(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ចាក់នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះថា មកទល់ពេលនេះ កម្ពុជាទទួលបានស.ពកងកម្លាំងចំនួន១រូប និងនៅសល់២០រូបទៀត កម្ពុជាកំពុងបន្តចរចាឱ្យថៃបញ្ចូនត្រឡប់មកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gZZ_Pq_DxY40Otx22EhRLgPWw4-GBRNqOHf1tX-r00tcefcUZmWq1CJr3FMkz_ldDngutHKAkTuL5oFlY8c-3NbmJn59LBVx-meyuj2ff1mqe6A0ZAYEIeq-uA1XoNSdQ7IbUzZEuP3hyDBjFBHn9bInx8vf_HdueSi9s_bDdLd2N6kmLALx1B_DD0jx/s1280/photo_2025-07-31_08-52-54.jpg
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ជុំវិញហេតុការណ៍កាលពីថ្ងៃទី២៩ ខែកក្កដា នាវេលាម៉ោង 7:50នាទីព្រឹក ដែលកងកម្លាំងកម្ពុជាចំនួន២១រូបស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះ កម្ពុជាបានទទួលស.ពចំនួនមួយរូប និងនៅសល់ ២០ រូបផ្សេងទៀត កម្ពុជាកំពុងបន្តចរចាឱ្យថៃបញ្ចូនត្រឡប់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtT6awI_vfIu9AK_fJzZAJyO7XGUWmZp31wpYQi4njL5mCQE_Z83-uwva5vrsh9jCA-k54eLrSZvnQt4zS8nAnia9qQyjAo01eAHB2a0xb6sfon7K5RnfILIZVwamLt4VVZOa0I4c9NYut1E46CTEdaOTkLgiIIbV6dY0R3izbZHbRU4zB9GOWKeXtPCa/s1280/photo_2025-07-31_08-52-55.jpg

លោកជំទាវ បានបន្តថា៖ អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឲ្យមានសង្រ្កា.មកើតឡើងទៀតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsP9Yz6ZExLLUtU61cHDn3J3h-yaBR6z3S3cZEOkq9VsBl97e08StJlAN0N32GbhmhUCKE0F7BN7VkVv7npAZpU4U1YgHfqSY4bI4wHzaWeJv6TsBNS4svpafwcSm0HRisTtdZV_QakwffcKqa70DqrS65T8KRls-jCKahTEEEY8cs25pYP0Ipn_qOvym/s1280/photo_2025-07-31_08-52-57.jpg
ក្រសួងការពារជាតិបានបញ្ជាក់ថា៖ កម្ពុជាយើងនឹងបន្តចរចាឲ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ត្រឡប់មកវិញឲ្យបានឆាប់បំផុតដោយសុខសុវត្ថិភាព។ ក្នុងន័យនេះ យើងសូមអំពាវនាវឲ្យភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ឲ្យត្រឡប់មកវិញឲ្យបានឆាប់ រួមទាំងកម្លាំងផ្សរងទៀត ប្រសើនបើមាននៅក្នុងការគ្រប់គ្រងរបស់ថៃ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ក៏សូមអំពាវនាវឲ្យភាគីថៃមើលថែរក្សាកងកម្លាំងកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ និងឆាប់ដោះលែងពួកគាត់វិញឲ្យបានឆាប់រហ័សបំផុត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEL_rLIGQdkmGi4shgE-PaU_aqU43yw3YfU55fz3_flk5GC6P8A0iNe2GiGwt3GF4uz8Jq7XOG6U68pQCAtWy4hbWVJRuyk1icgAhlc1s7yf7nTQLKD3s9I0cCnlcesZm6Y5jVrD8WapYC8LwaHm7kgy0Q10xVXK9dkAta-M-MuKegW7MKq9xP_HtVPOj/s1280/photo_2025-07-31_08-52-56.jpg

លើសពីនេះ ក្រសួងស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងរបស់យើង មានលំនឹងចិត្តថា រាជរដ្ឋាភិបាល ដ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់កងទ័ពណាម្នាក់ឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ សូមពលរដ្ឋមានការជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមុះមត់ ក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិជ្រាលជ្រៅបំផុត៕