(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានវអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយទប់ស្កាត់ភាគីថៃ ដោយស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ករណីព័ត៌មានដែលថាកងទ័ពថៃ គ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែន គឺជាការពិត ហើយត្រូវងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បា.ញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា នាយប់ថ្ងៃអាទិត្យ ទី៣ សីហា បានឲ្យដឹងថា កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

គួរជម្រាបថា ការអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយពីសំណាក់កម្ពុជានេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានទទួលព័ត៌មានថា កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ 
តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែនចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវា.យលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ គឺនៅមុនពេលនៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។.jpg)
ទោះជាយ៉ាងណា គិតចាប់ពីយប់ថ្ងៃទី៣ សីហា បន្ទាប់ពីសេចក្ដីប្រកាសមកទល់នឹងព្រឹកថ្ងៃទី៤ ខែសីហា ក្រសួងការពារជាតិកម្ពុជាបានផ្ដល់សេចក្ដីរាយការណ៍មកថា ស្ថានភាពនៅជួរមុខមានភាពស្ងប់ស្ងាត់ជាធម្មតា ប៉ុន្តែកងកម្លាំងរបស់យើងគ្រប់តំបន់ព្រំដែនទាំងអស់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់៕










