នាថ្មីៗនេះ មានសារព័ត៌មានថៃជាច្រើនបានចេញផ្សាយថា៖”កម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមលើកទី៣៣ នៅប្រទេសថៃ ត្រឹមតែ៥៧នាក់ប៉ុណ្ណោះ”។
.png)
ជុំវិញករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការបដិសេធ ដោយចាត់ទុកព័ត៌មានទាំងនេះ ជាព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖”អ្វីៗអាស្រ័យលើស្ថានភាពបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយយើងត្រូវរងចាំការសម្រេចចុងក្រោយរដ្ឋាភិបាលសិន”។
កម្ពុជា បានស្នើសុំម្ចាស់ផ្ទះថៃ ពន្យាពេល ២ សប្តាហ៍ដើម្បីប្រកាសបញ្ជីអត្តពលិក ដោយរំពឹងថានឹងដាក់ជូនគណកម្មការអូឡាំពិកថៃ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។.png)
គួរបញ្ជាក់ថា កម្ពុជា ធ្លាប់បានប្រកាន់ជំហរ កីឡាមិនមានការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥នោះទេ៕










