo_2025-09-10_09-02-00.jpg
គួរបញ្ជាក់ថា លោក Oli ដែលមានអាយុ 73 ឆ្នាំបានកាន់តំណែងសម្រាប់អាណត្តិទី 4 របស់គាត់ចាប់តាំងពីខែកក្កដាឆ្នាំមុនដោយបានក្លាយជានាយករដ្ឋមន្ត្រីទី 14 ក្នុងសម័យក្រោយរាជាធិបតេយ្យរបស់ប្រទេសនេប៉ាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-mT8Hr3u0zEOJ8vaf-lC9Plv3mMBS2SUc-7b2XxOg2vxXuFZ2Irb-gZjQ4NdoLA76q4V3Jc1vQk-fScNO-elCBHa_EMSY9N1C0Hvf85qAgacBvUI1hu6lsi9hVtyWaW5AEjvXyDM4GOkzEZxw37cQCU_cPsqophbIS2VmFK4f1MC0je9shtuv7oVfqU8/s1080/photo_2025-09-09_10-16-57.jpg

ចាប់តាំងពីលោកឡើងកាន់តំណែង ប្រជាជននេប៉ាល់ជាច្រើនអះអាងថាប្រទេសរបស់ខ្លួនហាក់មិនមានភាពល្អប្រសើរឡើយ ដោយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងប្រហែល ២០% កាលពីឆ្នាំមុន ជាមួយនឹងការប៉ាន់ស្មានថាមានយុវជននេប៉ាល់ជាង 2,000 នាក់ បានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការងារនៅមជ្ឈិមបូព៌ា ឬអាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmjNbnQqnJ5F-as6ywNZrPHaWtH-Z0L4J80IymZwyWqxigzGGlaNfFChRjGa2FhP-ZUO6ssppz723tgpaRR0MaQ9ZBwV8-7rH7wDTikHYJ71udDvED0gFIELOrs1G07sd11rCpDqigICyFz7jzOvdxZD2IQfwGhui78SwEzx1v9Nj-TmrfpHSjhPPl2jj/s1280/photo_2025-09-09_10-16-58.jpg