នៅរសៀលថ្ងៃទី២២ ខែសីហា តារាសម្តែង Xu Lisha បានបង្ហាញពីពេលវេលានៃទំនាក់ទំនងរបស់នាងជាមួយ Xu Kai ដោយនិយាយថាអ្នកទាំងពីរបានចាប់ផ្តើមស្នេហាបន្ទាប់ពីជួបគ្នាក្នុងពិធីជប់លៀងមួយនៅឆ្នាំ ២០២១ ។
នៅក្នុងការរៀបរាប់របស់ Xu Lisha នាងក៏បានចោទ Xu Kai ថាបានថើប ព្យាយាមបំពាននាងក្នុងស្ថានភាពដែលតារាប្រុសរូបនេះស្រវឹងនៅពិធីជប់លៀង។ ក្រោយមក Xu Kai បានផ្ញើអំណោយមកកាន់នាងហើយនិយាយថារូបគេមិនបានចាំអ្វីនោះទេ បន្ទាប់ពីបានរក្សាទំនាក់ទំនងគ្នាហើយចាប់ផ្ដើមណាត់ជួប។.png)
ពួកគេបានបែកគ្នាមួយរយៈពេលខ្លីដោយសារតែការយល់ច្រឡំក្នុងអំឡុងពេលនោះ ប៉ុន្តែបន្ទាប់ពីបានផ្សះផ្សាគ្នាក្នុងខែសីហា ឆ្នាំ២០២២ ទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីម្រៅហើយពួកគេថែមទាំងយល់ព្រមធ្វើដំណើរទៅជួបឪពុកម្តាយរបស់ពួកគេទៀតផង។
នៅខែធ្នូ ឆ្នាំ២០២២ Xu Kai បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់ការចូលសណ្ឋាគារជាមួយ Zhao Qing ។ នៅពេលដែល Xu Lisha ឈឺ នាងបានទម្លាយ និងបង្ហោះក្នុងគណនីអនាមិក ដែលក្រោយមកត្រូវបានអ្នកគាំទ្ររបស់តារាប្រុសនេះបានឃើញ។ Xu Kai មិនបានឆ្លើយតបនឹងបញ្ហានេះដោយផ្ទាល់ទេ ប៉ុន្តែបានត្រឹមតែប្រើច្បាប់ចម្លងទំនាក់ទំនងសាធារណៈដើម្បីបំប្លែងរឿងនេះ។.png)
នៅឆ្នាំ២០២៣ Xu Kai បានញ៉ែក្មេងស្រីមកពីក្រុមដូចគ្នាខណៈពេលដែលលោកនៅ Qingdao ។ លោកបានលាក់បាំងស្ថានភាពទំនាក់ទំនងរបស់គាត់ ហើយព្យាយាមចូលទៅជិតនាងតាមរបៀបស្រដៀងគ្នា។ ទោះបីត្រូវគេបដិសេធក៏នៅតែបន្តតាមញ៉ែនាង។ ក្នុងអំឡុងពេលនេះ Xu Kai បានព្យាយាមផ្សះផ្សា Xu Lisha មកវិញ ខណៈពេលដែលកំពុងញ៉ែតាមក្មេងស្រីនោះ។
នៅខែតុលា ឆ្នាំ ២០២៣ Xu Kai បានឆាតជាមួយ Xu Lisha នៅលើ WeChat ម្តងទៀត ដោយបញ្ឆោតនាងថារូបគេមិនបានជួបអ្នកថ្មីទេ អំឡុងពេលពួកគេបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ ខ្លឹមសារនៃទំនាក់ទំនងដែលគេសង្ស័យរបស់ពួកគេត្រូវបានអ្នកគាំទ្រជីកកកាយ ហើយ Xu Kai បានហៅ Xu Lisha គួរឱ្យស្អប់ខ្ពើម។.png)
ទោះបីជាយ៉ាងណាក៏ដោយ ពីរឆ្នាំក្រោយមក បន្ទាប់ពីបានដឹងពីព័ត៌មានលម្អិត និងសុំឱ្យ Xu Kai សុំអភ័យទោស ប៉ុន្តែត្រូវបានមិនអើពើ ទីបំផុត Xu Lisha បានសម្រេចចិត្តលាតត្រដាងការចោទប្រកាន់នេះ។ នាងក៏បានអះអាងដែរថា នាងមិនដែលទទួលបានការសូមទោស ឬសំណងជាផ្លូវការពី Xu Kai នោះទេ ហើយការផ្ទេរប្រាក់តែមួយគត់ក្នុងអំឡុងពេលទំនាក់ទំនងរបស់ពួកគេគឺដោយសារតែកាលៈទេសៈពិសេស។
.png)
រឿងអាស្រូវដ៏ក្តៅគគុកនេះ Xu Kai បានប្តឹងតបតទៅកាន់ Xu Lisha វិញជាច្រើនករណីរបស់ខ្លួនពីបទបរិហារកេរ្តិ៍ប្រឌិត និងចែកចាយផ្សព្វផ្សាយពត៌មានមិនពិត ករណីបរិហារកេរ្តិ៍រឿង ក្បត់ចិត្ត បោកប្រាស់ទំនុកចិត្ត និងករណីបរិហារកេរ្តិ៍រឿង ការប៉ុនប៉ងបង្ខំឱ្យរួមភេទពេលស្រវឹង។ មេធាវី Xu Kai បានបញ្ជាក់ថាទង្វើរបស់ Xu Lisha បានបំពានយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់លោក Xu Kai ខណៈមេធាវីបន្តប្រមូលព័ស្តុតាងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយជាបណ្តឹងបទព្រហ្មទណ្ឌ និងបណ្តឹងរដ្ឋប្បវេណី ដើម្បីរក្សាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់ Xu Kai ។ ក្នុងនោះ មេធាវី Xu Lisha ក៏បានព្រមានដល់ Xu Lisha បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះ និងលុបខ្លឹមសាររំលោភបំពានណាមួយដែលបានបង្ហោះចេញជាបន្ទាន់៕










