មានមនសិការជាតិខិតខំជួយទាំងកម្លាំងកាយចិត្តកៀងគរថវិកា និងស្បៀងជូនទៅដល់កងទ័ព បងប្អូនភៀសសឹក ប៉ុន្តែលទ្ធផលបានមកវិញគឺមានការចោទថាលួចស្បៀង។ ការចោទប្រកាន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនគឺពិតជាធ្វើឱ្យ ហេង វិសាល និង ជា ស្រីនា ស្រងាកចិត្តយ៉ាងខ្លាំងទៅលើរឿងនេះ។ អ្នកទាំងពីរក៏បាននិយាយដែរថាជាតិសាសន៍ដទៃចោទឈឺមិនស្មើនឹងខ្មែរគ្នាឯងចោទឡើយ។

ស្របពេលដែលកំពុងមានបញ្ហាសុខភាព ហេង វិសាល បានចេញវីដេអូមួយបន្ទាប់ពីមានការបង្ហោះអំពីការយកស្បៀងអ្នកដទៃ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនហាក់បញ្ចេញមតិមកកាន់លោកនិងភរិយា។ វិសាល ថាលោកមិនអាចនៅស្ងៀមបាននោះទេត្រូវចេញមកបញ្ជាក់ព្រោះរឿងនេះបានប៉ះពាល់ដល់ផ្លូវចិត្ត ជា ស្រីនា ព្រោះការខម្មិនប៉ាន់ស្មានធ្វើឱ្យអ្នកទាំងពីរខាំចិត្តខ្លាំង។.png)
ហេង វិសាល ថាលោកលួចស្បៀងយកទៅធ្វើអី លួចយកមុខមាត់មែន ខណៈដែលស្បៀងគឺនៅ Eat more ។ Influencer ល្បីឈ្មោះរូបនេះបានបញ្ជាក់ទៀតថាគ្មានអ្នកណាថាឱ្យខ្លួនទេប៉ុន្តែគ្រាន់តែបញ្ជាក់ឱ្យដឹងគ្មាននរណាទៅចំណេញអ្វីទេ។ ចំណែកឯរឿងយកមុខមាត់វិញតើលោកមានបានប្រកាសអ្វីខ្លះ គឺលោកតែងនិយាយថារបស់ទាំងអស់គឺបានមកពីខ្មែរជួយគ្នាមិនមែនជារបស់លោកតែម្នាក់ទេ ហើយលោកយកមុខមាត់ធ្វើអ្វី។ ហេង វិសាល ថា លោកធ្វើរឿងនេះគឺចំណាយលុយអស់ច្រើនណាស់សូម្បីតែទៅចុះចែកស្បៀងមិនបានប្រើលុយមូលនិធិទេទាំងការហូបនិងការគេងគឺចាយលុយផ្ទាល់ខ្លួនទាំងស្រុង។

បន្ទាប់ពីចេញវីដេអូរួច ហេង វិសាល បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនបង្ហាញការខកចិត្តនិងអស់សង្ឃឹមខ្លាំង។ លោកថា ពួកថៃជេរមិនសូវឈឺទេតែគ្នាឯងចោទឈឺខ្លាំងហើយហត់ចិត្តពេលឃើញ ស្រីនា ជាភរិយារបស់ខ្លួនយំ។ នៅក្នុងសំណេរនោះ ហេង វិសាល បានបញ្ជាក់ថាលោកជួយចាប់តាំងពីមិនទាន់មានរឿងជាមួយថៃតាមរយៈអ្នកផ្សេងប៉ុន្តែមិនដែលផុសអ្វី។ Influencer រូបនេះថាបន្ទាប់ពីមានរឿងជាមួយថៃលោកនិងភរិយាទុកក្រុមហ៊ុនចោលហើយមកធ្វើការនេះ មិនមែនចង់បានមុខទេគឺចង់ជួយហើយអាចមើលទង្វើរបស់លោកនិងក្រុមគ្រួសារបាន។.png)
ពេលចុះចែកជំនួយ លោកចេញលុយផ្ទាល់ខ្លួនទាំងរបស់ញុំានិងកន្លែងគេង មិនប្រើលុយមូលិធីទេ ព្រោះទុកជូនអ្នកដែលត្រូវការ១០០% ។ រយៈពេលជិត១០ថ្ងៃនេះ នៅEatMore ពួកលោកនិងក្រុមការងារចេញឡានសរុប៩៥ ក្នុងនោះបានដាក់អីវ៉ាន់ឱ្យក្រុម ជំនួយ និងមូលនិធិផ្សេងៗឱ្យតែគាត់ត្រូវការ។ ហេង វិសាលសង្កត់ធ្ងន់ចុងក្រោយថា «ពួកថៃជេរមិនសូវឈឺទេ តែគ្នាឯងចោទឈឺខ្លាំង ហត់ជាងគេពេលឃើញប្រពន្ធខ្ញុំយំ តើ២ ៣ឆ្នាំនេះខ្ញុំបំពុលសង្គមមែន? ឬខ្ញុំទៅរករឿងគេ? ថីបានដូចពួកខ្ញុំអាក្រក់ខ្លាំងម្ល៉េស? ខ្ញុំសុំខ្លាចហើយ»៕










