ព្រីន ដែលជាតារាសម្តែងនិងជាតារាចម្រៀងបានចេញវីដេអូសូមទោសជាសាធារណៈចំពោះពាក្យសម្តីរបស់ខ្លួនដែលប្រើសម្តីមិនសមរម្យកាលពីមុនបង្កឱ្យមហាជនខឹងសម្បារ។ ព្រីន ថាលោកសូមទោសចេញពីចិត្តខណៈចង់ចេញវីដេអូភ្លាមៗប៉ុន្តែដោយសារតែរវល់ទើបអាក់ខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUEea7-Otm3mtcs4B7GOax_by7YSNCGyJdgITv2yityXzOKCMCuosv6JeOWX4U_doHVop3v9QW2jgd2Cmn9FSERFH8k_vXNHRhyaM5zzm_v7AUtD8srBQcaVz9CfgppzhVXLWvXeGcIm8ILuB5IoiW_EvwjRrfPsIdokb83mG_cghyphenhyphenXxeQcT-BBQPyQX4/s2048/image_2025-07-30_09-56-28.png
នៅយប់ថ្ងៃទី២៩ កក្កដា ព្រីន បានចេញវីដេអូរយៈពេលជាង១នាទីក្នុងន័យសូមទោសចំពោះការប្រព្រឹត្តខុសរបស់ខ្លួន។ ព្រីន បាននិយាយថាលោកចេញមកសូមទោសបងប្អូនជាសាធារណៈសម្រាប់កាលពីប៉ុន្មានថ្ងៃមុនដែលលោកចេញវីដេអូពេលមកបរិច្ចាគឈាមវិញហើយបានផុសវីដេអូមួយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ឈ្លើយ ច្រលើសបើស។ តារាប្រុសរូបនេះបានលើកម្រាមដៃ១០សំពះសូមទោសមហាជនជាសាធារណៈដោយលោកបញ្ជាក់ថាការសូមទោសនេះគឺចេញពីចិត្ត ចេញពីបេះដូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcbY0c0eIKYnlQHVIcM9JjxEp1Q8eaRj7iDwYOsD0PZk68bj7Wi-o7K1DN39pZa36o7l9K8jpXy4eryewTbPY-gtHyn-7aLwbQnYdXA7Ei-O4OsO2uAUO3PX5ADZQvjzx5INLCZHrdYCS31lJigCCYbIIt1iMa8Sdx7f0FAuWz_7GfxxmxcIKbELA0_Og3/s2048/image_2025-07-30_09-56-23.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcbY0c0eIKYnlQHVIcM9JjxEp1Q8eaRj7iDwYOsD0PZk68bj7Wi-o7K1DN39pZa36o7l9K8jpXy4eryewTbPY-gtHyn-7aLwbQnYdXA7Ei-O4OsO2uAUO3PX5ADZQvjzx5INLCZHrdYCS31lJigCCYbIIt1iMa8Sdx7f0FAuWz_7GfxxmxcIKbELA0_Og3/s2048/image_2025-07-30_09-56-23.png

ព្រីន បានបញ្ជាក់ទៀតថាលោកចង់ធ្វើវីដេអូបន្ទាប់ពីមានបញ្ហា១ថ្ងៃហើយប៉ុន្តែដោយសារតែត្រូវបំពេញភារកិច្ចចែកអំណោយជូនជនភៀសសឹករវល់ជាប់ទើបតែត្រឡប់មកភ្នំពេញវិញទើបសុំនូវការខន្តីអភ័យទោសពីសំណាកមហាជន។ ព្រីន ក៏បន្ថែមដោយក្តីរំពឹងថាមហាជននឹងត្រជាក់ចិត្តឈប់ខឹងលោក ហើយលោកសន្យាថានឹងមិនឱ្យមានរឿងនេះកើតឡើងទៀតទេ ហើយនឹងព្យាយាមធ្វើរឿងល្អៗតាំងពីមុនលោកចូលសិល្បៈទៅទៀត។
យ៉ាងណាមិញ ការសូមទោសពីសំណាកតារាសម្តែងនិងចម្រៀង ព្រីន អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បង្ហាញការអត់ឱន ខណៈអ្នកមួយចំនួនទៀតបានផ្ចាញ់សម្តីលោកវិញថា «ចង់សូមទោសអ្នកណា សូមទោសឱ្យចំឈ្មោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdKWBuRJfnIGwo8OP9_DDLPSxS3qO0gJiyNdkjyerZ1X-IdVTbCE4B3md5NVtsa5mnFTPtIIyAetILURGeISg61aZKp_WLUHP8H2QpUr2AtYw1_gWosXVpIcNHm7wvFlk8BMQkJ9DPXoMv9GMsuyo9zGtlyz7TzHm8RFR-eUIiarx1Rzl6xcQjlGL-kODI/s2048/image_2025-07-30_09-56-24.png
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ កក្កដា ព្រីន បានចេញវីដេអូប្រតិកម្មរបស់ខ្លួនរយៈពេលជាង២នាទី ឆ្លើយតបទៅកាន់អ្នកដែលថា តារាល្បីៗមួយចំនួនមិនចេញមុខនិយាយរឿងប្រទេសជាជុំវិញបញ្ហាសង្គ្រាមកម្ពុជាថៃ។ ព្រីន ថាចង់បានតារាណាបញ្ជាក់ឈ្មោះឱ្យចំៗ កុំវាយប្រហារខាំខ្មែរគ្នាឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglYWecRPWoBCiy79yHAq37vIwbpXxrH1zDvN78gQfuQ8mu69w8L386hvxkTCT9u6j1BhxNvvJyIQ9Qqorb47Yuoj86Yav6iXCsIAXpKrXZG16K4C9a0SvPg0E2uMI5jxeLIsQuJjTtC2SPv4aezZ65EhNQyRZVPWf54Lojh9aB8jCt3L3hNMsyyHOMyQ9Q/s2048/image_2025-07-30_09-56-26.png