ថៃ៖ កងកម្លាំងទាហានថៃដែលឈរជើងនៅភាគខាងត្បូងប្រទេស កំពុងខឹ.ងសម្បា.រនឹងរដ្ឋាភិបាលរបស់ខ្លួនថាមានភាពលម្អៀងទៅខាងទាហាននៅតាមព្រំដែនដែលប្រយុទ្ធគ្នាជាមួយកម្ពុជា ខណៈពួកខ្លួនដែលនៅភាគខាងត្បូងឯណេះ ក៏រងគ្រោះដោយសារក្រុមបះបោលផ្ដា.ច់ខ្លួន មានទាំងស្លា.ប់ និងរបួស ប៉ុន្តែមិនសូវទទួលបានការយកចិត្តទុកដាក់នោះទេ។ នេះបើតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍។
.jpg)
នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ពេលនេះកងកម្លាំងនៅព្រំដែនភាគខាងត្បូងប្រទេសថៃកំពុងមានការមិនសុខចិត្តជាខ្លាំង នៅពេលគណៈរដ្ឋមន្ត្រីថៃប្រកាសផ្ដល់ប្រាក់ 10លានបាតដល់គ្រួសារទាហានដែលបានស្លា.ប់ក្នុងការប្រយុទ្ធតាមព្រំដែនជាមួយកម្ពុជា និង 8 លានបាតសម្រាប់ជនស៊ីវិលដែលបានស្លា.ប់។

បើតាមការអះអាងរបស់កងកម្លាំងទាហានភាគខាងត្បូងម្នាក់បាននិយាយថា ពួកគេបានប្រឈមមុខនឹងគ្រោះថ្នាក់អស់ជាច្រើនទសវត្សរ៍មកហើយ ខណៈពេលដែលការពារប្រទេសប្រឆាំងនឹងការវា.យប្រហាររបស់ពួកបះបោរមូស្លីម ប៉ុន្តែមិនទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ពីរដ្ឋាភិបាលខ្លាំងដូចនេះសោះ។
ដោយឡែក នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានថ្លែងថា លោកនឹងទទួលយកសំណើរនេះដើម្បីឱ្យមានភាពយុត្តិធម៌ ប៉ុន្តែលោកពន្យល់ថា ការបង់ប្រាក់សម្រាប់ទាហានពលីនៅក្នុងជម្លោះព្រំដែន គឺជាវិធានការពិសេសមួយក្នុងគោលបំណងលើកកម្ពស់ទឹកចិត្តកងកម្លាំង គ្រួសារកងកម្លាំង និងជនសុីវិលក្នុងស្ថានភាពដែលប្រទេសកំពុងទទួលរងការបំពានពីខាងក្រៅ។ លោក Phumtham បានបញ្ជាក់ថា រដ្ឋកំពុងពិនិត្យមើលគោលនយោបាយសំណងដែលមានស្រាប់សម្រាប់កងកម្លាំងនៅភាគខាងត្បូងហើយ ដើម្បីឲ្យសមស្របនឹងការលះបង់ដែលជួបប្រទះនៅក្នុងតំបន់។

បញ្ហានេះ ទទួលបានការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីស្នងការនគរបាលលោក Worawit Narattana, អតីតមន្ត្រីកំចាត់គ្រាប់បែ.ក មកពីខេត្តណារ៉ាធីវ៉ាត់ ដែលបានបាត់បង់ជើងទាំងសងខាង ក្នុងហេតុការណ៍បំផ្ទុះនៅតាមដងផ្លូវ បានបង្ហោះនៅលើ Facebookថា៖ «ពួកគេ (សំដៅលើកងកម្លាំងភាគខាងត្បូង) ក៏បានបង្ហូរឈា.ម ស្លា.ប់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃផងដែរ»។.jpg)
គួរជម្រាបថា ខេត្តនៅភាគខាងត្បូងរបស់ថៃរួមមាន៖ ណារ៉ាធីវ៉ាត់ ប៉ាតានី យ៉ាឡា និងផ្នែកខ្លះនៃសុងក្លា ត្រូវបានកាន់កាប់ដោយក្រុមបះបោរអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានឆក់យកជីវិតមនុស្សជាង 7,000 នាក់ ដែលរួមមានទាំងប៉ូលីស ទាហាន មន្រ្តី និងជនសុីវិល ដោយការផ្ទុះអាវុ.ធ និងបំផ្ទុះគ្រាប់បែ.ក។ កន្លងមករដ្ឋាភិបាលថៃ ក៏បានផ្តល់សំណងដល់ជនរងគ្រោះនៃឧបទ្ទវហេតុទាំងនោះបានមួយចំនួនដែរ ប៉ុន្តែសំណងនោះមានភាពមិនស្មើគ្នា និងយឺតយ៉ាវខ្លាំង ជាហេតុធ្វើឲ្យគ្រួសារជាច្រើនអាចទទួលយកបាន និងគ្មានគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីរដ្ឋាភិបាល៕










