តារាសម្តែង Tian Xuning ដែលសាងភាពល្បីល្បាញខ្លាំងតាមរយៈរឿង BL កំពុងប្រឈមនឹងវិបត្តិជួបឧបសគ្គក្នុងអាជីពសិល្បៈ។ ដោយសារតែមានរឿងអាស្រូវជាច្រើន តារាសម្ដែង Tian Xuning ត្រូវបានគេកាត់ចេញនៅក្នុងកម្មវិធី «Hello Saturday»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1w0_jfmTcCNZkioiFGdRBDYASWSSzxJ8H3CfBlJEMKWc9ftIpn3wA0-2VxiNDlHeWbrGfOa6ZrH01HMktsHXHxDFQOGkLxkLHUbuktwSbhNWswsKfXrUEKgfOsDlwLgeRQ0SCYy8uhqH1FIiIazGHsgpjDOPzuAsmm75WKIB_Gixi5oia4L5C4vPSahO7/s1416/image_2025-08-19_11-47-45.png

កន្លងមករូបភាពដែលបានថតរបស់ Tian Xuning បានបាត់ពីការផ្សាយជាផ្លូវការ។ សូម្បីតែនៅក្នុង vlog នៅពីក្រោយឆាករបស់តារាចម្រៀងម្នាក់ក៏ដោយក៏មុខរបស់ Tian Xuning ត្រូវបានបង្ហាញព្រិលៗ ខណៈដែលមុខរបស់សិល្បករផ្សេងទៀតនៅតែរក្សាដដែល។ ទោះជាយ៉ាងណាក៏ដោយ «ការហាមឃាត់» របស់ Tian Xuning គឺមកពីហេតុផលពីរ។ ក្នុងឆ្នាំ ២០១៧ Tian Xuning បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមបន្ទាប់ពីបែកធ្លាយសារឯកជនដែលបណ្តាលឱ្យរូបភាពរបស់លោកធ្លាក់ចុះ។ បន្ទាប់មកលោកបានស្ងាត់ស្ងៀមមួយរយៈមុនវិលមកវិញជាមួយនឹងគម្រោងភាពយន្តតាមអ៊ីនធឺណិត។ រហូតមកដល់ពេលនេះ ទស្សនិកជនបាន«ជីកកកាយអតីតកាលរបស់លោកដើម្បីរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEfOFtrLiNViupOangtcQj5tkPUjWOBZ2QqMLMqzUz2D-0ghMs-JpqlePN6xbL8jkLoiym07foIfz3PkODC72vcEYUoD1VWF_6KwX-PrZOWoTXKO4i09NmoEs_dUHA4RwfD9sNEI1GoNAW87rsL7emS7X80j_RkjnMg0eRaOsPLoleesrW-13iGwLA8Et/s1104/image_2025-08-19_11-47-46%20(5).png
កំហុសមួយទៀតអាចថាមកពីតារាប្រុសរូបនេះ គឺការចូលរួមក្នុងខ្សែភាពយន្តប្រភេទហាមឃាត់ (ភាពយន្តស្រលាញ់ភេទដូចគ្នា)។ កត្តានេះបានធ្វើឱ្យ Tian Xuning ធ្លាក់ក្នុងស្ថានភាពមួយដែលលោកមិនមានសកម្មភាពសិល្បៈលេចធ្លោ ហើយឥឡូវនេះលោកត្រូវបានកាត់ចេញពីកម្មវិធីធំមួយទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxN6P9GvN1X1fq3zk8wn5-iUtpdEED8DLOKTdcAKXhsIWeW7ydqw8hHxbmf7dmgbPAJdjj5ZKvxQr1zx0zTCkxIRweFJgqRzfv0xW0np0NFVmMMQxyPJlq-l9HxGWbkP42nKT3fYEW5g24Z4dxWWWXefgqBv04JC3FU39hY3qnFn3k7Oo6-2qia55tA84D/s720/image_2025-08-19_11-47-46%20(2).png
រដ្ឋបាលវិទ្យុ ភាពយន្ត និងទូរទស្សន៍ជាតិ (NRTA) ធ្លាប់ចេញបទប្បញ្ញត្តិហាមមិនឱ្យផលិតភាពយន្តដែលមានខ្លឹមសារទាក់ទងនឹងស្នេហាភេទដូចគ្នា។ ដូច្នេះអាជីពរបស់ Tian Xuning ត្រូវបានរារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLp-BnfyB4khX4Cm38mt0hOBbASVfBzR8xhEWcU8KsunstGQzbqQbYErwR_z416iZ3G9mSLrQwIo-ExweIYMultogzfw0T1S6wzJ20NUo_4VD3UXhFbXscitsc6ug__zLTSylG8k13J8PKSx8enyy1r_b1TXMm96LBkxPa_0JHmH9QJVwklBddRyOJUne_/s720/image_2025-08-19_11-47-46.png
ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន វាអាចទៅរួចដែលថា Tian Xuning និងសិល្បករមួយចំនួនទៀតត្រូវបានហាមឃាត់បណ្តោះអាសន្នមិនឱ្យបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍សំខាន់ៗ ខណៈដែលសកម្មភាពផ្សេងទៀតដូចជារឿងភាគតាមអ៊ីនធឺណិត និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែមិនប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ ការត្រូវបាន «ហាមឃាត់» ពីទូរទស្សន៍ មានន័យថា មាគ៌ាអភិវឌ្ឍន៍របស់ Tian Xuning នឹងជួបប្រទះនូវឧបសគ្គជាច្រើន ព្រោះនេះជាប៉ុស្តិ៍ដ៏សំខាន់មួយ ដើម្បីរក្សាមុខមាត់ និងផ្សព្វផ្សាយឈ្មោះរបស់តារាប្រុសកើតឆ្នាំ១៩៩៧រូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXukKMjPUpA_CAUPHyYgYMk2azn-BUETAJJYMi9TasgJDcLES5GW846mEgaDWMdEaAgr4uOMLD5ldwy2fZHizoxX80toXZyGH5aF1Ppr3BZkorTqeUlC034F0X1ctSjpln1rMLSpVXPBS5NfTmJQs12t2sCbBVUF6zVpc4uZajQUwhJHE80VzKhjPL0617/s1124/image_2025-08-19_11-47-47.png

មែនទែនទៅបន្ទាប់ពីសាងភាពល្បីល្បាញតាមរយៈរឿង «Revenged Love» តារាប្រុសរូបនេះប្រឈមនឹងរឿងអាស្រូវជីវិតឯកជនយ៉ាងច្រើន ទោះបីជាលោកចេញបកស្រាយយ៉ាងណា Tian Xuning នៅតែក្លាយជាប្រធានបទក្តៅគគុក។ បច្ចុប្បន្ន Tian Xuning មិនបានផ្តល់ការឆ្លើយតបណាមួយអំពីការកាត់ចេញពីកម្មវិធីនោះទេ។ យ៉ាងណាក៏ដោយ សកម្មភាពយ៉ាងចាស់ដៃពីក្រុមផលិតកម្មកម្មវិធី «Hello Saturday» បង្ហាញថាស្ថានភាពរបស់តារារូបនេះមិនសូវជាវិជ្ជមាននោះទេដូច្នេះហើយមាគ៌ារបស់ Tian Xuning ក្នុងការដណ្ដើមតំណែងរបស់ខ្លួនឡើងវិញក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន គឺកាន់តែលំបាកជាងពេលណាៗទាំងអស់៕