ហាណូយ៖ ព្យុះ Kajiki ដែលជាព្យុះទី ៥ ដែលវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងបន្តបោកបក់តំបន់ឆ្នេរនៃខេត្ត Thanh Hoa និង Quang Tri នៅរសៀលថ្ងៃចន្ទនេះ។ វាមានកម្លាំងខ្យល់ខ្លាំងរហូតដល់ទៅ ១៦៦km/h និងភ្លៀងធ្លាក់ជាច្រើនពេញតំបន់។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។
យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាម ព្យុះនេះស្ថិតនៅចម្ងាយប្រហែល ១៤៥km ភាគខាងកើតខេត្ត Ha Tinh ហើយនឹងផ្លាស់ទីទៅទិសពាយ័ព្យល្បឿនជាមធ្យម ២០km/h។ ប្រជាជនជាច្រើនគ្រួសារត្រូវបានជម្លៀសពីតំបន់ទាប។ រីឯនៅទីក្រុង Vinh និងទីក្រុង Cua Lo ក៏មានភ្លៀងធ្លាក់មធ្យម និងខ្យល់បក់ផងដែរ ដែលធ្វើឲ្យផ្លូវធំៗមួយចំនួនត្រូវបិទ មិនអាចធ្វើចរាចរណ៍បាន។
.png)
ព្យុះ Kajiki ត្រូវបានគេព្យាករណ៍ថានឹងរក្សាកម្លាំងរហូតដល់ពេលចូលដីគោគ រួចចុះខ្សោយទៅជាខ្យល់ត្រូពិច និងសម្ពាធទាបនៅប្រទេសឡាវ។ អាជ្ញាធរបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ច្រើននៅទូទាំងតំបន់ទន្លេក្រហម រួមទាំងហាណូយ ដោយមានបរិមាណទឹកភ្លៀង ១០០–១៥០mm ក្នុងរយៈពេល ២ ថ្ងៃ ខណៈតំបន់ខ្លះចាប់ពីខេត្ត Thanh Hoa ដល់ Quang Tri អាចលើសពី ៧០០mm ដែលនេះនឹងបង្កហានិភ័យទឹកជំនន់ភ្លាមៗ។
.png)
ត្រឹមម៉ោង ៤ រសៀល កាលពីថ្ងៃអាទិត្យ អាជ្ញាធរបានទាក់ទងនាវាជាង ៦០,០០០ ជាមួយកម្មករជិត ២៥០,០០០ នាក់ ដើម្បីត្រៀមជៀសវាងព្យុះ និងហាមឃាត់សកម្មភាពនៅផ្ទៃសមុទ្រទាំងអស់នៅខេត្ត ៨ រួមមាន Ninh Binh, Thanh Hoa, Nghe An, Ha Tinh, Quang Tri, Hue, Da Nang និង Quang Ngai។ ក្រៅពីនេះ ផែនការជម្លៀសពលរដ្ឋជាង ៣២៥,០០០ នាក់ ក៏កំពុងអនុវត្តផងដែរ ជាពិសេសនៅខេត្ត Thanh Hoa, Quang Tri និងខេត្ត Hue៕









