ក្នុងមួយថ្ងៃៗប្រទេសថៃត្រូវខាតលុយនៅនឹងមុខរាប់រយលានបន្ទាប់ពីបង្កសង្គ្រាមឈ្លានពានមកលើកម្ពុជាស្របពេលដែលសេដ្ឋកិច្ចប្រទេសថៃកំពុងដាំក្បាលចុះ។ ងាកមកកាន់តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ម៉េង កែវពេជ្ជតា ក៏បានលើកឡើងចំនួន៧ចំណុចដែលថៃខាងបង់ធ្ងន់ធ្ងរជាមួយនឹងកម្ពុជា។
អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី៨ សីហា ថាក្រោយពីថៃបង្កសង្គ្រាមមកលើកម្ពុជាមួយប្រាវនេះ ថៃបាត់បង់ទាំងស្រុងក្នុងនាមជាមិត្តភាពជាមួយកម្ពុជា បាត់បង់មិត្តភាពជាមួយប្រទេសជិតខាង និងមួយចំនួនលើសកលលោក បាត់បង់ជំនឿពីអន្តរជាតិ ។ 
តារាចម្រៀងរូបនេះបានបន្ថែមទៀតថាការធ្វើសង្គ្រាមនេះថៃបាត់បង់សេដ្ឋកិច្ច ទីផ្សារ ទេសចរណ៍ បាត់បងនយោបាយការទូត ខូចប្រជាប្រិយភាពដែលសៀមធ្លាប់មានអំនួតកន្លងមកថាជាប្រទេសដែលមានរបៀបរបប សុជីវធម៌ ថ្លៃថ្នូរ តែជាក់ស្តែងថៃគឺជាប្រទេសពូកែច្រណែន ឈ្នានីស ឈ្លានពានអ្នកតូចតាច លោភលន់ គ្មានគុណធម៌ ( ធ្វើបាបខ្មែរដែលជាគ្រូដើម ) និងចូលចិត្តលាបពណ៌ភូតកុហក។

មិនទាន់អស់នោះទេ តារាចម្រៀង ម៉េង កែវពេជ្ជតា ថាប្រទេសថៃធ្វើឱ្យគេដឹងចរិតពុតត្បុត Fake ចាប់ដៃជាន់ជើង និងមានចំណុចជាច្រើនទៀតដែលថៃខាតបង់ក្នុងពេលមានសង្គ្រាមជាមួយកម្ពុជា។
គួរបញ្ជាក់ផងដែរថាប្រទេសថៃពេលនេះស្ថិតក្នុងស្ថានភាពវឹកវរផ្ទៃក្នុង សេដ្ឋកិច្ចធ្លាក់ចុះ គ្មានមេដឹកនាំច្បាស់លាស់ មានសត្រូវជុំទិសជាមួយនឹងបណ្តាប្រទេសជិតខាង ខាតបង់សេដ្ឋកិច្ចជាមួយខ្មែរជាច្រើនលានដុល្លារ៕










