ទឹកដមសំឡេងដ៏ពីរោះរបស់តារាចម្រៀង ជ័យ សុវ៉ាត គឺបានបម្រើអារម្មណ៍មហាជនតាមរយៈតន្រ្តី ហើយលោកក៏បានប្រើជំនាញវិជ្ជាជីវៈរបស់ខ្លួនមួយទៀតក្នុងនាមជាគ្រូពេទ្យចុះទៅព្យាបាលពិនិត្យជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។ ការចុះទៅកន្លែងងាយរងគ្រោះថ្នាក់នេះ ជ័យ សុវ៉ាត ក៏បានបង្ហាញថាម្តាយលោកមានការព្រួយបារម្ភខ្លាំងប៉ុន្តែលោកថាមិនខ្លាចនោះទេ។.png)
ជឿជាក់ថាប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀងក្នុងទ្រនំសាន់ដេគឺលោក ជ័យ សុវ៉ាត ក្រៅពីការងារសិល្បៈគឺមានអាជីពជាគ្រូពេទ្យ។ កាលពីឆ្នាំ២០២១ អំឡុងពេលមានជំងឺរាតត្បាត លោកសុខចិត្តផ្អាកសកម្មភាពលើឆាកតន្រ្តី មកស្ម័គ្រចិត្តធ្វើជាកងទ័ពអាវស ចេញប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ .png)
មិនត្រឹមតែស្រស់សង្ហាទឹកដមសំឡេងពីរោះប៉ុណ្ណោះទេប៉ុន្តែម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ក៏មានបេះដូងបរិសុទ្ធក្នុងនាមជាគ្រូពេទ្យមួយរូបចេញមកជួយសង្គ្រោះអាយុជីវិតដល់ប្រជាជនភៀសសឹកក្នុងពេលប្រទេសជួយទុក្ខសង្គ្រាមម្តងទៀត។ នៅថ្ងៃទី១៤ សីហា នេះលោក ជ័យ សុវ៉ាត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកក្នុងការពិនិត្យដល់ប្រជាជនស្ថិតក្នុងតំបន់ភៀសសឹកមួយកន្លែង។ តាមរយៈរូបភាពនិងខ្លឹមសារដែលលោកបង្ហោះគឺបានបង្ហាញនូវអារម្មណ៍ក្រៀមក្រំរកពាក្យនិយាយមិនត្រូវអំពីប្រជាជនដែលរងផលប៉ះពាល់ពីសឹកសង្គ្រាម។.png)
ក្នុងនាមជាកងទ័ពអាវស លោក ជ័យ សុវ៉ាត បានបង្ហាញថាម្តាយរបស់លោកមានការព្រួយចិត្តបារម្ភសុខទុក្ខលោកយ៉ាងខ្លាំងដោយសារតែស្ថិតនៅតំបន់មានសង្គ្រាមខណៈដែលភាគីថៃនៅបន្តការឈ្លានពានអុកឡុកចង់បង្កសង្គ្រាមជាថ្មី។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបានបង្ហាញចិត្តមោះមុតថាលោកមិនខ្លាចនោះទេ៕










