ប្រទេសថៃ ៖ ក្រោយពីឃើញកងទ័ពថៃឈ្លានពាន និងរំលោភអធិបតេយ្យភាពកម្ពុជា លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសរសេរក្នុងហ្វេសប៊ុកនៅខែកក្កដា ឆ្នាំ២០២៥ ថា ការធ្វើសង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពុំត្រឹមតែជាការគំរា.មកំហែងដល់អាយុជីវិតពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាត់បង់ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការទូតយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលថៃបាត់បង់ប្រាក់ចំណូលបានពីពាណិជ្ជកម្មព្រំដែនជាមួយកម្ពុជារាប់ពានលានបាតក្នុង១ឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-ezZV-hpOve-v32eSpnDZgTrFIDyd_VsVWGLzzlaGz6N7AX1GA7VRMu-_Xg95suC27y-9CnnHtpLPzumSdQDVrQJe8GPMcjX8x7EaEtcbVpwYPdqlcCX7eTQ67S5okY1xlGWpRafGOVpkFIj2qeSfMIU8wthEpLMny1JqxOi6px8nxJr1YCA6wJ0vthb/s2000/image_2025-07-30_13-20-47.png

យើងគួរតែសួរសំណួរយ៉ាងច្បាស់ថា តើប្រទេសណាទទួលបានផលប្រយោជន៍ដោយសារសង្គ្រាម និងប្រទេសណាខាតបង់ប្រយោជន៍? តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ គឺតម្លៃពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ស្មើទឹកប្រាក់រហូតដល់១៦ម៉ឺនលានបាតក្នុង១ឆ្នាំ ឬស្មើជាង១ម៉ឺន៣ពាន់លានបាតក្នុង១ខែ ។ នេះចាត់ទុកថា គឺជាការសហការសេដ្ឋកិច្ចសំខាន់បំផុតក្នុងតំបន់ ប៉ុន្តែពេលកើតសង្គ្រាម ឬប្រយុទ្ធគ្នាធ្វើឱ្យពាណិជ្ជកម្មព្រំដែនផ្អាកភ្លាមៗនាំឱ្យឈ្មួញថៃបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ខណៈពលរដ្ឋនៅព្រំដែនត្រូវប្រឈមមុខគ្មានការងារធ្វើ និងបាត់បង់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYQRbXeFHO5DEeqvim1lqnj9sz1KHXOHOm0USasRI2rencK_j_wn7RX17Bp9YDC2bT1WDkTf6fcYPcp5cYqicc8uSSqdrCC-eWfIE3onFyPgQJpONnLa53DcSXTUDCtziDjzIYZSZXNEgtjeaetAXyT0riMoiOOgE5p9O6I7a8rzlEzeyhT-dYGakwsdxt/s1440/image_2025-07-30_13-20-59.png

