ថៃ៖ អ្នកភូមិអ្នកស្រុកនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃបាននាំគ្នាភ័យស្លន់ស្លោ បន្ទាប់ពីឮសូរលាន់សន្ធឹកពេញមេឃ ខណៈមានដុំភ្លើងធំមួយកំពុងហោះនៅលើអាកាស ដែលបើតាមអ្នកជំនាញក្រោយមកបានបញ្ជាក់ថា នោះគឺជាបាតុភូតធម្មជាតិ ហើយដុំភ្លើងដែលគេឃើញនោះគឺជា «ផ្កាយដុះកន្ទុយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjcB2FfmvbVZH5utakLk6v9ZcOs5Ty9Bchnkr91Vq2mM95vep079NuMlRPYev0epJz5ckNwuCGvcYdX_DGQw0B5QYf1A3kDt3ySZbkcz_eW4bauClb_5-NNaCiAS1sltHUx7wrxrWlKCB6UJ7WEqsbrbUSoK0WegJikbbVdh-yjxRzvFecaWFDu4pf_o9/s736/photo_2025-08-04_11-19-06.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃបានឲ្យដឹងថា នាយប់ពាក់កណ្ដាលអាធ្រាតឆ្លងចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា ពលរដ្ឋថៃជាច្រើនបានឃើញដុំភ្លើងដ៏ធំមួយ និងលឺសម្លេងផ្ទុះយ៉ាងចម្លែកក្នុងខេត្តមួយចំនួន ពិសេសភូមិភាគឦសាន ដូចជាខេត្ត នគររាជសីមា ខនកែន និងស៊ីសាកេត។ រឿងនេះ បង្កើតបានជាការព្រួយបារម្ភដល់អ្នកភូមិ ដែលនាំឱ្យពួកគេជឿថាវាជាសញ្ញានៃភាពចលាចលតាមព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1a1iMklpFIa3K0nxfKPYt8-PuYa4NoA8KQ4yxi8hsqOkvo126qmNWeq0_CQ3F6KzK0VZOZ1VE6GAS1MDhGzvHKizQ0708bYBzp2On-3n7guDaD7ujnpa1BJtQbLdHrZp-i12JirqcrLkj2J8aZIy4fIejG8JgpnkKGODkREJQGxdMAhEk6UL7hvvmhcA/s717/photo_2025-08-04_11-19-06%20(2).jpg
ទំព័រហ្វេសប៊ុកមួយដែលនិយាយពីតារាសាស្ត្រថៃ បានអះអាងថា ដុំភ្លើងដ៏ធំដែលហោះមក អមដោយការផ្ទុះដ៏ខ្លាំងនោះ បានបង្ហាញខ្លួនឲ្យអ្នកស្រុកនៅក្នុងខេត្តជាច្រើនក្នុងប្រទេសថៃបានឃើញ កាលពីយប់មិញនេះ។ បើតាមការស៊ើបអង្កេត វាទំនងជាអាចម៍ផ្កាយ ដែលជាបាតុភូតធម្មជាតិមួយ ដែលកើតឡើងនៅពេលដែលវត្ថុសេឡេស្ទាលតូចមួយចូលទៅក្នុងបរិយាកាសរបស់ផែនដី ហើយប៉ះនឹងខ្យល់ក្នុងរយៈកំពស់ប្រហែល 80-120 គីឡូម៉ែត្រ ទើបបង្កើតបានជាពន្លឺភ្លឺពេញផ្ទៃមេឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFHL5mF_6Guucdy5tFlLeJhbGL4eSuLDci1zdI0aJbgj9_wgodV-YI_kwTQmk2OmWHtQzxqkRkeKZG5Lm_TPvU-52tVgULR6GQ8ht8jCNVnZIhtQixuolk-59ThWuSQQC5dWsvqyowjFd4WmJ7qLktU_b5hZyZQmJIptgy77IDuL2HQOVCTr0KAF7O5Pd/s736/photo_2025-08-04_11-19-06%20(3).jpg

គួរជម្រាបថា បើតាមអបិយជំនឿរបស់ខ្មែរតាំងពីបុរាណកាលមក ការប្រទះឃើញផ្កាយដុះកន្ទុយនេះ អាចជាប្រផ្នូលមិនល្អសម្រាប់ប្រទេសនោះឡើយ។ តាមការកត់ចំណាំរបស់ចាស់ៗជាច្រើនជំនាន់បានបញញជាក់ថា ផ្កាយនេះគឺជាសញ្ញានៃសេចក្តីវិនាសអន្តរាយ និង កលិយុគផ្សេងៗដែលនឹងកើតមាននៅក្នុងស្រុកទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGF-8oYzdhx4Gmfk1NCTKsvqgiziFtg55Y8VdgDL6aQ5OtHZ_FYG62cSOi22boUa-cIM-pd3fyZzFOggw4rm3ySB5MIhTUZI_zPnQSQeTlRvxMfInj-487Lv7Vz05bZTWSK8crApf2EWT3zyYTOXfpkc6Li8a7IeoY936sStCdD9F-Dg-uB-2ThDia424/s1024/photo_2025-08-04_11-19-07.jpg

ដូច្នេះហើយ ការប្រទះឃើញផ្កាយដុះកន្ទុយរបស់ប្រជាជននៅក្នុងប្រទេសថៃនេះ អាចជាការចង់បង្ហាញថា ប្រទេសនេះកំពុងតែមានរឿងក្តៅក្រហាយកើតឡើងហើយ ជាពិសេសគឺកើតឡើងចំពេលប្រទេសមួយនេះ កំពុងឈ្លានពានចង់បានទឹកដី និង តែងធ្វើទុក្ខបុកម្នេញមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀតមិនចេះចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuRuCXgmyuvd5123QyLnzXF8JsG9GryP9Pd6EP3HpSUo14j4mv2NMoFohZ0abZRoCFHfi4OixlPc4W8umaiuH0pLBlShE9IUm5qI7ywXJA4FBbkFUg7WmLm2SQoYnFyGtMWGN2nc4SnB0UerU7ZPas3hJwx8ulB5mtvm9O3nYFe9YgSGumg1GaXjQC78Cr/s526/photo_2025-08-04_11-19-06%20(4).jpg

មិនត្រឹមតែជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែថ្មីៗនេះបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសថៃក៏កំពុងជួបការរង្គោះរង្គើរ និងភាពវឹកវរផងដែរ រហូតធ្វើឲ្យទំព័រហ្វេសប៊ុកយោធាថៃ ចេញសារដាស់តឿន និងរម្លឹកទៅកាន់ពលរដ្ឋកុំឲ្យមានការប្រយុទ្ធគ្នាឯង៕