តារាចម្រៀង វី ឌីណែត ដែលទើបហាក់ចូលប្រឡូកវិស័យសម្តែងតាមរយៈខ្សែភាពយន្តខ្នាតធំលើកដំបូងបានកោតសរសើរយ៉ាងខ្លាំងទៅកាន់អ្នកនាង ស្វែង សុជាតា រហូតឱ្យពិន្ទុ១០០/១០០។ ងាកមកកាន់ការសម្តែងរបស់ ម៉ែសេះ វិញ វី ឌីណែត ក៏បានកោតសរសើរដូចគ្នា។
តាមរយៈកម្មវិធីផតខាស់របស់ ខេ តារាចម្រៀង វី ឌីណែត ជាតួអង្គលោកស្រីទី១ក្នុងភាពយន្ត «ភូមិគ្រឹះអាគម» បាននិយាយថា សម្រាប់នាងការសម្តែងរបស់ ម៉ែសេះ គឺឱ្យ១០/១០ ហើយចរិតតួអង្គក្នុងសាច់រឿងគឺស័ក្តិសមជាមួយនឹង ម៉ែសេះ ចូលតួតែម្តងមើលមកគឺមិនប្រឹង។ តារាចម្រៀងរូបនេះបាននិយាយទៀតថា ម៉ែសេះ ទទួលយកការណែនាំមិនដែលឆ្លើយបដិសេធ។ ទោះបីជាសម្តែងបានល្អដូចនេះក្តីប៉ុន្តែ ម៉ែសេះ នៅមិនមានភាពជឿជាក់លើខ្លួនឯងនិងនៅតែសុំការណែនាំ។.png)
នៅក្នុងការសម្តែងភាពយន្តខាងលើនេះ វី ឌីណែត ក៏បានឆ្លើយដែរថាការសម្តែងដែលនាងចាប់អារម្មណ៍ជាងគេគឺការសម្តែងរបស់អ្នកនាង ស្វែង សុជាតា គឺនាងសុំឱ្យ១០០/១០០ ។ តារាចម្រៀងរូបនេះបន្ថែមថា អ្នកនាង ស្វែង សុជាតា គឺជាតារាសម្តែងជើងចាស់សម្តែងបានគ្រប់ទម្រង់ ត្រូវទឹកភ្នែកហូរគឺហូរមកតែម្តងរហូតមានការបង្ហើបថាមុននឹងសម្តែងដែលមានឈុតឆាកយំគឺត្រូវផឹកទឹកឱ្យបានច្រើន។ 
ក្នុងការសម្តែងជាមួយនឹងអ្នកជំនាន់ថ្មីៗ វី ឌីណែត ថា តារាសម្តែង ស្វែង សុជាតា គឺសប្បាយចិត្តក្នុងការសម្តែងរឿងនេះ រីករាយក្នុងការសហការជាមួយ ទាំងសំលៀកបំពាក់ការតុបតែងខ្លួនគឺចូលចិត្តតែម្តង៕