ស្របពេលថៃជួបការលំបាកដោយសារបញ្ហាផ្ទៃក្នុង នយោបាយមិនស្ថិតស្ថេរ និងសេដ្ឋកិច្ចធ្លាក់ចុះ ប្រទេសថៃគួរតែប្រើប្រាស់កម្លាំងការទូត និងប្រាជ្ញាស្មារតី ដោយពុំប្រើប្រាស់កម្លាំងកងទ័ព ។ ការធ្វើសង្គ្រាមប្រើប្រាស់កងទ័ពពុំត្រឹមតែធ្វើឱ្យថៃបាត់បង់មិត្តភាពដ៏សំខាន់ជាមួយកម្ពុជា ប៉ុន្តែថែមទាំងធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើពិភពលោក រួមទាំងបាត់បង់ទំនុកចិត្តក្នុងតំបន់អាស៊ាន និងអង្គការសហប្រជាជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq7wpO46qA2UMFeYC-nm-CPYL-QaZM6fSYq3U9eccIHR9nXztm0PuN2yfnewym_eLbFs1o1ASBI-_QELkuVU_esX3Hp7DDy_64AeBxJw_7C9fFPev60xazE0X5ViYyNzrTBZssmZTdaExiDQ7al_O3MRZVnqxCUJVJxYLEygfVGzuxEZY1gh_xyYm7U7ma/s2000/image_2025-07-30_13-20-43.png
បើទោះជារដ្ឋាភិបាលអាមេរិករបស់លោក Donald Trump ដែលត្រូវបានប្រទេសនានាមើលឃើញថា អនុវត្តគោលនយោបាយការបរទេសពុំត្រឹមត្រូវ ប៉ុន្តែលោក Trump នៅតែគាំទ្រឱ្យថៃប្រកាន់យកសន្តិភាព ខណៈកម្ពុជាស្នើឱ្យមានសន្តិភាព ប៉ុន្តែថៃបែរជាត្រូវប្រទេសនានាមើលឃើញថា ថៃពុំចង់បានសន្តិភាព និងបង្កសង្គ្រាមជាមួយកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHxwN7B5Z0HZU7isV4sO8suBHPw8Qv1lsKxlf9GMAYcQ_2IbzwzKl_OhZTZ_N1n_AvqDGFZ5wM0nZmodJKD36fweighrjC4_UzLWQmomqr2VsYOXSz2bJjgOiFu8rS66q7NaHiZTfWqQiU9a6TMuk5-r77ISGFUzLvXyA88BS_QCplHwfbZdbXFfWK_l5d/s2048/image_2025-07-30_13-20-45%20(2).png
លើសពីនេះ ថវិកាសម្រាប់កងទ័ពថៃស្មើជាង២សែនលានបាតក្នុង១ឆ្នាំ គឺជាថវិកាបានមកពីការបង់ពន្ធរបស់ពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាយកថវិកានេះមកប្រើប្រាស់ក្នុងសង្គ្រាម ។ វាពុំត្រឹមតែធ្វើឱ្យពលរដ្ឋឈឺចាប់ បាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែវាប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋភាគច្រើនដែលពុំចង់ឃើញសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_1e3fe9kQ8IWqcMlPTdm8XHYDIDWaKEPMU9w3QvYnRsj1wgqvCcsbejuPVo7DoJnnmNHUyq0J2tZ7OWMVDWFdFguZpd8ULNp-jSca-w-7M_a0Yfbzmf8D2x3w6ceTjpKXK4gQ3ypsZn8abKJTG6Q_WUAu4HmdiIhNdI7fm3nwJJtVFHM_zAE0uz9Zw3p/s1094/image_2025-07-30_13-20-45.png

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់គណបក្សភឿថៃ និងបក្សពួករបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានបរាជ័យក្នុងការអនុវត្តគោលនយោបាយការបរទេស ដែលធ្វើឱ្យសម្ព័ន្ធភាពជាមួយប្រទេសជិតខាងធ្លាក់ចុះ ។ ទង្វើរដ្ឋាភិបាលថៃពិតជាគួរឱ្យខ្មាស់ពលរដ្ឋណាស់ និងបង្ហាញពីការខ្វះខាតចក្ខុវិស័យរបស់មេដឹកនាំថៃដែលបណ្តោយឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi337-q8nAUgxe8S-RmzG9OG6jkQrfUFl0TAUANNyrDIQm2hziIh2bcPGC9e-V-VmgRtCZPA87uWY5aOfClD6nvTlcJllwNYCJPd9whOmmxFWU6gWOw6M9FLTRigP73mNTkKnWzqoxs6PCuQsiKFAC6KBVQ-X-TQlGJek5z4-h_TL6MhHIW_eCFG-2OWI5f/s1440/image_2025-07-30_13-20-46.png

ចុងក្រោយ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសំណូមពរឱ្យរដ្ឋាភិបាលថៃរក្សាសន្តិភាព និងសហការជាមួយប្រទេសជិតខាង ពីព្រោះនេះជាដំណោះស្រាយពិតប្រាកដ ដោយពុំប្រើប្រាស់កាំភ្លើង ឬរថពាសដែកវាយប្រហារកម្ពុជា ៕