ថៃ៖ កងទ័ពថៃសារភាពថាពិតជាបានប្រើប្រាស់សារធាតុផូស្វ័រសលើកម្ពុជាក្នុងកំឡុងពេលប៉ះទង្គិចគ្នាមែន ប៉ុន្តែបដិសេធថាវាមិនមែនជាអាវុធគីមីប៉ះពាល់ធ្ងន់ធ្ងរដូចការលើកឡើងរបស់អាជ្ញាធរសុីម៉ាក់កម្ពុជានោះទេ។ ជាងនេះទៅទៀតថៃបានបញ្ជាក់ថា ការប្រើប្រាស់អាវុ.ធប្រភេទនេះមិនខុសច្បាប់អន្តរជាតិនោះទេ ហើយក៏គ្មានសន្ធិសញ្ញាហាមឃា.ត់ការប្រើប្រាស់វាផងដែរ។

នៅថ្ងៃទី19 ខែសីហា ឆ្នាំ2025 អ្នកនាំពាក្យកងទ័ពលោក Winthai Suvaree បាននិយាយថា៖ អាវុធយុទ្ធភណ្ឌ White Phosphorus (WP) ត្រូវបានប្រើជាចម្បងសម្រាប់ធ្វើជាផ្សែងពណ៌សដើម្បីបំបាំងចលនាផ្លាស់ទីរបស់ទ័ពពីសត្រូវ, បំភ្លឺនៅពេលយប់ និងប្រើជាគ្រឿងផ្ទុះដើម្បីដុតអ្វីមួយកម្ទិចចោល។ លោក Winthai បានសង្កត់ធ្ងន់ថា៖ វាមិនត្រូវបានចាត់ទុកថាជាអាវុធគីមីនៅក្រោមសន្ធិសញ្ញាអន្តរជាតិដែលហៅថា អនុសញ្ញាអាវុធគីមី (CWC) ដែលហាមឃាត់ការប្រើប្រាស់ក្នុងការធ្វើសង្គ្រាមគីមីនោះទេ។
លោក Winthai បានបន្តថា៖ ចំពោះការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបាននិយាយថា អ្នកជំនាញរបស់ស៊ីម៉ាក់ បានរកឃើញបំណែកគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ដែលមានផ្ទុកផូស្វ័រពណ៌ស នៅខេត្តឧត្តរមានជ័យ ដោយថាវាជាអាវុធផលិតផ្សែងពុល និងគីមីពុល នោះខាងកងទ័ពថៃសូមធ្វើការច្រានចោលទាំងស្រុង។

លោក Winthai ថា នៅក្រោមអនុសញ្ញាស្តីពីអាវុធសាមញ្ញមួយចំនួន (CCW) ពិធីសារទី III បានហាមឃាត់តែអាវុធដែលគេបានរចនាឡើងជាពិសេសដើម្បីបំផ្លាញមនុស្សដោយផ្ទាល់ប៉ុណ្ណោះ។ ប៉ុន្តែចំពោះសំបក WP នេះមិនត្រូវបានចាត់ថ្នាក់នៅក្នុងក្រុមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ WP របស់កងទ័ពថៃ បានកំណត់គោលដៅតែចំពោះយោធា និងមិនបានតម្រង់ទៅលើជនស៊ីវិលឡើយ។

គួររំលឹកថា កាលពីថ្ងៃទី14 ខែសីហាកន្លងទៅ កម្លាំងជំនាញសុីម៉ាក់បានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង 155មម មានផ្ទុកសារធាតុឆេះ និង ផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបា.ញ់ក្នុងសង្គ្រាមរយៈពេល5ថ្ងៃជាមួយកម្ពុជា។ សារធាតុនេះ ត្រូវបានគេដឹងថាគ្រោះថ្នាក់ខ្លាំងចំពោះស្បែក ភ្នែក ផ្លូវដង្ហើម និងអាវយវៈខាងក្នុងរបស់មនុស្សនៅពេលបានប៉ះផ្ទាល់ ឬស្រូបចូលក្នុងខ្លួន។
ទោះជាយ៉ាងណា ថៃមិនដែលទទួលស្គាល់ពីភាពសាហាវព្រៃផ្សៃរបស់ខ្លួនក្នុងប្រើប្រាស់អាវុ.ធធន់ធ្ងន់មកវា.យប្រហារកម្ពុជា ក្នុងគោលបំណងឈ្លានពាននោះទេ។ កាន់តែហួសចិត្តទៀតនោះ គឺថៃថែមទាំងប្រឌិតរឿងចោ.ទប្រកាន់កម្ពុជាថាជាអ្នកបំពានលើខ្លួនមុនទៅវិញ៕










