យោងតាមការប្រកាសរបស់ ណាវ៉ាត់ និងលោក Raul Rocha ប្រធានបវរកញ្ញាចក្រវាល ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ នឹងមានរង្វាន់បន្ថែមមួយទៀតហៅថា Miss Grand Universe ។ អ្នកឈ្នះពានរង្វាន់នេះ នឹងមានលក្ខណៈសម្បត្តិពិសេស ដើម្បីចូលរួមក្នុងកម្មវិធី Miss Grand International 2026។ ដំណឹងនេះកំពុងបង្កភាពចម្រូងចម្រាសលើវេទិកាសម្រស់ និងទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន។ មហាជនជាច្រើនគិតថា ណាវ៉ាត់ ចូលជ្រៀតជ្រែកកាន់តែជ្រៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល និងនាំមកនូវផលអាក្រក់។
ការប្រកាសរបស់អ្នករៀបចំបវរកញ្ញាចក្រវាលក៏បានធ្វើឱ្យនាយកថ្នាក់ជាតិមានការខឹងសម្បារផងដែរដែលថាពានរង្វាន់ថ្មីនេះបានរំលោភលើកិច្ចសន្យាដើមដែលអ្នកដឹកនាំថ្នាក់ជាតិបានចុះហត្ថលេខាជាមួយអង្គការបវរកញ្ញាចក្រវាល។ លើសពីនេះ ណាវ៉ាត់ និងលោក Rocha ក៏រងការរិះគន់ផងដែរ ចំពោះការមិនពិគ្រោះជាមួយអ្នកដឹកនាំថ្នាក់ជាតិ មុននឹងសម្រេចចិត្តបន្ថែមពានរង្វាន់ Miss Grand Universe ។ ការដែលម្ចាស់ជ័យលាភី Miss Grand Universe ទទួលបានការអនុញ្ញាតពិសេសក្នុងការចូលរួម Miss Grand International បានធ្វើ ណាវ៉ាត់ រងការរិះគន់ថា ប្រែក្លាយការប្រលងបវរកញ្ញាចក្រវាល ទៅជាកន្លែងជ្រើសរើសបេក្ខភាព Miss Grand ។.jpg)
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «តើអ្នករំពឹងអ្វីខ្លះពីម្ចាស់មកពីប្រទេសថៃ? ពួកគេបានប្រែក្លាយបវរកញ្ញាចក្រវាលទៅជាបវរកញ្ញាមិនថ្លៃថ្នូរ , ខ្ញុំសង្ឃឹមថានរណាម្នាក់នឹងមកយកលុយនិងទិញអង្គភាពបវរកញ្ញាពីមនុស្សទាំងនេះពួកគេបានបង្កឱ្យមានគ្រោះមហន្តរាយដល់បវរកញ្ញាចក្រវាល»។.jpg)
ចាប់តាំងពីដើមឆ្នាំ២០២៥ មក ណាវ៉ាត់ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបង្កើនឥទ្ធិពល និងអំណាចរបស់ខ្លួនបន្តិចម្តងៗនៅក្នុងស្ថាប័នបវរកញ្ញាចក្រវាល។ បន្ទាប់ពីចំណាយ ៥.៤ លានដុល្លារអាម៉េរិក ដើម្បីរក្សាសិទ្ធិបវរកញ្ញាចក្រវាលថៃពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ ហើយគ្រោងចំណាយប្រាក់ជាច្រើនលានដុល្លារទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ JKN Global Group ដែលជាក្រុមហ៊ុនដែលជាម្ចាស់ការប្រលងបវរកញ្ញាចក្រវាល។ ណាវ៉ាត់ និងក្រុមការងារបច្ចុប្បន្នកំពុងទទួលបន្ទុករៀបចំកម្មវិធី Miss Universe 2025 ដោយទទួលយករាល់ការផលិត ទីផ្សារ និងការចែកចាយសំបុត្រសម្រាប់ការប្រកួតលើកទី៧៤។ បុគ្គលដ៏ចម្រូងចម្រាសនេះក៏មានតួនាទីជានាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាលផងដែរ។.jpg)
ប្រឈមមុខនឹងការពង្រីកខ្លួនរបស់ ណាវ៉ាត់ អ្នកគាំទ្រសម្រស់ជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះអនាគតបវរកញ្ញាចក្រវាល។ ក្រោយការលើកឡើងដ៏ចម្រូងចម្រាសរបស់ បុគ្គលនេះ អ្នកគាំទ្រថែមទាំងដាក់ញត្តិទៅស្ថាប័នបវរកញ្ញាចក្រវាល ឱ្យពិចារណាឡើងវិញពីតួនាទីរបស់អ្នកជំនួញថៃរូបនេះ។

ទន្ទឹមនឹងនេះ គេហទំព័រ Missosology បានផ្ញើញត្តិទៅកាន់គណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាលថា «យើងអំពាវនាវឱ្យស្ថាប័នបវរកញ្ញា វាយតម្លៃឡើងវិញនូវស្តង់ដារភាពជាអ្នកដឹកនាំរបស់ខ្លួន និងធានាថាគ្មានបុគ្គលណាដែលមើលងាយស្ត្រីជាសាធារណៈ ឬប្រើមុខតំណែងរបស់ពួកគេជាអាវុធមានឥទ្ធិពលនៅក្នុងអង្គការដែលបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី »។.png)
Miss Universe 2025 គ្រោងនឹងប្រារព្ធឡើងប្រទេសថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា។ ការប្រលងនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីសម្រស់ប្រហែល ១៥០ នាក់ ដែលចាត់ទុកថាជាចំនួនបេក្ខនារីច្រើនជាងគេដែលមិនធ្លាប់មាននៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល៕










