ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃម្នាក់ឈរជើងនៅព្រំដែនបានបា.ញ់រះចំនួន១២គ្រាប់ទៅលើពលរដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់នៅស្រុកកាបឈើង ខេត្តសុរិន្ទ រួចហើយជនល្មើសបានគេចខ្លួនបាត់ស្រមោល ។ពេលនេះ សមត្ថកិច្ច និងកងទ័ពជើងគោកថៃកំពុងតាមចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ រីឯមូលហេតុនៃការបា.ញ់រះលើពលរដ្ឋ ពុំទាន់ដឹងនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzTZonWkUDZPeT1vFnjtf5A1WH7iW214cdEN7tC9g26H6qw5PhRDf-SpU0UUYUNfZlcnXEv2zzDEgmeQSF3RTALHHPfKXBjYGpo2T5C41jOCoqWK5-NUnGj_yW7OehsysQDUM3xJLQFciaQJ_mKKKSnp5s3ygDSpiq8Zcs_H5NuGWpU-thMajbYNZJy8Ei/s1280/photo_2025-08-15_08-54-53.jpg
នៅថ្ងៃទី១៥ ខែសីហា នៅទីបញ្ជាការកងទ័ពជើងគោក លោក រីតណា សុខស៊ុវ៉ាណុន អ្នកនាំពាក្យរងកងទ័ពជើងគោកថៃឱ្យដឹងថា នាវេលាអធ្រាត្រថ្ងៃនេះ កងទ័ពបានឮស្នូរកាំភ្លើងចំនួន១០គ្រាប់ នៅផ្លូវក្បែរវត្តភូមិខឿនកែវ ស្រុកកាបឈើង ខេត្តសុរិន្ទ បន្តិចក្រោយមក ក៏ឮស្នូរកាំភ្លើងចំនួន២គ្រាប់ទៀត សរុប១២គ្រាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ThsVnpCSmWNUHsZsg0sAXRpwG73ZMm96EwgL2e_dE0lvcieetxP3GGPfzdyeHwqdjxLSpLpBRInV5C5Z4b1I2cNNwf2wl5s092_c3O9xPf0SK-vCQv9zowrawNX-3nzio5E44w-sbd5b29eNXXRnHw_vTn6rNLpv9pSr9tsnWK-vwnQsOElLcGx9YzU2/s1440/532548915_816820824005954_8123159437514602481_n.jpg

តាមការស៊ើបអង្កេតកម្លាំងកងទ័ព និងអាវុធប្រចាំកាយឃើញថា កងទ័ពម្នាក់មកពីកងទ័ពថ្មើរជើងលេខ១៦២៣ បានដើរចេញពីទីតាំងឈរជើងនៅព្រំដែនដោយគ្មានការអនុញ្ញាត ព្រមទាំងយកកាំភ្លើងតូចវែង និងគ្រាប់កាំភ្លើងមួយចំនួនទៅតាមខ្លួន ។

ហេតុការណ៍បាញ់រះនេះបណ្តាលឱ្យពលរដ្ឋថៃ២នាក់រងរបួស រួមមាន ៖ ១-លោក អនុវ៉ាត់ សីងឆ័យ អាយុ៣២ឆ្នាំ រស់នៅភូមិខឿនកែវ រងរបួសធ្ងន់ពុំដឹងស្មារតី និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសុរិន្ទ និង២-អ្នកស្រី វុទ្ធថាណា ណាប្រាខូន អាយុ៣៥ឆ្នាំ រងរបួសស្រាល ។ ពលរដ្ឋរងរបួសដោយសារគ្រាប់កាំភ្លើងទាំង២នាក់ទទួលបានការសង្គ្រោះបឋម មុនពេលបញ្ជូនទៅមន្ទីរពេទ្យកាបឈើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivmJcOr8BOV5NBMQPvFMiOGDY49xzQSUHrFtvdstrCGeJwpN6pObtj2XzhS-U3euZ0PRZyoKxzL90tAAPML6ftziVH8zy98lBQVRXX2CsBltXE32-ZNGtMBrhP_Rv4266e1LN_brvBYlCjukSNw-KHaFiyf_lPOeUH81pgeoq7U21lirukBUd7zvn58Rd1/s700/photo_2025-08-15_08-54-52%20(2).jpg
សមត្ថភាពស៊ើបអង្កេតសហការជាមួយកងទ័ពថ្មើរជើងលេខ១៦២៣ បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសួរសាក្សី ប៉ុន្តែសមត្ថកិច្ចពុំទាន់ដឹងមូលហេតុបណ្តាលឱ្យមានការបាញ់រះនៅឡើយទេ ។ ក្រោយមក ក៏មានការចាត់កងទ័ពតាមស្វែងរកជនល្មើសនៅជុំវិញកន្លែងកើតហេតុ ប៉ុន្តែរកពុំឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9y_mU5rDoItU3j6POTBCbo-7ro4mxsSzbv4rbR0OZm6Ll2B4jCTlyYONaD4XPvJ3EYiqSizkG7wwOjxj51szNQ7Sqc-_jtXTuW5w4PQY13Xpq5t24srsXpfg0B4T7VEQ0TAEBfDGRbuqvvChTN8dbDOslKxlMk8tGErUWGnxZ02LnUmnhU7xUSs9SEeTi/s1440/532272601_816820730672630_7139383969549131942_n.jpg

