រយៈពេលសង្គ្រាម៥ថ្ងៃដែលថៃចូលមកឈ្លានពានទឹកដីខ្មែរ ហើយពេលនេះកំពុងស្ថិតនៅសន្តិភាពផុយស្រួលកូនខ្មែរជាច្រើនបានបង្ហាញការឈឺចាប់ឥតឧបមាចំពោះទង្វើរបស់ប្រទេសជិតខាងមួយនេះ។ អម្រែកនៃការឈឺចាប់លើកនេះមានតារាមួយចំនួនសម្រេចចិត្តមិនផ្សព្វផ្សាយផលិតផលរបស់ប្រទេសថៃ ខណៈពេលនេះគឺមាន Content Creator មួយទៀតគឺ Q Win សម្រេចចិត្តនឹងមិនប្រម៉ូតផលិតផលរបស់ប្រទេសថៃទៀតទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw82XjLJq9pUyVCr-hLdnKrezJeSSSpEgaBMeF8fUcYE_miCjff5D904S_TE6P7gEB3YOYrV8bM-gBAq2dEsxX7Ob6K4pW4pxQg7B1W8VKjOseJunkNuhEQhOlF9CB8PToibiRTRCCMhlhrfnZG1a-rp8N_h_El15PvdbwxMj8PQOCS8-hrYgRvsbl0U_A/s2048/image_2025-08-01_09-49-11.png
កាលពីយប់ថ្ងៃទី៣១ កក្កដា Content Creator មួយរូបនៅខេត្តបាត់ដំបងបានប្រកាសជាសាធារណនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំបាទ Q-win នឹងមិនទទួល promote ផលិតផលរបស់ ថៃទៀតទេចាប់ពេលនេះតទៅ ខ្ញុំឈឺចាប់ណាស់ បន្ទាប់ពី បានទៅសួរសុខទុក្ខបងៗកងទ័ពជួរមុខនៅឯមន្ទីរពេទ្យ ខ្ញុំមិនជឿថាអត់ promote ផលិតផលរបស់វាមួយខ្ញុំ ដាច់ពោះស្លាប់ទេ»។ ដោយសារតែការបង្ហោះនេះមានបញ្ហាជាមួយនឹងហ្វេកប៊ុក Q Win បានបង្ហោះសាជាថ្មីម្តងទៀតជារូបមួយសន្លឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Iou4mEVkIH8CnnMpEPCec3oLlJiQ63tKImibn6WVyDqw64jGGPQneuIVtsHa3g30mhmpwtaa2TtAZwbXaZk0PAnqjAUaC__LDbKbOT7PoJ3fqOWqBwXre1o0aWIwyqwi3Uc6bb-UWSbS1iW4OHQIZmE06Ix-5sPWDoFMnk7JGFYXeDP1WD7cHTgFw2ry/s2048/image_2025-08-01_09-49-13.png

Q Win បានសរសេរថា «យើងត្រឹមតែជាអតិថិជនដ៏ស្មោះត្រង់ តែភាពស្មោះត្រង់របស់យើងកំពុងបំប៉នសត្រូវឱ្យទិញសព្វាវុធមកកម្ទេចយើង!ខ្ញុំឈប់គាំទ្រផលិតផលថៃ ខ្ញុំឈប់ទទួលប្រម៉ូតផលិតផលថៃ ចាប់ពីពេលនេះតទៅ»។ លោកក៏បានដាក់ហាសថេកមួយទៀតថា «ចូលរួមគាំទ្រផលិតផលក្នុងស្រុក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwHL1OXJQ5JhqOuu5QCmaVLGgHp9hyU8XH8dhll4cO8MT1fIkbipK6MEgWga5U9jdp9NFjU6mdWcgg0ake_R4eyC1bZY25fSZYSr8VZOJjsZ2B8oHaSkh48D4K42CHJlDH3A4FdzIsQKC0UCvGpEgogz1dZEdhPBN79Isdmn_LYMAdzp5kBmLKg2EHRjOZ/s2048/image_2025-08-01_09-49-15.png

នេះជាស្មារតីជាតិនិយមមួយបន្ទាប់ពីទទួលបានការឈឺចាប់យ៉ាងខ្លាំងពីសំណាកប្រទេសថៃដែលចូលមកឈ្លានពានប្រទេសកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរងទុក្ខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihm30j4tANEOkGQnbYfe1yV9egBjQ1WQRPPVmwadJXJm9oAkzzvdYzzaxywJGoFceviavw_0LcsarABimVQE5OVv0AtUajLsdZ4BbyD-NPQWKRKv0wT4RH5Txqyqxkhayxxh7ltVZdH916P8LvQ9BeXsHGQe01u3m2kHq_E4kTeJyshdPEewSXpsDDpTYg/s2048/image_2025-08-01_09-49-17.png

គួរឱ្យដឹងថាមិនត្រឹមតែ Q Win ប៉ុណ្ណោះទេដែលប្រកាសជាសាធារណៈឈប់ផ្សព្វផ្សាយផលិតផលិតរបស់សៀម បុគ្គលល្បីឈ្មោះដូចជា ឆាឆា ក៏បានសម្រេចចិត្តមិនប្រូម៉ូតផលិតផលរបស់ប្រទេសថៃឡើយ។ មិនត្រឹមតែបុគ្គលល្បីឈ្មោះប៉ុណ្ណោះទេមានមនុស្សជាច្រើនទៀតបានប្តេជ្ញាឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសនេះតទៀត៕