ថៃ៖ អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ លោក Winthai Suvaree ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បាននាំឯកអគ្គរាជទូត ភារធារី និងអនុព័ន្ធយោធាមកពី២៣ប្រទេស ទៅពិនិត្យការពិតលើដីនៅខេត្តស៊ីសាកេត និងខេត្តឧប៊ុន រ៉ាត់ថានី បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងលើកយកភស្តុតាងមួយចំនួនមកបញ្ជាក់ថា កម្ពុជាគឺជាអ្នកចាប់ផ្ដើមសង្រ្គា.មមុន និងថែមទាំងបានវា.យប្រហារលើមូលដ្ឋានជនសុិវិល។

យោងតាមសារព័ត៌មាន Khaosod ក្រសួងការបរទេស សហការជាមួយកងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និង ថៃ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែឧសភា ដែលកើតចេញពីការដុតចំណុចសម្របសម្រួលព្រំដែន ការជីកលេណដ្ឋានរំលោភចូលទឹកដីថៃ និងការបង្កប់គ្រាប់មីនថ្មីដោយយោធាកម្ពុជា ដែលធ្វើឲ្យទាហានថៃរងរបួស។
នៅក្នុងសន្និសីទសង្ខេបខាងលើ លោក Winthai Suvaree បានលើកឡើងថា នៅក្នុងការប្រយុទ្ធរយៈពេល៥ថ្ងៃ កម្ពុជាបានវា.យលើប្រហារមន្ទីរពេទ្យ សហគមន៍ និងស្ថានីយប្រេងឥន្ធនៈ បណ្ដាលឲ្យជនស៊ីវិលថៃស្លា.ប់ និងរបួសជាច្រើន មានទាំងកុមារ និងមនុស្សចាស់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ថៃគ្រាន់តែឆ្លើយតបវិញដោយស្របតាមច្បាប់អន្តរជាតិ និងផ្តោតតែលើគោលដៅយោធាកម្ពុជាប៉ុណ្ណោះ។

ជាមួយគ្នានេះ ថៃបានបដិសេធថាខ្លួនមិនបានប្រើប្រាស់អាវុធគីមី ដូចការចោ.ទប្រកាន់របស់កម្ពុជាទេ និងបានបំភ្លឺថា រូបថតដែលកម្ពុជាប្រើដើម្បីធ្វើការចោ.ទប្រកាន់នោះ គឺជារូបភាពចាស់នៃយន្តហោះពន្លត់អគ្គីភ័យប៉ុណ្ណោះ។ ចំពោះគ្រាប់បែ.ក MK-84 ដែលកម្ពុជាអះអាងថាទើបបានរកឃើញនៅចំណុចផ្ទះប្រជាជននោះ លោក Winthai បានបង្ហាញភស្តុតាងជារូបថតមួយចំនួន ដោយបញ្ជាក់ថាវាជាគ្រាប់បែ.កសម័យសង្គ្រាមលោកលើកទី២ មិនមែនជាអាវុធរបស់ថៃទេ។
បន្ថែមពីការចោ.ទប្រាកន់កម្ពុជាថាជាអ្នកបង្កសង្រ្គាម ថៃបាននិយាយយកល្អនៅចំពោះមុខអនុព័ន្ធយោធាទាំងអស់ថា ខ្លួននឹងនៅតែបន្តគោរពកិច្ចព្រមព្រៀងឈប់បា.ញ់ដែលបានធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី បើទោះបីជាកម្ពុជាបានរំលោ.ភម្តងហើយម្តងទៀតក៏ដោយ។ ហើយថៃអំពាវនាវឲ្យតំណាងប្រទេសទាំងឡាយដែលចូលរួមស្ដាប់ សូមចូលរួមថ្កោលទោ.សកម្ពុជា និងផ្ដល់ការគាំទ្រមកឲ្យថៃ ព្រោះថៃត្រូវការតែសន្តិភាពប៉ុណ្ណោះ៕










