កញ្ញា ប៉ូគឹមថេង សុតធីតា បើទោះបីពេលនេះកំពុងជួបប្រទះបញ្ហាសុខភាពក្តីក៏បានបង្ហាញការខ្វល់ខ្វាយពីរឿងប្រទេសជាតិខណៈទម្លាយកាលពីពេលនាងប្រកួតឈុតតំណាងជាតិនៅឯប្រទេសថៃដែលមានការចង្អុលដោយក្តីមុតមាំត្រូវក្រុមការងារធ្វើបាបអត់អាហារញុំាពីរពេល។ មិនត្រឹមតែប៉ុណ្ណោះ សុតធីតា ក៏បានផ្តាំផ្ញើទៅកាន់បវរកញ្ញាជំនាន់ក្រោយប្រសិនជាទៅប្រកួតនៅប្រទេសសៀមព្យាយាមអត់ធ្មត់ឱ្យខ្លាំងព្រោះនាងធ្លាប់ជួបឆ្អែតហើយ។
.png)
ថ្មីៗនេះពាក្យសម្តីរបស់ ណាវ៉ាត់ វាយប្រហារជាសាធារណៈមកកាន់ខាងថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺពិតជាធ្វើឱ្យមនុស្សជាច្រើនកើតចិត្តខឹងសម្បារយ៉ាងខ្លាំង។ជាមួយគ្នានេះ កញ្ញា ប៉ូគឹមថេង សុតធីតា ដែលធ្លាប់តំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីរបស់ ណាវ៉ាត់ កាលពីឆ្នាំ២០២១ បានព្រលះចាស់ដៃទៅកាន់ម្ចាស់កម្មវិធី។ សុតធីតា ក៏បានលើកឡើងដែរថា ការតស៊ូមតិរបស់កម្មវិធីខ្លួនឯងសុទ្ធតែបញ្ឈប់អំពើហិង្សា និងសង្រ្គាម ! តែភ្លើងក្នុងចិត្តម្ចាស់កម្មវិធីពោរពេញទៅដោយភាពហិង្សា។ 
ដល់ដំណាក់កាលដែលគ្មានរឿងអ្វីត្រូវលាក់បាំងមហាជនតទៅទៀត ប៉ូគឹមថេង សុតធីតា ក៏បានចែករំលែកនូវរឿងរ៉ាវពេលប្រកួតឈុតតំណាងជាតិ។ តារាស្រីរូបនេះបានលើកឡើងថា «ជំនាន់ឈុតតំណាងជាតិ គ្រាន់តែចង្អុលមុខពិននិង ខ្ញុំដាច់បាយ២ពេល ទៅយកបាយ ក្រុមការងារគេថាអស់បាយ ទាំងការពិតសល់រាបសិបប្រអប់ខ្ញុំទៅខ្វល់អីលុយមាន ទិញអីហូបខ្លួនឯង … លូវ MU បានធ្វើរឺអត់ មានអ្នកហ៊ានទៅរឺអត់ បើអត់ ទុកឱ្យខ្ញុំ ( តែសុំវេចមី២កេសទៅ ) លើកនេះមិនត្រឹមតែចង្អុលមុខទេ បើក្បាលមេក្រូបានដល់ដៃខ្ញុំហើយ ខ្ញុំធានាដាក់ឱ្យផ្អើលពិភពលោក អត់បានឱ្យតាឯងលាបពណ៌សម្តេចពុកខ្ញុំតាមអំពើចិត្តបានទេ។ ចាំអត់បវរកញ្ញាមីយ៉ាន់ម៉ានិយាយរឿងសង្រ្គាមក្នុងប្រទេសហើយចូលស្រុកលែងបាន ចុះបើខ្ញុំបាននិយាយដែរ បើបាននិយាយហើយ មិនក៏មិនទៅ លែងខ្វល់ហើយឱ្យតែបានជួយជាតិ»។
.png)
ក្រោយទម្លាយរឿងក្រុមការងារខាងផ្ទះលេខ២ធ្វើបាប ប៉ូគឹមថេង សុតធីតា ក៏បានផ្តាំផ្ញើទៅកាន់បវរកញ្ញាជំនាន់ក្រោយត្រូវធ្វើយ៉ាងណាប្រសិនជាទៅប្រកួតនៅប្រទេសថៃ។ នាងបានរៀបរាប់ថា «ក្នុងកាលៈទេសៈនេះបើមានបរវកញ្ញាដែលបានទៅប្រកួត តែបើមិនមានក៏អត់ទៅ គឺសុំមានសារតិចតួចផ្តាំដល់បវរកញ្ញា បើបានទៅប្រកួតនៅប្រទេសសៀមកុំខ្លាច កុំបាក់ស្មារតី បើទោះជាក្រុមការងារគេធ្វើបាបរឺជាន់យ៉ាងណាក៏ដោយ សុធីតា ជួបឆ្អែតហើយ ទី ១ កុំហូបបាយគេ វេចមីទុកហូបខ្លួនឯងដើម្បីសុវត្តិភាព ទី២ កុំផឹកទឹកគេ ទិញទឹកសុតថ្មីហែកដបផឹកខ្លួនឯង ទី ៣ វេចមី ប្រហុក ផ្អក របស់ដែកហូបកើតដាក់តាមវ៉ាលី ទី ៤ បើអាចកុំហូបបាយប្រអប់របស់ពួកគេ លុយមានទិញហូបខ្លួនឯង ទី ៥ ត្រូវរក្សាភាពរឹងមាំ មុខមាំ អង់អាច ក្លាហាន ខ្លាំងខ្លាបើទោះជាក្រុមការងារនិយាយមើលងាយ ឌឺដង ឡកឡើយយ៉ាងណាក៏ឡើយ ធ្វើធម្មតា រឹងមាំ ពេលវេលាដែលឆ្លៀតប្រម៉ូតជាតិយើងបានគឺត្រូវតែឆ្លៀតគ្រប់ពេល ហើយក្រុមការងារនិយាយឌឺដង ឡកឡឺយអីក៏ឡកទៅ ទុកសំដីពួកក្រុមកាងារដូច គីគីព្រុសទៅ »។
សុតធីតា បានលើកឡើងទៀតថាកាលជំនាន់នាងប្រលងខំទប់ដែរតែទប់អត់ចង់ជាប់ បិះពានTOP10 ហោះជាប់ក្បាលក្រុមការងារដោយសារពាក្យសំដីឡកនិងទង្វើ អង្គុយពេបមាត់ ហើយនិយាយថា Cambodia មិននឹកស្មានសោះមុខដូចអ្នកឯងចិងចេះជាប់ Top 10 ដែរ តែនាង ទប់ទាល់តែជាប់នឹង។ តារាម៉ូដែលរូបនេះថា «យើងត្រូវប្រឹងឱ្យបានជាប់ Top ដើម្បីមានឱកាសនិយាយ ជាមួយមេក្រូ ហើយកម្មវិធីក៏មានជាការ live ឆ្លៀត ប្រឹងចូល ប្រឹងនិយាយ ប្រឹងប្រកាសពីការរងគ្រោះរបស់យើង ហើយបើបានមេក្រូបានដល់ដៃហើយទុកធ្វើអីដាក់ទៅ អោយផ្អើលពិភពលោកម្តងមើល ពួកអ្នកគ្មានសិទ្ធិលាបពណ៌សម្តេចពុកខ្ញុំទេ នេះជាសារតិចតួចផ្តាំដល់បងប្អូនបវរកញ្ញាបើបានប្រកួតលើកប្រទេសថៃ»៕










