អង្គភាពសុីម៉ាក់កម្ពុជាបានស្រាវជ្រាវរណ្ដៅគ្រាប់ MK-84 ដែលបានផ្ទុះរួច និងគ្រាប់បែកដែលទម្លាក់មកមិនទាន់ផ្ទុះនៅកប់ក្នុងដី ដែលទីតាំងរណ្ដៅទាំងនោះភាគច្រើនស្ថិតនៅក្បែរៗមជ្ឈដ្ឋានភូមិកររបស់ពលរដ្ឋកម្ពុជា ខណៈថៃឯណោះនៅតែប្រកែកញ៉ាញថាខ្លួនមិនបានវា.យប្រហារមូលដ្ឋានជនសុីវិលទេ ហើយគ្រាប់បែ.កមិនទាន់ផ្ទុះដែលបានរកឃើញនោះ ក៏មិនមែនជារបស់ខ្លួនដែរ វាអាចជារបស់អាមេរិកកាលពីសង្រ្គាមលោកលើកទី២។

យោងតាមលោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង(មានរន្ធគ្រាប់បែក) ។ លោកបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក ហេង រតនា លើកឡើងថា ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ។ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យន្តហោះF-16និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង។
ចំណែកខាងអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree នៅថ្ងៃទី1 ខែសីហា នេះបានបញ្ជាក់ជាថ្មីថា យោធាថៃមិនបានបើ.កការវា.យប្រហារលើមូលដ្ឋានជនសុីវិលនោះទេ ចំណែកគ្រាប់បែក MK-84 ទម្ងន់ជាងមួយតោន ដែលកម្ពុជាប្រកាសថាទើបរលឃើញថ្មីនៅក្នុងដីប្រជាជននោះ អាចជាគ្រាប់បែ.កដែលអាមេរិកទម្លាក់កាលពីសម័យសង្រ្គាមលោកលើកទី២ទេដឹង? ព្រោះមានសភាពចាស់ ដូច្នេះមិនមែនជារបស់ថៃឡើយ។

ចំពោះការបដិសេធរបស់អ្នកនាំពាក្យកងទ័ពថៃដូចខាងលើនេះ លោក ហេង រតនា បានតបទៅវិញថា ករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែសសុីដែកជ្រៅៗ ទន្ទឹមនឹងនេះរណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ គឺជាភស្តុតាងស្រាប់ បើអ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!៕










