ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា អ្នកជំនាញ និងវិស័យឯកជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃផ្អាកនាំចូលពលករស្រីលង្កាមកធ្វើការនៅប្រទេសថៃជំនួសពលករខ្មែរ ដោយសារពលករស្រីលង្កាខ្វះជំនាញការងារផ្នែកកសិកម្ម នេសាទ និងសំណង់ និងពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការ ។ ហេតុនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តពលករថៃមកធ្វើការវិញ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលឱ្យពលករថៃខ្ពស់ជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRchRSHOixX7LZlgBto9TXbcE6-xfUMlVA7adB5K0i-Ldet7nTiT5VhVDrYwt9ojEHeKz2lhg-pHyDnF1h3AEcCVs8gHhbSuqYswUMGatRU0AVtaA7UAQwMGNdkzvl3AVqQV6Gdryc8V_kxNKOtRTt3DBiQy3qKtb082XkoZylYJfJ-b89kjqIaZtuYCHU/s962/photo_2025-08-23_16-39-46%20(2).jpg

អ្នកស្រី កិរិយា គុនកុលឡាកាន សាស្ត្រាចារ្យសាកលវិទ្យាល័យ Thammasat បាននិយាយពីផលប៉ះពាល់ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញថា បើទោះជាប្រទេសថៃពុំទាន់រងផលប៉ះពាល់ខ្លាំងក្តី ប៉ុន្តែវាប៉ះពាល់ដល់ឧស្សាហកម្មមួយចំនួនដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជា ដូចជា ៖ ផ្នែកសំណង់ នេសាទ និងបេះផ្លែឈើក្នុងចម្ការ ។ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានតួលេខបញ្ជាក់ថា តើពលករខ្មែរបានចាកចេញពីថៃតិច ឬច្រើនកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZRO6yuiJaNXEIXNH2Uv4wdtQnA_HmKlh_gpwsJ-ny3GNB3IbPBYoaWUvzwL3NV5Dlc3kC4uD9g_HVY1ReyZiWUg5ifP7PhU_H-VlbW2X2PZgB6VY3ZBIEPgJQ21DZzZjy1XrY_aLgAO-KwGLoOZJTeulcD9b1BmrdB4oTn2qd_y9ENZWC0MB7PG_-7uv/s960/photo_2025-08-23_16-39-46.jpg

ពេលនេះ រដ្ឋាភិបាលថៃពុំនិយាយពីការខ្វះខាតពលករជាផ្លូវការទេ ដោយសារមូលហេតុសន្តិសុខ ប៉ុន្តែពុំគួរយកផលប៉ះពាល់សេដ្ឋកិច្ចមកបញ្ចូលជាមួយបញ្ហាសន្តិសុខ ។ រដ្ឋាភិបាលត្រូវបែងចែករវាងសេដ្ឋកិច្ច និងសន្តិសុខឱ្យដាច់ពីគ្នា រួចហើយដោះស្រាយបញ្ហាជាមួយគ្នា គឺពុំចាំបាច់យកសេដ្ឋកិច្ចមកនាំមុខសន្តិសុខ ឬយកសន្តិសុខនាំមុខសេដ្ឋកិច្ច បច្ចុប្បន្ន រដ្ឋាភិបាលថៃផ្តោតសំខាន់លើសន្តិសុខខ្លាំងជាង ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី កិរិយា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkcuf0Ew9iX5Up6dyGywBzBwGhlt1hOYlQkxcEcc2MRlPisn0lb2_vT5WOByCnNjIFIf2G98qbAriq42ESU_QO2QFrNU7CM54PnncvyS4UrI4GdWP5u6ZTYQ22UtPwmAuoR_SvaeRRisqveVkA0tP9AT8kX5rC0eXeiqgj633ZNvGLxco5ygU4CvZQuGXe/s834/photo_2025-08-23_16-39-46%20(3).jpg

