ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចោទប្រកាន់កម្ពុជាបង្កប់មីនដែលបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ព្រមទាំងប្រកាសប្រើប្រាស់សិទ្ធិការពារកងទ័ពថៃដោយពុំពាក់ព័ន្ធនឹងការចរចា ។ លោកថា កម្ពុជាពុំព្រមទទួលយកលក្ខខណ្ឌដែលថៃបានស្នើទេ ប៉ុន្តែថៃនឹងប្រើប្រាស់កាមេរ៉ាសម្រាប់ការល្បាតនៅតាមព្រំដែន និងគ្រឿងចក្រឈូសឆាយការពារកុំឱ្យកងទ័ពថៃជាន់មីនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ថា ហេតុការណ៍ទាហានឈុតខ្មៅថៃជាន់មីនពេលកំពុងល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ដែលបណ្តាលឱ្យដាច់ជើងឆ្វេង គឺពេលនេះ មានសុវត្ថិភាពហើយ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចរបងលួសខាងលិច និងឆ្ងាយពីប្រាសាទតាមាន់ធំ ប្រមាណ១គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0HfYj9jJVPQhbynla7MFG5PWsRBQwh-yIM2y_LXAUMWgZ0cw0KBAojKF4fmTvYGguQ4qvskR0Rr97Guo2mA3UYMN79DI9sonwivfqxY0aD6FjxW36_1p7okdAc7eRGMPaVWWgxDpnFsba0EVk7fuHfHzt5YvUbMYWbEDhEs7sPVkpAXSwlPxZQnVjLwt/s860/image_2025-08-07_14-57-42.png

ប្រសិនបើស្ថានការណ៍ស្ងប់ស្ងាត់ ថៃនឹងបញ្ជូនភ្នាក់ងារដោះមីនមកពីមជ្ឈមណ្ឌលដោះមីនមនុស្សធម៌ ចូលមកដោះមីននៅបរិវេណកើតហេតុនេះ ។ បើស្ថានការណ៍ពុំស្ងប់ស្ងាត់ ថៃនឹងប្រឆាំងជាមួយកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព ពីព្រោះថៃមានសិទ្ធិការពារខ្លួន និងការពារកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3-SGazJXKJsYG4zDgS4LyxYLIP4Qc1lWe6RuCSe0mcLz9dkNHQq3Ct_Ix7XRm82qsLloeQE0CI38E3HWuOCWLThGhx_NRzLxmedf9C3mtGuJXPVfKcYQ98uREmu8AlxRD_kWSy0o9neA6N6shAt0tQhhyi-wb47kdSPGAdFOqcaJlaFN6eXS3YjJuIKO/s1280/photo_2025-08-12_11-49-05%20(2).jpg

ថៃកែសម្រួលផែនការល្បាតដើម្បីកុំឱ្យកងទ័ពប្រថុយនឹងគ្រាប់មីននៅព្រំដែន ដោយបង្កើនការប្រើប្រាស់កាមេរ៉ា និងគ្រឿងចក្រធំៗឈូសឆាយក្នុងតំបន់ល្បាត ជំនួសការល្បាតដោយកងទ័ពក្នុងតំបន់នីមួយៗ ។ ក្រៅពីនេះ ការប្រើប្រាស់កាមេរ៉ានឹងអាចបង្កើនការត្រួតពិនិត្យក្នុងចម្ងាយកាន់តែឆ្ងាយ ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnEzzbmFrJ0ArAIrNO1CAi1oZW22Jjy1by1tQIqjrLNEjo-FhQvAFV2Xhgk6hP5zFnXNzEPgLluzEwuzALNUGXNPWzBxDXIyfxV0syGihqL36esZCdNgV37-peL5lQ13Pl4mpE-IOCgkYE9INWVcvpNwph-H-FwkA472eZSibis_r_WzjSYAylCLNdv-b6/s701/529755636_1342392564553811_7955011088945341866_n.jpg

ដោយឡែក លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលថៃសោកស្តាយចំពោះហេតុការណ៍កងទ័ពរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់ព្រំដែន ។ រដ្ឋាភិបាលថៃចាត់ទុកនេះជាហេតុការណ៍ល្មើសអធិបតេយ្យភាព ល្មើសអនុសញ្ញាអូតាវ៉ា និងជាទង្វើអមនុស្សធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7I9Ty4LHOb1cu0dlm1Ri7qfAW28lEuZTcp9xwyLqoNA09YBxjIDXINZI2kcCAnmqL5xme346C_O2Zl78po5LNHVorxgRKg0AiymycXitddqkpmU4-T3hi9J5VqeGT1kkDC2QwhzUK3sCBZmWYdw63cU32T8hAKuNWoCiKSVU6go3PpZMjXwnvsNZXXig/s1280/photo_2025-08-12_11-49-05.jpg

លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីការផ្តល់ប្រាក់ឧបត្ថម្ភដល់កងទ័ពរបួសដោយសារជាន់មីន ។ ក្រសួងការពារជាតិនឹងពុំព្រងើយកន្តើយចំពោះហេតុការណ៍នេះ ហើយនឹងចាត់វិធានការដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcgseR8Vo4H8bOpYF3bW12FYXTv3erzqWo9biG3bWLNc8J3dEnCtxopAFM5UWiBbv9VrSPWBxc3d9Xy-sKuV5rcloNy97MkbfZwGYJLN3qhysgzHxKVy9ECFaeOCj2k3abFD3HCuTjk4raya1-MgUEwCEbEsAblRYXgoC4EJpmYJMMJNCS5167-TJHZT-/s620/photo_2025-08-12_11-49-06.jpg

ក្រៅពីនេះ រដ្ឋាភិបាលថៃបានអំពាវនាវដល់សហគមន៍អន្តរជាតិរួមគ្នាដាក់សម្ពាធលើកម្ពុជា ដើម្បីពន្លឿនកិច្ចសហការបោសសម្អាតមីនជាបន្ទាន់ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃស្នើឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាពិនិត្យមើលជំនួយឡើងវិញសម្រាប់កំណត់វិធានការចាំបាច់ផ្សេងទៀតក្នុងគោលបំណងបញ្ឈប់គ្រោះថ្នាក់ដោយសារមីន ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ៕