ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាស្ថាប័ន Miss Grand International ក្រោយការដឹកនាំដោយ ណាវ៉ាត់ បានប្រកាសដកតំណែងលំដាប់រងទី៥របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ទោះយ៉ាងណា តំណែងនេះវាលែងមានតម្លៃសម្រាប់នាងនិងប្រជាជនកម្ពុជាទៀតហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបវិញថាបើអាចជួយសងលុយកំលាំងញើសឈាមនាងមកវិញផង។

កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ បាន Live នៅលើបណ្តាញសង្គមតបតទៅកាន់ ណាវ៉ាត់ អ៊ីសារ៉ាក្រៃសីល បន្ទាប់ពីបុគ្គលអគតិរូបនេះបានប្រើប្រាស់វេទិកាបវរកញ្ញាចក្រវាលថៃវាយប្រហារមកកាន់ប្រមុខថ្នាក់ដឹកនាំកម្ពុជា។ មិនត្រឹមតែព្រលះចាស់ដៃប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានបង្ហើបពីគំនិតអាក្រក់របស់ ណាវ៉ាត់ ក្នុងពេលមកប្រទេសកម្ពុជាចង់ស៊ីប្រុសក្មេង ប៉ុន្តែត្រូវបានគេបដិសេធ។ រងនូវការអាម៉ាស់ ហើយមិនដឹងតបយ៉ាងមិចស្រាប់តែស្ថាប័ន Miss Grand International ប្រកាសដកតំណែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈនាងបានបញ្ចប់តំណែងនេះតាំងពីយូរមកហើយ។
កាលពីថ្ងៃទី ២ សីហា អង្គការ Miss Grand International បានប្រកាស ដកហូតតំណែង និងសិទ្ធិពាក់ព័ន្ធទាំងអស់របស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់ជ័យលាភីលេខ៥ MGI 2022 ដោយសារការបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌របស់អង្គការ រួមទាំងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈ។ ទោះយ៉ាងណា វាមិនបានធ្វើឱ្យអ្នកគាំទ្រឈឺចាប់ស្អិតទ្រូងអ្វីនោះទេ ប៉ុន្តែបែរជាអស់សំណើចទៅវិញ។.png)
ការដកតំណែងជាលំដាប់រងទី៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយដែរថា ណាវ៉ាត់ គ្មានអ្វីហែកហួរនាងមកធ្វើជាដកតំណែង។ នាងបានសរសេរនៅលើបណ្តាញសង្គមថា « សូមទោសណាលោកអ៊ំ ចង់អ៊ំដករឺមិនដកមិនសំខាន់ទេ តែតំណែងមួយនឹងអត់មានតម្លៃជាមួយខ្ញុំនិងប្រជាជនខ្ញុំយូរហើយ ហើយបើអាចជួយសងលុយកំលាំងញើសឈាមខ្ញុំមកវិញផង»។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកទៀតថា «អ៊ំខឹងតីតីព្រោះតីតីអត់ព្រមនៅខាងអ៊ំ ហើយមកប្រកាសដកអីគេ ខ្ញុំអត់មានកុងត្រាជាមួយអ៊ំទៀតផង មើលទៅអ៊ំប្រហែលច្រឡំថាមានសិទ្ធិជាមួយខ្ញុំមួយជីវិត…»៕










