ភ្នំពេញ៖ ស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ អេសុីលីដា ប្រកាសលុបចោលនូវបំណុលទាំងស្រុង ជូនចំពោះអតិថិជនដែលជាយោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLxlSiPycKoILe4q1s59Pe0Aq-I-u_0Fy72T-alSqWv_ng9fYWda_QVH5Rg_S5jtU4pUfqegp9LaM7O1XHsXxTEUavwDWsXFO3mQIx37CHCPxs5Hk86ZKGEXfEmzTW1E3UnIO6TkjYEN41YetMnO2hvdKn2LSofZUknVmMfbJdnLoH9EiME4aRfjwVjVSK/s1420/image_2025-07-30_10-36-47.png
យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារ អេសុីលីដា ភីអិលសុី នាថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ieF1GIBRfupjCDZl-C_aJcL-khvd7_2nTk8thPJqQuoqJfRJUSk3ogLwJSvITwbOHXC_tIR9OaFEscwkHEeWZ6hwFXcVFR94IIJbnFAa9Cdy8rDvPme6fbQpaBq-fjXCrtuMvBwIxa2YuQWeMELik4qNplO1mqd-kcS6VKp99jTgwzfGKuW4wommhZQ9/s1280/photo_2025-07-30_09-29-39.jpg

គួរជម្រាបថា យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ខែ គឺចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghxAVcQ3DfSSyYOPpdVKh1EZJ8Ycv64Yk8R-mxAL755mxfoiIPqNd08a8hA9LczW-1T_9ufXhSYCZDBsQP7gh8qh9a2GowP2UMAbx8IO1dSAEhNq_xHnBisz_9odlZiqoIBimA5Zi7YSCr4SBehIHgqTzilIxbg6v0b4fZdpCJrnWNHEvoaOY5eNocOHer/s1024/photo_2025-07-30_10-28-50.jpg

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខផងដែរ៕