ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ុរុតផាត់ បានលើកឡើងពីការស្តារពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃឡើងវិញ ដោយថៃនឹងរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មី ។ ក្រសួងពាណិជ្ជកម្មថៃនឹងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនៅថៃដើម្បីស្នើសុំដឹកទំនិញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ហើយថៃសង្ឃឹមថា ការដឹកទំនិញតាមផ្លូវនេះនឹងអាចកាត់បន្ថយការចំណាយដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBq50MMA0fUKiejLc7RweWV6EGI4MKL_V-f2eShUoDT5wX34EQch_DzAUMkmpyHh1eYTB10zSAJ6IzGUFyHqp6WJ8b5Oe5A8QhNUUJ9PTG1ijxbfp9F2Bydi9PxdIqHOEh7uwzHwJHX4MUsROwWHDQMiMYWdaL__nB63_3ajiD0VJmKY-dfK-LZlir89T/s1365/image_2025-08-13_08-25-18.png
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ុរុតផាត់ បាននិយាយនាវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែសីហា អំពីការស្តារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការវាយតម្លៃពីការបើកព្រំដែនឡើងវិញថា ក្រសួងពាណិជ្ជកម្មថៃកំពុងរង់ចាំទិន្នន័យ ហើយមជ្ឈមណ្ឌលដែលថៃបង្កើត ក៏បានផ្តល់ការពិគ្រោះយោបល់រឿងពាណិជ្ជកម្មព្រំដែនដែរ ។ បច្ចុប្បន្ន ផលិតផលទំនើបរបស់ថៃមានគ្រប់គ្រាន់នៅទីផ្សារកម្ពុជា ហើយឈ្មួញថៃក៏បានសម្របខ្លួនមកដឹកជញ្ជូនទំនិញតាមផ្លូវទឹក ផ្លូវអាកាស និងតាមរយៈឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1Le3YNfNOTkkoPt96AX8kfncRs45keFHnHb2PPUnuC-h0KPUsSAa3bUgZx3isGsiVfR_koTP8r2kiKIi3ATyArMxz3Gy9_JYHR9wOWUZdMj_OHUuE-JG4pzPmJDNHqa664pj8fM5FQItvsp-tLama_qRp9V1K57pSV0TLSouyPQXcghM8ghADLdFVvfa/s1500/image_2025-08-13_08-25-19%20(2).png

ក្រសួងពាណិជ្ជកម្មថៃគ្រោងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃម្តងទៀត ដើម្បីស្នើសុំដឹកទំនិញថៃចេញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ។ ការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនេះដើម្បីឱ្យដឹងថា តើឡាវនឹងកំណត់ថ្លៃសេវាដូចម្តេច? ថៃសង្ឃឹមការពិភាក្សាជាមួយឡាវនឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញទៅកម្ពុជាក្នុងតម្លៃសមរម្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDgvuNwylT3XoiFuQkt7NOzNXwpvSqiVmLPxB44y_XrT_IBJHJvS7f2a5PIRzKIXucfiUyZ5akm-ENgFLxFf7cBit0YJJ0Z7OYzPKLsj2a8PRLCDWKDU31ILshDZ_l-yQ6RR74qM6jX1m2SFSDP7DouzEM2YO3YjbG5NHuXpfsTCU4VrOzC8j2AmItycBF/s750/image_2025-08-13_08-25-19.png
បើតាមលោក ចតុផន គឺថៃព្យាយាមរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មីសម្រាប់ឈ្មួញថៃបង្កើនការនាំចេញទំនិញ ។ បច្ចុប្បន្ន ថៃកំពុងវាយតម្លៃស្ថានការណ៍ដើម្បីពិចារណាបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ។ ថៃបានបង្កើតមជ្ឈមណ្ឌលសម្រាប់ប្រមូលទិន្នន័យ និងជជែកពីពាណិជ្ជកម្មតាមព្រំដែនជាបន្តបន្ទាប់ យើងទទួលស្គាល់ថា អាចលក់ផលិតផលទំនើបបានខ្លះនៅកម្ពុជា ខណៈឈ្មួញថៃជាច្រើនដឹកទំនិញទំនិញតាមផ្លូវទឹក និងតាមរយៈឡាវ ជំនួសការដឹកជញ្ជូនតាមផ្លូវគោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGefTIBxoTcTxQEy-o-ce6maK7HCrzff1yvfsMBl8iPGLSEaRpMnlk-jzbVpyP8B_Yl8l78MRLGXPYeAJYEUQg_EA9one-prHXHcUtvK-DDmuAP3LUXZD-KA_IeMehcD_lYpT4_6M-bBANNyKK40iA0tfbpLR5RupDdFzzBcdVWaGROhvvFAC8fwWl3Fd/s1280/image_2025-08-13_08-25-20.png

គួរបញ្ជាក់ថា ឈ្មួញថៃដែលរកស៊ីនាំចេញទំនិញមកកម្ពុជា បានត្អូញត្អែរពីផលវិបាករបស់ពួកគេពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញមកកម្ពុជាតាមរយៈផ្លូវទឹក និងផ្លូវអាកាស ដោយសារត្រូវចំណាយដើមទុនខ្ពស់ជាងការដឹកតាមផ្លូវគោក ។ ឈ្មួញថៃបានអំពាវនាវទៅរដ្ឋាភិបាលរបស់ខ្លួន និងកងទ័ពម្តងហើយម្តងទៀតឱ្យបើកព្រំដែនឡើងវិញ ពីព្រោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃធ្វើឱ្យថៃខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ បើព្រំដែននៅតែបន្តបិទ ៕