សង្គ្រា.មព្រំដែនខ្មែរនិងថៃរយៈពេល៥ថ្ងៃមកនេះបានធ្វើឱ្យប្រជាជនកម្ពុជាសាមគ្គីគ្នាជាធ្លុងមួយស្វះស្វែងជួយគ្នាគ្រប់ទិសទី។ ចំណុចមួយទៀតជម្លោះលើកនេះបានធ្វើឱ្យអ្នកសិល្បៈមួយចំនួនផ្តាំតកូនតចៅរបស់ខ្លួនមិនឱ្យជាន់ទឹកដីប្រទេសថៃនិងប្រាប់ពីចរិតរបស់ថៃបែបណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheovfz5IsrdvAW3aWU_ilxp6DnqpjjuuLD_-Ol8MSi-aEiZOr8zwhMQVc8rxiQtAPWZjlb4s5MwOLaWTKpfPAHhyphenhyphenm5o_eJhfSvQB1oOq9pBqrMNTEDozZcGC1zpda78h1yYAz30JE_WSkRdChGTc2BBsIexhrpQqiDgP4WI2rcDu4Uvk1_PahyGDhOpTte/s2048/image_2025-07-29_09-14-13.png

បវរកញ្ញា ប៊ី សុធារី runner up Miss Cosmo Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនាយប់ថ្ងៃទី២៧ កក្កដា ថា «មួយជីវិតនេះស្បថឈប់ជាន់ដីសៀមមួយជីវិតផ្ដាំទាំងកូនទៀត!!»។ មុននឹងបង្ហោះសារនេះគេបានសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ ប៊ី សុធារី មិនខុសពីប្រជាជនខ្មែរទូទៅនោះទេមានក្តីខឹងសម្បារចំពោះការឈ្លានពានរបស់ថៃ។ កាលពីថ្ងៃទី២៤ កក្កដា ប៊ី សុធារី ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា សៀមជា សណ្ដានជាចោរ ចិត្តស្រែកឃ្លានចង់បានរបស់អ្នកដទៃ តាំងពីដូនតាបន្តរហូតដល់កូនចៅជំនាន់ក្រោយ ចូលចិត្តលួចខាំគេពីក្រោយហើយសម្ដែងធ្វើជាជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4WTd4Yfkny24vTQagf4GAuPthciwge_fd8KrfyHtK68GLm-J3S0khNJRder_l9VUNculbUeY9QEUGtX3U-7Ovhk8DeeeIwXmtSNPJwC0xCGChnrxC8-GrOATD9z5M0BgIjhottVzWLrqxL_xkAKmh50qtJDzIc4lj4to6NRshx4TU3ZS3e5drpsyvmWYx/s2048/image_2025-07-29_09-14-16.png

ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ វិញ ទស្សនិកជនក៏បានឃើញពីតារាចម្រៀងរូបនេះនិងដៃគូរបស់លោកគឺ NPN បានចេញចម្រៀងលើកទឹកចិត្តកងទ័ព ហើយក៏មិនភ្លេចជួយស្បៀងទៅដល់ជនភៀសសឹករងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFqYGbokQBDOBpvMXfdCcblNLRaTVxknMa4ZmostPJR_S5CGUqQlmdsxFMEq42obQ_G2UIhyphenhyphenxFK1kCb3G5IHtXznuQ3WH-sFfypau_jyhn2POAL-V1JDC5VXaSJ1iy7NHZQ-caaz4BI3PdRi2COXs_fZJ0NoVjvorLKwgKPenAWnc4U793QGv3JKThwga/s2048/image_2025-07-29_09-02-11.png

នៅថ្ងៃទី២៧ កក្កដា ទេព ពិសិដ្ឋ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនថា «ទោះឈប់បាញ់គ្នាក៏ដោយ រឿងរ៉ាវលើកនេះ អញនឹងបង្រៀនកូនអញឱ្យស្អប់កាពូជថៃហែងតជំនាន់
ស្អប់រហូតគ្រប់ៗជាតិ»។

ម្ចាស់បទ «យប់ស្ងាត់» បានបង្ហោះសំណេរមួយទៀតថា «ថៃពួកអញជូនពរឱ្យពួកហែងឆាប់មានទំនាស់ផ្ទៃក្នុងអញនិងបងប្អូនខ្មែរអញរង់ចាំឈរសើចពីទឹកដីអញទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5_EFdk-AJrdP3sQChwR54XQ8wqsFTdz8HC-q7GrCah-6Nd_1vjM9L8OIkn-LSpQ_IGlnZQmDgod7-rUoCHIBFne8O5TaVAvTeGt3OPxUGQxaZoqMGvFg2t9Qu8DwMIIvp2Pb_QYUgS5O6CW7XTF2bGxbCx-Yo6r3jm1bu-vol48eVLaBNquWizad_wpGx/s2048/image_2025-07-29_09-02-10%20(2).png

គួរបញ្ជាក់ផងដែរថា ភាគីកម្ពុជា ថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពនេះគឺបន្ទាប់ពីភាគីទាំងពីរចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន៕