ប្រទេសជប៉ុន ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អាជ្ញាធរជប៉ុនត្រៀមជម្លៀសពលរដ្ឋជាង៥សែន២ម៉ឺននាក់ចេញពីតំបន់គ្រោះថ្នា.ក់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅបាតសមុទ្ររយៈពេល១សប្តាហ៍មុន ប្រសិនបើរដ្ឋាភិបាលប្រកាសអាសន្នពីគ្រោះរញ្ជួយដីនៅរណ្តៅបាតសមុទ្រនេះដែលមានជម្រៅជាង៧០០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioa07Xp4fJS9VYMeSV-6fvpsiywS3KgN8BzNIR63KILViCFFRAzRC-oxsTBVICObAIwIyRWs2fs-3sErTO_U5QBtnBrmpfqgOWUECobb_5QOZBtSgQplNvoTL_DZoI3IRT_AGItt84RrKRjvy1CZZftStl1YZYcmfPysd67CWJjprCH2gv8bgEPVe1ZoGB/s1020/image_2025-08-23_13-19-58.png
បើមានគ្រោះរញ្ជួយដីកម្រិត៨រិចទ័រកើតឡើង ឬខ្លាំងក្លាជាងនេះនៅតំបន់កណ្តាលដែលបានព្យាករណ៍ទុក គឺរដ្ឋាភិបាលជប៉ុននឹងប្រកាសអាសន្នពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ខណៈអាជ្ញាធរនឹងជម្លៀសពលរដ្ឋនៅតំបន់គ្រោះថ្នាក់ទៅកន្លែងសុវត្ថិភាពរយៈពេល១សប្តាហ៍មុន ។ តំបន់ត្រូវជម្លៀសពលរដ្ឋចេញជាមុន រួមមាន ៖ តំបន់មានមនុស្សចាស់ តំបន់ជនពិការ តំបន់មានពលរដ្ឋត្រូវការថែទាំជាពិសេស និងតំបន់ដែលពលរដ្ឋសុំជម្លៀសចេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg38wtQyPsiCJW-bq0YPzFuZVp3SzimO0vbz2swR-Bm4Dlb9pkoMuEauZD95Jk9gquCb3axe4n5_SaGn1qwq-zAIZ59asX3AsF3bOD6PKBj2MdeV8aSCAQ_MSBVTJRZzk3335hcQLuNE2g-6mxKs3oLj2PhW09arJlvfFC94BD6BLVUgG5D7PqILl6o3mHf/s1000/image_2025-08-23_13-19-52%20(2).png
ភ្នាក់ងារឧតុនិយមជប៉ុននឹងប្រកាសអាសន្នពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចាប់ពីកម្រិត៨រិចទ័រឡើងទៅ ហើយភ្នាក់ងារឧតុនិយមបញ្ជាក់ថា ជប៉ុនអាចប្រឈមនឹងគ្រោះរញ្ជួយដីកើតឡើងម្តងទៀត ។ រដ្ឋាភិបាលជប៉ុនបានអំពាវនាវឱ្យអាជ្ញាធរហ្វឹកហាត់ជម្លៀសពលរដ្ឋជានិច្ចដើម្បីត្រៀមខ្លួនទប់ទល់គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដែលអាចកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPPI5vnKQr7TCZoY0PgenfwiR0BZIdB2l6vNU5x2MEVHVdgQxzfcgqa2o7w5lFhq__6gdgKsDybhRZ6UFaXDC2ifK_6XNcvIUHX6h1Wue9YH4dyV11BB3z-WgKP6RKUaw8Ketl4_SqLw0BIlcVu7-d10d6qCngIz4pFpJ1AFM7bJI-0-PNkVQSP278eEa/s1280/image_2025-08-23_13-19-52.png

Nankai Trough គឺជាបាតសមុទ្រមានជម្រៅរហូតដល់ជាង៧០០គីឡូម៉ែត្រ ដែលត្រូវបានចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់ប្រឈមនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិខ្លាំងបំផុតនៅប្រទេសជប៉ុន ។ កាលពីមុន បរិវេណនេះធ្លាប់កើតគ្រោះរញ្ជួយដីខ្លាំងក្លាម្តងហើយម្តងទៀត ដូចជា ៖ គ្រោះរញ្ជួយដីនៅឆ្នាំ១៩៤៤ ស្មើ៨.១រិចទ័រ និងឆ្នាំ១៩៤៦ ស្មើ៨.៤រិចទ័រ ដែលហេតុការណ៍ទាំងពីរបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg16H9_PUWK4NfiQWw5-Sgg2ERysc3HITTzPIyZhoMKtpSBYGXlAAQrYVL2Z_8eZ2igqzB4Z5Ge3rgY-Bq5do09g-MnhN0ffjhxGlBNAYoE2cdICOi-Iznu7SlrH-PjDc3Rit89d87xDBGGiorC7LH32iIRpj866tM7BBy9o7e5m-Pm_orNbI3Hq9pwZ-ZJ/s1500/image_2025-08-23_13-19-53.png
បើតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ គឺឱកាសចាប់ពី៧០% ទៅ៨០% ដែលរណ្តៅ Nankai Trough នៅបាតសមុទ្រអាចកើតគ្រោះរញ្ជួយដីខ្លាំងក្លាម្តងទៀតក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។ បើកើតគ្រោះរញ្ជួយដីចាប់ពីកម្រិត៨រិចទ័រនៅណ្តៅនេះ វានឹងបង្កជារលកយក្សស៊ូណាមិកម្ពស់ខ្ពស់ជាច្រើនម៉ែត្របោកបក់មកលើឆ្នេរខ្សាច់យ៉ាងរហ័ស ។ ដូច្នេះ គួរជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ទៅកន្លែងសុវត្ថិភាព ជាពិសេស មនុស្សចាស់ និងជនពិការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGTUTSmU30wW0xowqRc3kdpfTPOZ3wXJyD7_mw_id0uhqOxTnQ5PL1yOx4mloImVPBlt_BpRk0ZsqK1eawUlCUlBz8gHMSTVxC85c5UGs65Qa54CBeCDpmlpZhblaA0Dbz0l-d3kkuebGpjmgWfQB-OvZ5_t02wt0qBy0O3ttRjSKkpkQoiwFXKreDEZL/s1000/image_2025-08-23_13-19-57.png

គ្រោះរញ្ជួយដីនៅរណ្តៅបាតសមុទ្រ Nankai Trough អាចកើតឡើងគ្រប់ពេលវេលា ហើយរដ្ឋាភិបាលជប៉ុនមើលឃើញថា ការជម្លៀសពលរដ្ឋជាមុន និងការហ្វឹកហាត់ជម្លៀសពលរដ្ឋជាប្រចាំ នឹងអាចការពារជីវិតពលរដ្ឋរហូតដល់ជាង១២០លាននាក់នៅទូទាំងប្រទេស ៕