កងទ័ពសៀម បន្តឈ្លានពានចូលទឹកដីកម្ពុជា ក្រោមរូបភាពផ្សេងៗ ដោយហាក់មិនអើពើនឹងបទឈប់បាញ់ ដែលមានម៉ាឡេសុី អមេរិក និងចិន ជាសក្សី។
បើយោងតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែ សីហា នេះថា៖”កងទ័ពថៃបានសាងសង់ស្នាក់ការរបស់ខ្លួនធ្វើពីឈើលើទឹកដីកម្ពុជា ក្នុងឃុំឯកភាព ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ជីកលេនដ្ឋានយោធានៅខាងកើត និងខាងលិច ប្រាសាទតាមាន់ធំ”។
បន្ថែមពីនេះ ទ័ពឈ្លានពានថៃ ក៏បានប្រើប្រាស់សុនខល្បាត បំពាក់ប្រព័ន្ធកំណត់ទីតាំងពីផ្កាយរណប ដើរចូលមកដែនអធិបតេយ្យភាពកម្ពុជា។
មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែសីហា ទ័ពថៃក៏បានដាក់កាមេរ៉ានៅប្រាសាទតាក្របី ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ អំពីការរំលោភបំពានបទឈប់បាញ់កម្ពុជា-ថៃ ដែលធ្វើឡើងនៅម៉ាឡេសុី៕










