ក្រុងស៊ាងហៃ៖ ទីក្រុងសៀងហៃបានធ្លាក់ចូលទៅក្នុងរបៀបអាសន្ននៅថ្ងៃពុធ (ទី ៣០ ខែកក្កដា) ដោយសារព្យុះត្រូពិច Co-May បានវាយលុកភាគខាងកើតប្រទេសចិន ខណៈដែលការរញ្ជួយដីដ៏ធំមួយនៅឧបទ្វីប Kamchatka របស់រុស្ស៊ីបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក រួមទាំងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសចិនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwDdjtaFDsc6QGgVP4AlRcqJUYU2RdaeMrUb6BzG0FAATlm8xnYc4HllwlHH6v6IiSYQFcOsnSgkNjw3rN-CtHp-iQH0K93jokRelBf9AhrKMZop3HuLZYmwYW2pbP8wHz7iekKQbOJRkPmzqQuLXmy1wwIKnG5tN6breqWxkJlT-hw4ymbBBRs02kWoBB/s1199/image_2025-07-31_14-32-48.png
ពលរដ្ឋជាង ២៨០,០០០ ត្រូវបានជម្លៀសពីតំបន់ងាយរងគ្រោះ ខណៈដែលអាជ្ញាធរបានទប់ទល់នឹងផលប៉ះពាល់នៃព្យុះ Co-May ដែលបានវាយប្រហារនៅ Zhoushan ខេត្ត Zhejiang នៅព្រឹកព្រលឹម។ ព្យុះនេះបានបោកបក់តំបន់នេះជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង រហូតដល់ ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានជន់លិចតំបន់ទំនាប។ នៅទីក្រុងសៀងហៃ ទឹកភ្លៀងបានឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង ដែលស្មើនឹងកម្ពស់ទឹកភ្លៀងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqyZRzEb03sOObDuchpJqoSt_d8Cm_bto15JIAb6uPsytY-5e8P9gCnWq5a41hR_8n9b2UKDlgFdipPMxf4TpknxUFD2Sq1kC6oSnkbGah3mZvXRh_UPfrCERkOMBs4ZiZhpOUea4Vhk3D7sV3nq2S_oD1dl81IWteT4a5_mtpKnBuOp7RAdlbvdVJlA_P/s1000/image_2025-07-31_14-32-49%20(2).png

ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទដំណើរការជើងហោះហើរជាង ៦៤០ ជើង ដោយមាន ៤១០ នៅអាកាសយានដ្ឋានអន្តរជាតិ Pudong និង ២៣០ នៅ Hongqiao ។ សេវាដឹកជញ្ជូនផ្លូវទឹកត្រូវបានផ្អាក ខណៈចរាចរណ៍ផ្លូវគោកត្រូវបានដាក់កម្រិតល្បឿនត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវហាយវេ និងល្បឿនរថភ្លើងក៏ត្រូវបន្ថយមកត្រឹម ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCJenaMlR8Pla0Fp9xV5Kkd5u2R3SQwCusO71Dj_MbCRRTW14bOhcTqmjN4DY6ftoT6HaCwpAJHuaqVqPTAlhFtJeJlpqSMDLIgxYK1Mp0pz-a-01ooQsCpp2Ew5rPNvWZzuoB0yS19Pe0M5RTHhtYrd7Db5eoFTHBvCdrJUFYhFQNfySdNHj2YnZJYe-u/s828/image_2025-07-31_14-32-49%20(3).png
នៅពេលដែលខ្យល់របស់ព្យុះ Co-May បានបក់បោកឆ្នេរសមុទ្រ វិបត្តិទីពីរក៏បានកើតមានឡើងផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឧបទ្វីប Kamchatka របស់រុស្ស៊ី ដែលមានចម្ងាយជាង ៤,០០០គីឡូម៉ែត្រពីទីក្រុងសៀងហៃ។ ការរញ្ជួយនេះបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងប្រទេសជាច្រើន រួមទាំងប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0cZa7mTLwdf57-lOzcbvJIF20_1r7Lfyg0_H0bQl42zqAAXyCe_dKm-wyq1wDaz_q11OUcRrw78Ojy9oMxQ14eLjcpVZ8D3el6xc5TYUGtljT_x5lqoGlsSgyQJEJzZAbR4XFWuEt5Il-LB7-U_w7QqO_gw9wAJGynD3Ni9QKt7QcSkZzFmuB4Bg-BJ8N/s885/image_2025-07-31_14-32-49%20(4).png
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិរបស់ប្រទេសចិនបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ដោយព្យាករណ៍ថា រលកអាចមានកម្ពស់ចន្លោះពី ០,៣ ទៅ ១,៨ ម៉ែត្រ។ ទោះជាយ៉ាងណា បន្ទាប់មកអាជ្ញាធរបានបញ្ជាក់ថា ទឹករលកដែលប៉ះទីក្រុងសៀងហៃ មិនអាចលើសពីកម្រិតគ្រោះថ្នាក់នោះទេ ហើយការប្រមាននោះត្រូវបានលុបចោលវិញនៅថ្ងៃដដែលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5ste64ekKH7CywdOZaFNGtBYZ3Clg4j9zLKlwVZrJlXyxfhsd33DeCReeiNve3FX9RCOH11vNT1B4TnGLvAIs5t7u64yuf6scG94llTRU5FmFRDlSXUfNEmmUmCzeHKrzHJ-yMR9YZtRZYho7KdTuD8utjMZ2T4z0UU6PcW9JuCYmVPvu_1a7K04hgPT/s830/image_2025-07-31_14-32-49.png
យ៉ាងណាមិញ ទោះបីជាមានការគំរាមកំហែងពីគ្រោះធម្មជាតិពីរជាប់គ្នាក៏ដោយ ក៏មិនមានសេចក្ដីរាយការណ៍អំពីអ្នករងគ្រោះ ឬមានការខូចខាតធ្ងន់ធ្ងរឡើយ។ ប៉ុន្តែតំបន់ឆ្នេរក្នុងទីក្រុង Zhoushan បានជួបប្រទះនូវទឹកជំនន់ និងដាច់ចរន្តអគ្គិសនី តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រងបាន។ មន្ត្រីបានជំរុញឲ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុអាចនឹងមិនមានស្ថិរភាពទេនៅប៉ុន្មានថ្ងៃខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgF0N4LB8s_mHmmWMgq9fLNWi40HOznJiAjm6pg15NkF4GGXP2xlcEuLbEAJWRL0xlt7cW1vazMsJyl4Uc5wOmP-ztsk44zGwfpNRcThbGX-yEqEVaaWIsrMwz1kPXyjFzXthgrWZ6XsezqvvypH-I1YaQA8F2Zpwm1OPi0Pxg7xmi5FnUF6aKH1O4oQt-/s1020/image_2025-07-31_14-32-50.png
ការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្របរបស់អាជ្ញាធរ ក្រុងសៀងហៃ បានបង្ហាញពីសមត្ថភាពបង្ការគ្រោះអាសន្ន និងការសហការជាឯកភាពរវាងមន្ទីរសង្រ្គោះ អាជ្ញាធរដឹកជញ្ជូន និងមន្ទីរប្រយុទ្ធគ្រោះមហន្តរាយ ដើម្បីការពារសុវត្តិភាពប្រជាជនដែលមានជាង ២៥លាននាក់ នៅក្នុងទីក្រុង៕