ចេះតែនឹកឃើញហ្មង! រដ្ឋាភិបាលថៃបានតែងតាំងតារាសម្តែង និងជាអតីតបវរកញ្ញាថៃ អ្នកស្រី Panadda Wongphudee ឬ “Boom” ជាអ្នកនាំពាក្យស្ម័គ្រចិត្តបៅក្នុងក្រសួងការពារជាតិថៃ ដើម្បីប្រឆាំងនឹងលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ រដ្ឋាភិបាលថៃលើកឡើងយ៉ាងអំនួតថា អ្នកស្រី Panadda ពិតជាស័ក្តិសមនឹងតំណែងនេះណាស់ ហើយថែមទាំងមានសម្រស់ស្រស់ស្អាតជាងលោកស្រី ម៉ាលី សុជាតា ទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg14VD__ZYxjph9mlC3CEveWPRkhBuVwzFqjHegoFcweMVCHxVT0YsYdBxK2N6a7SWcvVN9MzwzIf7W3vcvRP2QaQNJI-pKg074QP5kmwaYlRJS0sGLGYPjtRi0fci7PWQBF8RcWagwOPXz-tCcYe031dllcdJwKyMSySIk9FowGxqmrpWojzwtHPaam0TV/s1393/image_2025-08-09_09-13-59.png
បាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី9 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon Narkphanit បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកស្រី Panadda នឹងធ្វើជាអ្នកតំណាងមជ្ឈមណ្ឌលអាដហុកសម្រាប់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឆ្លើយតបជាពិសេសចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZicrDZz_Oh8i2HjynoOV-lIvt3XDecIURc2CFKtMNb1ZQ4elfD_gfvPB8SK6JVb5hyphenhypheneeH0_Ub71YMAuusyN3gEwjR7t-caS29sngAE5jE93AEh8VQxfxuxF4aoCMGWG1TxUcqebA3cSNnmKbpArQL8rU5fUkjKouMOpk3pfsWX3YUB7bp_dmDsC1iGVLt/s800/photo_2025-08-09_13-48-59.jpg
លោក Nattaphon លើកឡើងថា “ការតែងតាំងនេះគឺដើម្បីប្រឆាំងនឹងឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា” និងនិយាយបន្ថែមដោយស្នាមញញឹមថា អ្នកស្រី Panadda “ស្អាតជាង” អ្នកនាំពាក្យរបស់សមភាគីកម្ពុជា ដែលជម្រុញឲ្យការអត្ថាធិប្បាយរបស់អ្នកស្រី Panadda កាន់តែទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijmyvEo4QHhMjUxkFqcjxU8Tbz2NHNko_mHXrjDfhIyKbVUryoGs2a_cRDAIpt3Ybho-dyC3XfZHy0uvKc60gjcXpmDRiEj8p0I9LZ-fIgSyqINku6Gc_3PwMtuEl2aEEqauhxD75Kz-RbCvCHbxSGDF9MSagBXJ6Osadx-WPTU74ss6ViBflDyM-cNFwZ/s591/photo_2025-08-09_13-48-53.jpg
គួរជម្រាបថា អ្នកស្រី Panadda Wongphudee គឺជាម្ចាស់មកុដបវរកញ្ញាថៃក្នុងឆ្នាំ 2000 ហើយក្រោយមកបានសាងអាជីពក្នុងវិស័យកម្សាន្តក្នុងនាមជាតារាសម្ដែង និងតារាបង្ហាញម៉ូតដែលល្បីចំពោះភាពសិច.សុីផងដែរ។ ក្រៅពីល្បីព្រោះសម្រស់ និងភាពសិច.សុី តារាស្រីរូបនេះក៏ល្បីខាងពូកែនិយាយបំភ្លើសបំភ្លៃការពិត និងធ្លាប់និយាយប្រមា.ថមើលងាយជាតិសាសន៍ខ្មែរកប់ៗមាត់ណាស់ដែរកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq8EeqqFDlf-ZULEKn0UIdSGLtdP7O_zBwLWT-gVtV16VzXYCcJm1Ap1nGcdpAOLg7n0J0X2LPBOPiq4tgD7O-3hPsd3Z3zgJOKwDy9R74ixF1eSE8umgf260jnK0mY8_hIaBCdWoYpdg4AHgjDR6nPvFOHZO8GNusljF7FiZVdwALOgINejvCdtqDpTsT/s670/photo_2025-08-09_13-48-55.jpg
ការតែងតាំងនាងត្រូវបានធ្វើឡើងចំពេលមានជម្លោះការទូត និងយោធារវាងកម្ពុជា និងថៃទោះបីជាមានកិច្ចព្រមព្រៀងកាលពីចុងខែកក្កដា ដើម្បីសង្កេតមើលបទឈប់បា.ញ់ និងបន្តការសន្ទនាតាមរយៈគណៈកម្មាធិការព្រំដែនទូទៅក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPc7amPyVTwSJwzpTVjGI8L5CiBVTYlY2jdGsM3Mau2VsDNKpPYLuZJp3jxbyAzgfMJaaV4pA_p6MaHVUMZGB93wXQwCvJKesphmznmSiUw9SCP-AoCaNxkYetEEbSxNanvYGnr9Hcu92376jqRIDUU4QoawBAwFMcO8pdGzTZk20r86Sn5X_vtjZpuzE/s1280/photo_2025-08-09_13-49-03.jpg

មិនយល់ថាថៃគិតយ៉ាងម៉េចនោះទេ ទើបបានជាសុខៗនឹកឃើញចង់លើកយកតារាមកធ្វើជាអ្នកការទូតនាំពាក្យរដ្ឋាភិបាលដូច្នេះទៅវិញ។ នេះអាចជាចេតនារបស់ថៃ ដើម្បីបង្កើតចំណាប់អារម្មណ៍របស់អន្តរជាតិនៅពេលឡើងថ្លែងសន្ទរកថា។ តែទោះជាយ៉ាងណា ការប្រៀបធៀបសម្រស់របស់តារាស្រីរូបនេះ ជាមួយនឹងលោកស្រី ម៉ាលី សុជាតា ដែលមានចំណេះដឹងជ្រៅជ្រះ និងកម្រិតវប្បធម៌ខ្ពស់ដូចខាងលើនេះ ហាក់ជារឿងមិនសមហេតុផលទាល់តែសោះ៕