ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានស្នើឱ្យអនុវត្តឲ្យបានលឿននូវផលិតផលបច្ចេកវិទ្យាយុទ្ធសាស្រ្តចំនួន ៣ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ផលិតផលទាំងនេះនឹងត្រូវជ្រើសរើសចេញពីបញ្ជីបច្ចេកវិទ្យាដែលមានអាទិភាពចំនួន ៦ រួមមាន៖ ឧបករណ៍បណ្តាញទូរស័ព្ទចល័ត 5G ប្រើស្តង់ដារ Open Radio Access Network (Open RAN) គំរូភាសាវៀតណាមជាធំ និងជំនួយការនិម្មិត (virtual assistants) មនុស្សយន្តចល័តដោយស្វ័យប្រវត្តិ វេទិកាដានដើមកំណើត (traceability) ដោយប្រើ blockchain យានជំនិះគ្មានមនុស្សបើក (UAVs) និងកាមេរ៉ា Edge AI។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6yJTUcchIKp45tpLcPSeOH4hfj4Tx8ky9Y_x-IVSStuhlk8yGEhcmHdFwIZelFfjNNLPPr1mkuzzytlQCtd5CHMxGaIr1iPIu8PtZMP0NwM2AaPOCfarDa5pxgY1L5PvXkPPV0-XojxB7xuxZ3IyLq_vqMVcdwJBEJHWXSa5YqAUaM0XWSOp9zhliey5/s1280/photo_2025-08-09_09-25-24.jpg
បញ្ជី ៦ នេះ ត្រូវបានដាក់ស្នើរួចរាល់ហើយទៅកាន់នាយករដ្ឋមន្ត្រីដើម្បីអនុម័ត។ យ៉ាងណាមិញ វាក៏ត្រូវបានជ្រើសរើសចេញពីបញ្ជីក្រុមបច្ចេកវិទ្យាចំនួន ១១ និងក្រុមផលិតផលយុទ្ធសាស្រ្តចំនួន ៣៥ ដែលបានកំណត់កាលពីខែមិថុនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqKl_R6_7fOiK0pTZxdrr2czN8yA8vmijUlQ-GFtdYuOQEUPBgyaJW6gzKFCRncuv1lPBdTLDrj3FR3wracIlGZcRypvQjlQqZGoqS6NcY7278hhZjTaA5DKxb3BDXFeuKB55cy4k7iL01J7WhYZo8XHJk5eCpId71v37qnapHnI6n1O_3QzFM7omgG3Mv/s1000/image_2025-08-09_13-24-43%20(2).png

ក្នុងសន្និសីទសារព័ត៌មានមួយកាលថ្ងៃអង្គារ (ទី៥ ខែសីហា) លោក Hoang Anh Tu អនុប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស្វកម្ម បាននិយាយថា យុទ្ធសាស្រ្តនេះនឹងជាកម្មវិធីសាកល្បង ដែលផ្តល់បទពិសោធន៍សម្រាប់គម្រោងអនាគត បង្កើនការច្នៃប្រឌិត និងបញ្ជាក់ពីសមត្ថភាពរបស់វៀតណាមក្នុងការគ្រប់គ្រងបច្ចេកវិទ្យាជាស្នូល។ នៅពេលកំណត់ផលិតផលទាំង ៣ រួច ក្រសួងនឹងដំណើរការផែនការអភិវឌ្ឍសម្រាប់ផលិតផលទាំងនេះ រួមទាំងគោលដៅផលិតកម្ម កាលកំណត់ ប្រាក់ថវិកា និងគោលនយោបាយដើម្បីគាំទ្រគ្រប់ដំណាក់កាល ចាប់ពីការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងឈានទៅដល់ការធ្វើពាណិជ្ជកម្មផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN5Fmru1Wx-H9lwP30PUsxI5zRtFKqB3LYNclaAOcEcAJUC2eonIObP8xJPZI6sZC6sDcEGI7Y5ui2iYX7nHRI_cRtW5sbVOMXvAiNYNMi6wCrxJkIxoh7Zr5pzn2g5uMkvpx8l6o-I9SCSvpmSPj6yx5H4M8RiWkxJhn1bd7PeJT43_DqTnBTw0BX1T51/s850/image_2025-08-09_13-24-43.png
