ថៃ៖ កាសែតបាងកកប៉ុស្តិ៍បាននិយាយកាលពីថ្ងៃចន្ទ ទី២៨ ខែកក្កដា ថា ការបិទមិនឲ្យអ្នកតាមដាននៅកម្ពុជាអាចចូលមើលផេក ឬគេហទំព័ររបស់ខ្លួនបានគឺជាវិធានការទប់ស្កាត់ការវា.យប្រហា.រដោយក្រុមអ្នកជំនាញអាយធី (IT) នៅកម្ពុជា ខណៈមានការរាយការណ៍ថាក្រុមនេះបានវា.យលុកលើសារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃរហូតដល់ទៅ ២៥០លានដង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAOvI8eLLXQBDbgzZ-5-iff4j7cJqQVp6WMcNF9b0GcJF0hKggIW5hp6RLc2IjPBBvzOy4_lz1qsCbHM5Nl-veA0dv_PykgHiwx7eC-rLR1qaN9bkf9p8WZ6kMDq4wMnOII9twpssOHWixogXhFsf3P9zYhVcGGaquUNCjC50OuRsN1-J-e0K8TFR8EduZ/s1080/photo_2025-07-29_11-06-16.jpg
សេចក្ដីជូនដំណឹងពាក់ព័ន្ធនឹងការបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជានេះបានឲ្យដឹងថា កាសែតបាងកកប៉ុស្តិ៍បានអនុវត្តការរឹតបន្តឹងការចូលមើលនៅក្នុងប្រទេសជាបណ្តោះអាសន្ននៅលើទំព័រ Facebook របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវា.យប្រហារតាមប្រព័ន្ធអ៊ីនធឺណែតដែលត្រូវបានគេជឿថាមានប្រភពមកពីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXFyb8gsw4ZvQHdKnEpkyCuNX7_AyhLrBTLwpK-1K5DElGhsDzf8PNaGc-BgMgV_CY6bK_g6LUnAIIpUeTk-0iE5pRQ7BDQ1-pKYw1edeP5I17ld725F0cCAUpFrWsONsnQAYHNa5NoxDMnq3AB3vlAl2FxXdVMh-HgoaSaP5nLtIDCSplz2ki4lBF6Lyd/s1280/photo_2025-07-29_11-06-17%20(2).jpg
ប្រភពខាងលើនេះបានបកស្រាយបន្ថែមទៀតថា ទំព័រ Facebook របស់បាងកកប៉ុស្តិ៍ បានក្លាយជាគោលដៅកំណត់នៃការវា.យប្រហា.រទាំងប្រព័ន្ធប្រតិបត្តិការខាងក្នុង និងការបញ្ចេញមតិលើការបង្ហោះនីមួយៗជាមួយនឹងរូបភាព និងសារមិនសមរម្យជាច្រើននៅផ្នែកមតិយោបល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJzeEfGtDDcwti0jP7H6MWVtyMk0nhEHI64ZXYpuBQo7HrZZETHaKmE7DueC8YpuiMaWPKkXxVe9k5n1trt8DF56_q0VPnXoLrJ54ZpAD4-sWvYxpcqf3RgJdE5WO_eXaGYo1T16R-zHi4tZdTJsG0yVGaAJ-cwN1-UbYATlgd72a2IeoBIqynOwFCfrsR/s1280/photo_2025-07-29_11-06-17.jpg

ពួកគេបានអះអាងថា ក្នុងរយៈពេលពីរថ្ងៃ គេហទំព័ររបស់បាងកកប៉ុស្តិ៍ និងវេទិកាហ្វេសប៊ុកនៃបណ្ដាញសារព័ត៌មានថៃផ្សេងៗទៀត ត្រូវបានអុកឡុកដោយការវា.យប្រ.ហារតាមប្រព័ន្ធជាបន្តបន្ទាប់ លើសពី 250 លានសំណើ ដែលបណ្តាលឱ្យមានការរំខានជាលំដាប់ និងធ្វើឱ្យទំព័រមួយចំនួនត្រូវបានគេបំបិទ ឬមិនអាចចូលទៅដំណើរការបាន។ ជាការឆ្លើយតប បាងកកប៉ុស្តិ៍ និងសារព័ត៌មានដទៃៗទៀតបានអនុវត្តការកំណត់ប្រទេសនៅលើ Facebook ដើម្បីកំណត់ការចូលប្រើពីអាសយដ្ឋាន IP កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-uhTqRK6A0ibYxDKqLehBpGoncbD023GmUI_x7EOtS6FpwNo8wkb6_VbITHvgaiy-tVuZlTWKAvLQDL0JHRIYT93iXEpQiL9q27urkwH7BK-s7X80ddkZbzHE9GiVNonjKlek-oOSKaV5zXt_orXhVpF7DH2d4aeTiIdKXvDLI-cOU6R-ezIY9JAXHx7/s620/image_2025-07-29_15-19-09.png

ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើលពីសំណាក់សារព័ត៌មានថៃ គឺដោយសារតែសារព័ត៌មានទាំងនេះរអៀសខ្លួនដែលផ្សាយព័ត៌មានមិនពិត ទើបបិទអ្នកតាមដាននៅកម្ពុជា ដើម្បីកុំឲ្យដឹងថា ភាគីថៃបានផ្សាយព័ត៌មានមួលបង្កាច់ បំពុល និងបង្ខូចកម្ពុជាដូចម្ដេចខ្លះប៉ុណ្ណោះ៕