តារារ៉េបល្បីឈ្មោះ វណ្ណដា និងតារារួមទ្រនំព្រមទាំងសិល្បករជាច្រើនរូបទៀតបានទៅសួរសុខទុក្ខបងប្អូនជនភៀសសឹកនៅវត្តពោធិ៥០០០ ខេត្តព្រះវិហារ។ ជាមួយនឹងការសួរសុខទុក្ខ វណ្ណដា ក៏បាននាំទំពាំងស្នងឬស្សីច្រៀងបទ «ដែនដីខ្មែរ» បណ្តុះស្មារតីជាតិនិយមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrCMCu3LbxCEbsZ3XAbUpUGwV_m698gTZ3m-jJHZxD3TEKLkdelCNCeIWyKGwqj1mEg_oXD6YJrMkFuUWg7fuy7BIN-S6QGhTunjkzak2eIbxN_b623cPaDAG3DbfEkoFzvbKQtEZjGkt5GuCRlA45KbT79clGAjaBlRWXhWy6mWfZR-jb38OESQXL-VRt/s720/image_2025-08-01_09-03-25.png

មិននិយាយស្តីអ្វីច្រើននោះទេ ប៉ុន្តែ វណ្ណដា គឺជារឿយៗតែងតែបានបង្ហាញសកម្មភាពផ្ទាល់តែម្តង។ ជាក់ស្តែងបន្ទាប់ពីចេញវីដេអូប្រាប់ទៅកាន់ពិភពលោកអំពីរឿងរ៉ាវពិតពីជម្លោះព្រំដែនខ្មែរ-ថៃ ដែលប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាម វណ្ណដា និងតារាបារមីបានបង្ហាញខ្លួនចុះទៅសួរសុទ្ធបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅក្នុងខេត្តព្រះវិហារ។ តាមរយៈរូបភាពដែលបង្ហោះនៅលើទំព័រផេកផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺគេបានឃើញ វណ្ណដា ឡូរីន ហ្សាណា នរិទ្ធ កញ្ញា ឡូរ៉ា ម៉ម ជាដើមបានថតរូបជាមួយស្រ្តីទី១នៃកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht3vrV0e8coklxjIAM37X_b8bos9lOkSYsgF-6srPPYNor__fQGk0KFcWOKmuaxfAu5LhdWuU3K71F0xL2tLO4laKUJeqVVBNicevKucADBXWP5LVZtj-lYeaG8sx4dMxKO9C-FEv010y4FL9qR5rG6TfIkNRuxF_HKaj2MucMc8495FCMBTlYiPrFFUst/s1280/photo_2025-07-31_22-45-51.jpg

អ្វីដែលសំខាន់ ការទៅសួរសុខទុក្ខបងប្អូនភៀសសឹកនៅតំបន់សង្គ្រាមគេបានឃើញតារាបារមី បានថតរូបជាមួយលោកឧកញ៉ា ព្រាប សុវត្ថិ កញ្ញា តន់ ច័ន្ទសីម៉ា ជាដើមប្រកបដោយស្មារតីខ្មែរស្រលាញ់ រួមគ្នាជាធ្លុងមួយប្រកបដោយសាមគ្គីភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWnDfYeGVqCCJgxGY9XwqzTvKyUigqtMZa8SUmpIAN61YQXsQd3aDWJ4WChyMBAoypkcLg6Gx4QzUnWsnRPvHULntJ8EV-dwxhGqsDUFNjs-RBsuPHQNVYa49XZs0TbaDso4REmhv5wjZEQTVMdvRy0WNVtdFKqUiI1fNk27lGljUYlfta-EjsGf_ftCX8/s1280/photo_2025-07-31_22-45-53.jpg

ជាមួយគ្នានេះដែរគេក៏បានឃើញ វណ្ណដា បានកាន់ក្បាលមេក្រូបបួលកុមារដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ បណ្តុះជាតិនិយមជាមួយនឹងបទ «ដែនដីខ្មែរ»។ ក្មេងៗនៅទីនោះគឺបានច្រៀងស្រុះគ្នាយ៉ាងខ្លាំងទៅលើបទចម្រៀងដ៏មានអត្ថន័យមួយនេះសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC8aQ7TYFprNPH10bJf5x8rdLM65g9vKZPWBcVKkPfTYrZaG44sZSKMZ_y97OXwXWNRXDpgh-BRNOKL9ZN9D8bIiI1JKHy4R2glBFAVI9jhJCIgjypg-0ABjYykhqF5zUzEX2nKt1FP8QKxVxq_-0jb9LDB3ai0sNAw1-36V9CV07KifelEJdVpf60PmeN/s1280/photo_2025-07-31_22-45-56.jpg

គួរបញ្ជាក់ផងដែរ វីដេអូដែល វណ្ណដា និយាយជាភាសាអង់គ្លេសអំពីប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុនដោយបានលើកហេតុផលមានអំណះអំណាងត្រឹមត្រូវពីការបដិសេធរបស់របស់ប្រទេសថៃមិនចង់ស្វែងរកផ្លូវសន្តិភាពជាមួយប្រទេសកម្ពុជាគឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiwug6NS6kktG__LVSz4Tx7gf_SqYB-NN1Tb8vzJUdYZDuCRI0cLosGxM2qXak7ZxSqcz1h3W-ppDRJKc0v8zWwIeQGj7PnnAqhMyJ-8ygnrOkmInLgniQ4UfM0SzUnwa8HWyozoiV1T-xpne8cFTBtuuBTDtfr4uDZDOzjMTQCqlo_PeYuYsd97NjQNni/s852/image_2025-08-01_09-03-25%20(3).png
ការចេញពីវីដេអូនិយាយការពិតនេះមានប្រជាជនថៃជាច្រើនបញ្ចេញមតិប្រតិកម្មមិនពេញចិត្តចំពោះ វណ្ណដា ព្រោះតារារ៉េបរូបនេះគឺមានភាពល្បីល្បាញនៅប្រទេសថៃ។ ងាកទៅកាន់បណ្តាញសង្គម IG របស់លោកវិញគឺបានធ្លាក់ចំនួនគាំទ្រនិងមានមតិយោបល់ជាច្រើនពីជនជាតិថៃ។ យ៉ាងណា វណ្ណដា មិនខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនពីប្រទេសមួយនេះឡើយ ថែមទាំងបានទៅផ្តល់កម្លាំងចិត្តដល់ជនភៀសសឹកជាជនស្លូតត្រង់ត្រូវរងគ្រោះពីការឈ្លានពានថៃថែមទៀត៕