អ្នកស្រីពុំប្រាកដចិត្តថា តើរដ្ឋាភិបាលថៃបានស្ទង់មតិនិយោជក ឬសួរយោបល់ថៅកែថៃហើយឬនៅ មុននឹងនាំចូលពលករស្រីលង្កា ។ យើងយល់ឃើញដូចគ្នាថា ថៅកែថៃពុំត្រូវការពលករស្រីលង្កាទេ ដោយសារពលករស្រីលង្កាមានជំនាញផ្នែកសេវាកម្ម ប៉ុន្តែខ្វះជំនាញធ្វើការសំណង់ នេសាទ និងបេះផ្លែឈើ ។ ដូច្នេះ ពុំប្រាកដថា ពេលរដ្ឋាភិបាលនាំចូលពលករស្រីលង្កា តើនឹងមានថៅកែថៃជួលធ្វើការឬក៏អត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wEf_isO-vCIsfnLT4EiRPwZottlD1j7TvcNskfLelbRVUJU0Q4bbCQ-8OwZ2d2baozs_DQE9bwvJeAsY85qCOdq5t5wHQNZSyt04XmgSk5HzTRKFYXh8vsLGTAQu18LUMuKQxOHdnA0nNO10JhEVAoajR7Q7El2WibLgPJYTo0gF7Usx4B5W3tujHjkH/s1280/photo_2025-08-19_16-10-53.jpg

ការដោះស្រាយបញ្ហាបន្ទាន់ គឺរដ្ឋាភិបាលគួរយកពលករថៃមានជំនាញមកធ្វើការជំនួសពលករខ្មែរ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលខ្ពស់ជាង និងអត្ថប្រយោជន៍ផ្សេងៗ ។ អ្នកស្រីបាននិយាយពីចម្ការមៀនមួយកន្លែងនៅខេត្តចាន់បុរី ខ្វះខាតពលករខ្មែរបេះផ្លែមៀន ទើបម្ចាស់ចម្ការជ្រើសរើសពលករថៃជាង៣ម៉ឺននាក់មកបេះផ្លែមៀន ដោយផ្តល់ប្រាក់ឈ្នួលពី៧០០បាត ទៅ១,៣០០បាតក្នុង១ថ្ងៃ ព្រមទាំងផ្តល់កន្លែងស្នាក់នៅពុំគិតថ្លៃ និងធ្វើកិច្ចសន្យាការងារ៩ខែ ។ នេះជាការជួយឱ្យពលករថៃទទួលបានចំណូលជាមធ្យម ពីជាង២ម៉ឺនបាត ទៅ៤ម៉ឺនបាតក្នុង១ខែ ហើយអ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលលើកទឹកចិត្តពលករថៃ ល្អជាងនាំចូលពលករស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

ដូចគ្នានេះ លោក ឯកសិទ្ធិ ឃុនណាណាន់ថាគុន ប្រធានសហភាពនិយោជកប្រទេសថៃ (ECOT) បាននិយាយពីគណៈរដ្ឋមន្ត្រីថៃឯកភាពឱ្យនាំចូលពលករស្រីលង្កាមកធ្វើការនៅថៃដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម ជាពិសេស ខ្វះខាតពលករខ្មែរ ថា ពលករស្រីលង្កាពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការរបស់ឧស្សាហកម្មបានទេ ជាពិសេស ឧស្សាហកម្មដែលធ្លាប់ទទួលពលករខ្មែរធ្វើការ ដោយសារពលករខ្មែរដែលចាកចេញពីថៃ ភាគច្រើនធ្វើការផ្នែកកសិកម្ម នេសាទ និងសំណង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

ពលករស្រីលង្ហាអាចមានបញ្ហាក្នុងការទំនាក់ទំនងជាភាសាថៃ ឬពិបាកនិយាយភាសាថៃ ហើយពលករស្រីលង្កាអាចស្ទាត់ជំនាញធ្វើការផ្នែកសិប្បកម្ម ឬសេវាកម្មក្នុងសណ្ឋាគារច្រើនជាង ។ ក្រៅពីនេះ ថៃត្រូវពិចារណាពីការផ្តល់ប្រាក់ឈ្នួលខ្ពស់ឱ្យពលករស្រីលង្កាផងដែរ ពីព្រោះប្រទេសស្រីលង្កានៅឆ្ងាយពីថៃជាងកម្ពុជា ដូច្នេះ ពួកគេនឹងចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរ ។ នេះបើតាមការអះអាងរបស់លោក ឯកសិទ្ធិ ៕