លោកបានបន្ថែមទៀតថា ក្រសួងបានប្រឹក្សាជាមួយសហគ្រាស ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យនៅហាណូយ ព្រមទាំងទីក្រុងហូជីមិញ ដើម្បីកំណត់បច្ចេកវិទ្យា វាយតម្លៃទំហំនៃការវិនិយោគ និងវាយតម្លៃភាពរួចរាល់ក្នុងការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានប្រកាសផែនការផ្តល់ថវិកា ដោយអញ្ជើញអង្គការ បុគ្គល និងសហគ្រាស ដើម្បីដាក់ស្នើគម្រោងអភិវឌ្ឍផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj9_1lazPdc1Sa5pbpXpiPRkmQMjmKJhVSBOxWf6-rB8VlsxIPfGFyUw57RmQOdYvbLBW2lIFaoncWuwYLzJTQK8Z-E0GtUuJBfjVmH4ot_ybdt240u1JNkGGoYaeYBlR-hupUr74T5fpFsrk7dXtD49smsSHx-s0qvOlM9mcIYnpXF1EMyle8yD6yRdiR/s1000/image_2025-08-09_13-24-44%20(2).png
ទោះជាយ៉ាងណា មូលនិធិជាតិសម្រាប់ការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញ ដើម្បីសម្រួលនីតិវិធី និងបង្កើនប្រសិទ្ធភាពមូលនិធិឡើងវិញ។ លោក Tu បាននិយាយថា “នៅពេលដែលភារកិច្ចត្រូវបានអនុម័ត និងប្រគល់ឱ្យអង្គការដែលមានសមត្ថភាព មូលនិធិនឹងចេញថវិកាភ្លាមៗសម្រាប់អនុវត្តគម្រោង ដោយមិនចាំបាច់រង់ចាំថវិកាប្រចាំឆ្នាំឡើយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYL_2meEWvM_dtlMmn1dFHuOXyWlogivl4q-wYFl9l61MJrpOfFUQS_u2bOUZ6dBM65XE0MrmqM8Mmr_fgboMTyshOMh3lLeZnM-wpaFvsQQyedILAFlFy6-Tuk2I7TgOe1cQqNvspUkQUm-XZYnJOYI-jtkoNKxRfGRQx5daImTuESMBzWDOPquA6-_NI/s975/image_2025-08-09_13-24-44.png
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Nguyen Manh Hung បានបញ្ជាក់ជាបន្តបន្ទាប់ក្នុងកិច្ចប្រជុំថា វៀតណាមកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យានាំចូល ទៅជាប្រទេសដែលកាន់កាប់ និងដឹកនាំបច្ចេកវិទ្យាយុទ្ធសាស្រ្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxvgWCavTL-A3ZD6zSBnDVIAdR1POrspj7eworkkfZyKkcfr16im8OOSIrYVWJljeImE5jsFu-j2VSNXUXiyeisyOh1DOD22J4VpDzcXLlowTkABRmm0lh98qzgyYolYcZw5ITQoKJuPy1MObR8xx8Ij85jyb8nZfxdVY5PggkFMx_-Da8FFWiUPbpGsoG/s1000/photo_2025-08-09_09-25-24%20(2).jpg
សូមរំលឹកថា វិធីសាស្រ្តនេះនឹងចាប់ផ្តើមពីការកំណត់បញ្ហា និងយុទ្ធសាស្រ្ត ហើយនឹងបន្តទៅការបង្កើតផលិតផលយុទ្ធសាស្រ្ត បន្ទាប់មកកសាងសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យា ហើយនៅចុងក្រោយនឹងវិលត្រឡប់ទៅការស្រាវជ្រាវវិទ្យាសាស្រ្តមូលដ្ឋានវិញ៕