រាជធានីភ្នំពេញ៖ ក្រោយបានឯកភាពគ្នាទទួលយកបទឈប់បា.ញ់ នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និង ថៃ អាចនឹងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ តាមរយៈបទឈប់បា.ញ់នេះ។
នៅថ្ងៃអង្គារ ទី28 ខែកក្កដា ឆ្នាំ2025 បន្ទាប់ពីបានចូលរួមកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី ដែលឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ជាអ្នកផ្តួចផ្តើមគំនិតសម្របសម្រួល សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមដោយតំណាងចិន កម្ពុជា និង ថៃ បានឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀមឈប់បា.ញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយបានចូលជាធរមានចាប់ពីម៉ោង 24:00 នាទីយប់ថ្ងៃទី 28 កក្កដាតទៅ។

ជាមួយនឹងលទ្ធផលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃដដែល ដើម្បីសម្ដែងនូវការអរគុណចំពោះលោក Anwar Ibrahim និង លោក Donald Trump ក្នុងការជួយជ្រោមជ្រែងឲ្យមានកិច្ចប្រជុំខាងលើ និងបង្ហាញពីអារម្មណ៍រីករាយ ក្នុងការទទួលយកបទឈប់បា.ញ់នេះថា «ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បា.ញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។»
គួរឲ្យដឹងថា កន្លងមកប្រមុខថ្នាក់ដឹកនាំកម្ពុជាតែងអំពាវនាវឲ្យប្រជាជនប្រកាន់យកនូវគោលការណ៍មនុស្សធម៌ ដើម្បីរក្សាទំនាក់ទំនងជាអ្នកជីតខាងល្អ និង យូរអង្វែង កុំយកបញ្ហារវាងប្រទេសមកធ្វើជាមូលហេតុក្នុងការប្រកាន់រើសអើង ឬប្រមា.ថធ្វើបាបទៅលើជាតិសាសន៍ដទៃដាច់ខាត។ .jpg)
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីកើតមានបញ្ហាប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជានិងថៃ នៅតាមបណ្ដោយព្រំដែនរហូតមកដល់មានកិច្ចព្រមព្រៀងឈប់បា.ញ់នេះ ក្រៅពីស្ងប់ស្ងាត់ការផ្ទុះអាវុ.ធ គេនៅមិនទាន់ឃើញមានស្ថានភាពធូរស្រាលអាចវិលទៅរកសភាពប្រក្រតីនៅឡើយទេ ខណៈការចោ.ទប្រកាន់ ទម្លាក់កំហុសនៅតែកើតមានចំពោះកម្ពុជា ពីសំណាក់ភាគីថៃ ពាក់ព័ន្ធនឹងការបំពានកិច្ចព្រមព្រៀងលើបទឈប់បា.ញ់៕