កងទ័ពថៃបានប្រកាសទៅកាន់ពលរដ្ឋនៅក្នុងតំបន់ ប្រសិនបើបានឃើញបុគ្គលគួរឱ្យសង្ស័យ ចូរប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ។ បើចាប់ខ្លួនជនល្មើសបាន និងដឹងព័ត៌មានលម្អិតពាក់ព័ន្ធនឹងហេតុការណ៍នេះ សមត្ថកិច្ចនឹងជូនដំណឹងឱ្យបានជ្រាបបន្តទៀត ។

ចៅហ្វាយស្រុកកាបឈើង ខេត្តសុរិន្ទឱ្យដឹងថា កងទ័ពបានប្រើប្រាស់កាំភ្លើងម៉ាក M16 បាញ់រះទៅលើពលរដ្ឋនៅតាមផ្លូវដោយសារតានតឹងផ្លូវចិត្ត ហើយសមត្ថកិច្ចក៏បានប្រាប់ពលរដ្ឋឱ្យសម្ងំលាក់ខ្លួនក្នុងផ្ទះ ហាមចេញក្រៅដាច់ខាតដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkdivPDrexU8V2QeNcRwU0hOGocS5u9eMFmt4ovDNj7Mw7uuvYoEfCRjuAMfxzpefwEh3sUmx0YDNVDDkHERKsGKML5nXXFCyAwKyI_XOB6qmo5fEuHM3PaK6toE5ssfjdKV2t39FOfJeexpudnf8eyiFlNc45jmBcXdbVfYLClmS8BYhg1-Zml_tcSzj/s700/photo_2025-08-15_08-54-52.jpg

ចំណែកសាច់ញាតិរបស់ជនល្មើសជឿថា ហេតុការណ៍បាញ់រះនេះកើតឡើងដោយសារជនល្មើសតានតឹងផ្លូវចិត្តខ្លាំងពេកនឹងការបញ្ជូនឱ្យទៅឈរជើងនៅព្រំដែន ។ ជនល្មើសធ្លាប់បានចូលរួមប្រយុទ្ធនៅបរិវេណប្រាសាទតាក្របី ទើបស្ត្រេសក្លាយជាជំងឺផ្លូវចិត្ត កន្លងមក ជនល្មើសបានទូរស័ព្ទមកប្រាប់សាច់ញាតិថា ចង់ត្រឡប់មកផ្ទះវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIG41kiuHEi1qKG9Jj7UR4cSOwuhHws6DV6wBaz-6LTa2Ers5xr0FMmWTLIQvvoQNMXmvlX0QiUWTyKC-M_Vv4vYl-77WG1BqUpbJ7y_LBpeGZv1ostnXEXSGG5Hj6GeWIpM5fOUtY8nOmbG4w8DejWphmcPBJxlf8PjV_3y84VvhQfEZEV4fAtlfkhqBY/s1440/532340198_816820797339290_4175802357274565217_n.jpg