លើកដំបូងក្នុងឆាកជីវិតក្នុងការប្រមូលមូលធិនិរាប់សិបម៉ឺនដុល្លារដើម្បីជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកពីការឈ្លានពានរបស់ប្រទេសថៃវាបានក្លាយជាសម្ពាធដ៏ធំសម្រាប់ ប៉ីប៉ី ឌី ហើយមានការចោទប្រកាន់ថាលោកលេបលុយមូលនិធិនេះ។ ករណីនេះ ប៉ីប៉ី ឌី បានបញ្ជាក់ថាលោកមានបញ្ហាសតិអារម្មណ៍យ៉ាងខ្លាំងខណៈផ្ទះវីឡាលោកនៅសៀមរាប និងហាងខេកដែលត្រៀមដំណើរការ ខ្លាចមានការចោទប្រកាន់និងយល់ច្រឡំបន្ថែម។

កាលពីពេលថ្មីៗនេះ(១០ សីហា) ប៉ីប៉ី ឌី បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយបាននិយាយជជែកជាមួយអ្នកគាំទ្រអំពីប្រធានបទផ្សេងៗហើយមួយក្នុងចំណោមនោះបុគ្គលល្បីឈ្មោះរូបនេះក៏បាននិយាយពីរឿងលុយមូលធិនិ។ កន្លងមកនេះមានជនអគតិមួយចំនួនតូចទាំងក្នុងស្រុកនិងនៅក្រៅស្រុកស្រាប់តែចោទប្រកាន់ចង់សម្តៅថាលោកកិបកេងលុយព្រោះតែមានការចូលរួមពីសប្បុរសជនរហូតដល់ជាង៩០ម៉ឺនដុល្លារ។

ស្របពេលការចោទប្រកាន់ថាមានចិត្តកិបកេងលុយមូលធិនិ កាន់តែធ្វើ ប៉ីប៉ីឌី បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងព្រោះតែប៉ុន្មានខែទៀតផ្ទះវីឡាលោកក៏ធ្វើហើយ ហាងខេក ក៏ត្រៀមដំណើរការខ្លាចតែគេចោទថាផលទទួលបានពីលុយមូលនិធិ។.png)
ប៉ីប៉ី ឌី បាននិយាយថា វីឡាមួយរបស់លោកនៅខេត្តសៀមរាបធ្វើហើយនៅខែធ្នូនេះវាក្លាយទៅជាសតិអារម្មណ៍ខ្លាចនៅពេលធ្វើហើយមានគេគិតថា លុយជំនួយកាលពីប៉ុន្មានខែមុនឥឡូវចេញជារូបរាង។

មិនត្រឹមតែប៉ុណ្ណោះ ប៉ីប៉ី ឌី បានបង្ហើបទៀតថា បន្តិចទៀតហាងខេករបស់លោកបើកដំណើរទៀត ខ្លាចតែមានពាក្យមានសម្តីទៀតនោះទេ កត្តានេះហើយធ្វើឱ្យខ្លួនលោកខ្វល់ចិត្តនិងមានសតិអារម្មណ៍យ៉ាងខ្លាំង។ ប៉ីប៉ី ឌី ក៏បានបង្ហាញសារនៃការជជែកគ្នាជាមួយអ្នកគូរប្លង់ដើម្បីបញ្ជាក់ទៅកាន់មហាជនក្រែងថ្ងៃក្រោយមានការយល់ច្រឡំចំពោះលោក។.png)
ប៉ីប៉ី ឌី បានសង្កត់ធ្ងន់ដែរថាលោកមានមុខរបរស្របច្បាប់ មានមនុស្សជុំវិញខ្លួនល្អៗ មានលុយចាយគ្រប់គ្រាន់លោកមិនចាំបាច់យកកេរ្តិ៍ឈ្មោះខ្លួនឯងទៅសាងរឿងថោកទាបលេបលុយជំនួយកិបកេងស្បៀងនោះទេ៕










